ចង់បើកម៉ាត១ត្រូវការដើមទុនប៉ុន្មាន? នេះជាគំនិត និងទុនខ្លះៗ អ្នកចង់រកសុីវិស័យម៉ាត ដាច់ខាតត្រូវតែដឹង
នារី AUTOJANUARY 4 20231.8 K views

បច្ចុប្បន្នផ្សារម៉ាតកំពុងតែរីកដូចផ្សិតនៅក្នុងប្រទេសកម្ពុជាទាំងនៅក្នុងទីក្រុងនិងនៅតាមបណ្តាខេត្តនានា ខណៈទីក្រុងពង្រីកខ្លួនកាន់តែធំ​ ចំនួនមនុស្សក៏កាន់តែកើន  ដែលជាឱកាសល្អមួយសម្រាប់អ្នកដែលចង់ធ្វើអាជីវកម្មលើវិស័យនេះ។ ប៉ុន្តែជាមួយនឹងការរីកចម្រើនទាំងអស់នេះ វាក៏ទាមទារឱ្យម្ចាស់អាជីវកម្មទាំងអស់ត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងផងដែរ។ ស្របគ្នានេះដែរ ថ្ងៃនេះ Business Cambodia សូមលើកយកដើមទុនសម្រាប់ម៉ាត៤ប្រភេទ ដើម្បីចែកជូនបងប្អូនទាំងអស់គ្នា។

១. ម៉ាតដើមទុន៥០០០ដុល្លារ៖  ម៉ាតប្រភេទដើមទុន៥ពាន់ដុល្លារគឺជាប្រភេទម៉ាតខ្នាតតូចដែលមានទំហំ ប្រមាណជា៧០ម៉ែត្រការ៉េ ដែលម៉ាតប្រភេទមានច្រើននៅតាមប្រទេសថៃ និងបណ្តាប្រទេសជាច្រើនទៀត។ ម៉ាតប្រភេទនេះទៀតសោទ គេបើកលក់ភាគច្រើននៅតាមការ៉ាសសាំង​ ស្ថាននីយរថភ្លើងជាដើម ដែលមិនសូវមានទំនិញច្រើនមុខទេ​ ពោលលក់តែអីវ៉ាន់ណាដែលចាំបាច់សម្រាប់អ្នកធ្វើដំណើរតែប៉ុណ្ណោះ។

Untitled 1

២. ម៉ាតដើមទុន២ម៉ឺន ទៅ៥ម៉ឺនដុល្លារ៖​​ ម៉ាតដែលចំណាយដើមទុនចាប់ពី២ម៉ឺនដុល្លារនេះ គេឱ្យឈ្មោះថាម៉ាតតូប ឬមីនីម៉ាត ដែលជាម៉ាតលក់សម្ភារៈចាបហួយ មានច្រាសដុសធ្មេញ សាប៊ូ ក្រាសសិតសក់ជាដើម ហើយថែមទាំងមានអារហារសម្រាន់នៅក្នុងនោះថែមទៀត។

ចំពោះទំហំវិញអាចមានប្រមាណ១១០ម៉ែត្រការ៉េ អាចថាត្រូវការផ្ទះពី២ទៅ៣ល្វែង ក្នុងការបើវា ហើយភាគច្រើនគេបើកនៅក្នុងខុនដូរ​ តាមមន្ទីពេទ្យ ដោយវាច្រើនគេបើកសំដៅទៅតាមប្លុកតំបន់ដាច់តែម្តង។

Untitled 2

៣.ម៉ាតដើមទុន៣ម៉ឺនដុល្លារ៖ សម្រាប់អ្នកដែលមានដើមទុន៣ម៉ឺនដុល្លារ ហើយមិនដឹងថាបើកអ្វី បងប្អូនអាចសាកល្បងបើកម៉ាតលក់បន្លែបាន ដែលជាប្រទេសម៉ាតលក់បន្លែ ត្រី សាច់ និងគ្រឿងទេសជាដើម ពោលគឺជាម៉ាតសម្រាប់តម្រូវ ស្រ្តីមេផ្ទះ និងបុរសមេផ្ទះទាំងឡាយ ដោយទៅតែមួយកន្លែងអាចទិញបានគ្រប់មុខតែម្តង។

Untitled UI

៤. ម៉ាតដើមទុនមិនក្រោម១០ម៉ឺនដុល្លារ៖ ម៉ាតប្រភេទនេះត្រូវបានគេហៅថាជាម៉ាតធំ មានលក់សម្ភារៈច្រើនប្រភេទ ងាយស្រួលជ្រើសរើសតាមតម្រូវការ ជាកស្តែងដូចជា ឡាក់គី អ៊ិចប្រេស មានលក់សម្ភារៈជាច្រើនដូចជា ទំនិញចាបហ៊ួយ អាហារសម្រាន់ បន្លែ សាច់ គ្រឿងសំអាង សាប៊ូ និងផលិតផលជាច្រើនមុខទៀត។

Untitled 3

សម្រាប់បងប្អូនដែលមានគំនិតរកស៊ីល្អៗ ហើយចង់ចែករំលែកបងប្អូនអាចផ្ញើរមកកាន់ប្រអប់សារផេក Inspire ដែលមាននាងខ្ញុំថាត់សណាជាអ្នកឆ្លើយតមដោយផ្ទាល់៕

អត្ថបទដោយ៖  កញ្ញា​ នៅ ថាត់សណា

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia