ខែថ្មីតម្លៃថ្មី ! នេះជាតម្លៃប្រេងសាំងដែលក្រុមហ៊ុននៅខ្មែរកំណត់ដាក់លក់
Bunthoeun KoemNOVEMBER 2 20251 K views

ដោយអនុលោមទៅតាមសេចក្ដីណែនាំរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈធំៗនៅកម្ពុជារួមមាន៖ ក្រុមហ៊ុន Caltex ក្រុមហ៊ុនTotalEnergies និងក្រុមហ៊ុន BVM បានចេញសេចក្ដីaជូនដំណឹងស្ដីពីការកំណត់តម្លៃប្រេងរបស់ខ្លួន ដែលត្រូវដាក់លក់នៅលើទីផ្សារចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ។ ដោយក្នុងនោះក្រុមហ៊ុនទាំងអស់បានកំណត់លក់ដូចខាងក្រោម៖

 

១. ក្រុមហ៊ុន Caltex ដាក់លក់តម្លៃម៉ាស៊ូត ៣ ៨០០ រៀលក្នុង ១ លីត្រ, ប្រេងសាំងស៊ីលវើ (ធម្មតា) តម្លៃ ៣ ៨៥០ រៀលក្នុង ១ លីត្រ និងប្រេសាំងហ្គូល ៤ ៦៥០ រៀលក្នុង ១ លីត្រ។

 

574517444 840120751747017 4582045714801300190 N

 

២. ក្រុមហ៊ុន TotalEnergies ដាក់លក់តម្លៃប្រេងម៉ាស៊ូត ៣ ៨០០ រៀលក្នុង ១ លីត្រ, ប្រេងសាំងធម្មតា ៣ ៨៥០ រៀលក្នុង ១ លីត្រ និងប្រេងសាំងអ៊ិចសែលលៀម ៤ ៥០០ រៀលក្នុង ១​ លីត្រ។ 

 

573096704 1300333812135323 7497955989112242260 N

 

៣. ក្រុមហ៊ុន BVM ដាក់លក់ប្រេងម៉ាស៊ូតតម្លៃ ៣ ៨០០  រៀលក្នុង ១ លីត្រ, ប្រេងសាំងធម្មតាតម្លៃ ៣ ៨៥០ រៀលក្នុង ១ លីត្រ និងប្រេងសាំងស៊ុបពែរតម្លៃ ៤ ៤៥០ រៀលក្នុង ១ លីត្រ៕

 

Photo 2025 11 02 12 26 47

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia