ចង់រៀនទេ? នេះជាតម្លៃសិក្សា នៅសាកលវិទ្យាល័យលំដាប់ស្រុកខ្មែរទាំង៣ រៀនចប់បានសញ្ញាបត្រទទួលស្គាល់ជុំវិញពិភពលោក
ធី ស្រីល័ក្ខSEPTEMBER 2 2026893 views

សម្រាប់ប្អូនៗទី១២ ដែលទើបតែបញ្ចប់ការប្រឡងបាក់ឌុបឆ្នាំ២០២៦ នាពេលថ្មីៗនេះ ហើយក៏កំពុងរកសាកលវិទ្យាល័យដើម្បីបន្តការសិក្សាបន្តទៅមុខ តែមិនដឹងរៀនសកលវិទ្យាល័យមួយណានោះ នាពេលនេះចាបក្រហមសូមណែនាំសកលលំដាប់ស្រុកខ្មែរទាំង៣ ដែលកំពុងល្បីខ្លាំងនៅស្រុកខ្មែរ បន្ទាប់ពីរៀនចប់គឺបានសញ្ញាបត្រទទួលស្គាល់ជុំវិញពិភពលោក៖

 

១. CamEd Business School គឺជាវិទ្យាស្ថានដែលល្បីឈ្មោះលើជំនាញសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ។ នៅសាលានេះក្រោយបញ្ចប់ការសិក្សា​ និស្សិតអាចទទួលបានសញ្ញាបត្រពីរក្នុងពេលតែមួយ ពោលគឺបរិញ្ញាបត្រផ្នែកគណនេយ្យនិងហិរញ្ញវត្ថុ១ និងសញ្ញាបត្រអន្តរជាតិពីចក្រភពអង់គ្លេស និងទទួលស្គាល់ ១៨៣ ប្រទេសនៅក្នុងពិភពលោក១ទៀត។ ដូច្នេះបើតាមរយៈគេហទំព័រផ្លូវការសាលា បានឱ្យដឹងថា សម្រាប់តម្លៃសិក្សានៅ CamEd គឺចន្លោះពី២៨០០$ ដល់ ៣២០០$ ក្នុងមួយឆមាសសិក្សា។

 

អ្វីដែលកាន់តែពិសេសទៀតនោះ សម្រាប់ប្អូនៗសិស្សានុសិស្ស ដែលមាន និទ្ទេសរួម A, B C ឬទទួលបាន និទ្ទេស A, B C លើមុខវិជ្ជា៖ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា រឺភាសាខ្មែរ ក្នុងការប្រឡងសញ្ញាបត្រទុតិយភូមិនឹងទទួលបានអាហារូបករណ៍រហូតដល់ $5,000 លើថ្លៃសិក្សាពីវិទ្យាស្ថាន CamEd Business School សម្រាប់កម្មវិធីបរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ រួមជាមួយ សញ្ញាបត្រអន្តរជាតិ CAT ទទួលស្គាល់ដោយ ACBSP សហរដ្ឋអាមេរិក និង ACCA ចក្រភពអង់គ្លេស។ សម្រាប់ព័ត៌មានបន្ថែម៖ Email: admissions@cam-ed.com | Telegram: 078 588 886 | 010 986 523 

F8ead0c4 B4d4 4687 B6a9 Cdecafadcdfd

. AUPP University (American University of Phnom Penh) គឺជាសាកលវិទ្យាល័យស្តង់ដារអាមេរិកាំងនៅភ្នំពេញ ដោយរាល់និស្សិត​ដែល​បញ្ចប់បរិញ្ញាបត្រ​ពីសាកល​វិទ្យាល័យ​​នេះនឹង​ទទួលបាន​សញ្ញាបត្រ ចំនួន​​​ពីរ​ក្នុងពេលតែមួយ គឺសញ្ញាបត្រ​ទី១​ បានពីសាកលវិទ្យាល័យ​អាមេរិកាំង​​ភ្នំពេញនេះផ្ទាល់តែម្ដង និងសញ្ញាបត្រ១ទៀត គឺទទួលបានបានពីសាកលវិទ្យាល័យនៅសហរដ្ឋ​អាមេរិក​​គឺសាកលវិទ្យាល័យអារីហ្សូណា ឬសាកលវិទ្យាល័យរដ្ឋហ្វតហេស៍។ សម្រាប់តម្លៃសិក្សានៅ AUPP គឺចន្លោះពី ៣០០០$(សម្រាប់សញ្ញាបត្រ១) និង​៤៥០០$ (សម្រាប់សញ្ញាបត្រ២) ។

 

ជាមួយគ្នានោះដែរ សាកលវិទ្យាល័យ AUPP ក៏បានជាប់ចំណាត់ថ្នាក់កំពូលក្នុងចំណោមសាកលវិទ្យាល័យធំៗ និងល្អបំផុតនៅកម្ពុជា ដែលផ្តល់ជូននៅការអប់រំបែបស្តង់ដាអន្តរជាតិ ទាំងការសិក្សា និងការទទួលយកបទពិសោធន៍ភ្ជាប់ទំនាក់ទំនងឧស្សាហកម្មដ៏មានតម្លៃទាំងក្នុងស្រុក និងក្រៅស្រុក។ សម្រាប់ព័ត៌មានបន្ថែមអំពី សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ឬទំនាក់ទំនងតាមលេខ ០១២ ២៦៦ ៦៣១។

Students Life

.Paragon International University គឺជាសាកលវិទ្យាល័យឯកជនមួយដែលមានសាកលវិទ្យាល័យបរទេសជាដៃគូ ច្រើននៅតាមប្រទេសជុំវិញពិភពលោក ខណៈសាកលវិទ្យាល័យនេះគឺបង្រៀនជាភាសាអង់គ្លេសលើមុខជំនាញច្រមុះ។ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ក៏មានកម្មវិធីសិក្សាលើជំនាញថ្នាក់បរិញ្ញាត្រសរុបចំនួន ១០ ជំនាញដែលរួមមាន មុខជំនាញ​ស្ថាបត្យកម្ម វិស្វកម្មសំណង់ស៊ីវិល វិស្វកម្មឧស្សាហកម្ម វិទ្យាសាស្រ្តកុំព្យូទ័រ គ្រប់គ្រងប្រព័ន្ធព័ត៌មាន ធនាគារនិងហិរញ្ញវត្ថុ គ្រប់គ្រងពាណិជ្ជកម្ម សេដ្ឋកិច្ច ភ័ស្តុភារនិងពាណិជ្ជកម្មអន្តរជាតិ ក៏ដូចជាជំនាញទំនាក់ទំនងអន្តរជាតិផងដែរ។ ចំណែក តម្លៃសិក្សានៅ ParagonU គឺ​ចន្លោះពី៣៥០០$ ដល់៤៥០០$ តាមមុខជំនាញនិងកម្រិតសញ្ញាបត្រ។

 

គួរជម្រាបថា សាកលវិទ្យាល័យក៏ផ្តល់ការអប់រំលើថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដែលក្នុងនោះរួមមាន បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងប្រព័ន្ធព័ត៌មាន​។ ព័ត៌មានលម្អិត សូមធ្វើការទាក់ទងមកកាន់លេខទូរសព្ទ៖ 015/017 996 111 ឬចូលរួមក្នុង Channel Telegram ផ្លូវការរបស់សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន តាមរយៈតំណនេះ៖ https://t.me/paragonu

Images

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia