តម្លៃធូរខ្លាំង! កូនឡានអគ្គិសនីម៉ូឌែលថ្មីនេះដាក់លក់ក្នុងតម្លៃក្រោម១ម៉ឺន $សាកថ្មម្តងជិះបានជាង២០០គីឡូ
ធី ស្រីល័ក្ខAPRIL 30 2026988 views

នាពេលបច្ចុប្បន្ននេះ ឡានអគ្គិសនីគឺកំពុងតែពេញនិយមខ្លាំងមែនទែននៅក្នុងប្រទេសកម្ពុជាហើយជាទូទៅយើងធ្លាប់តែឃើញឡានអគ្គិសនី នីមួយៗមានតម្លៃខ្ទង់ម៉ឺនដុល្លារឯណោះ តែសម្រាប់ឡានអគ្គិសនីរបស់ Wuling Cambodia វិញគឺសាកសមបំផុតសម្រាប់អ្នកពុំសូវមានថវិការគ្រប់គ្រាន់ប៉ុន្តែចង់ជិះរថយន្តថ្មីព្រោះឡានអគ្គិសនីមួយម៉ូដែលនេះតម្លៃក្រោម១ម៉ឺនដុល្លារទៀត។

 

ចំពោះឡានអគ្គិសនីម៉ូដែល MACARON MINIEV កំពុងដាក់លក់តម្លៃត្រឹមតែ ៩,៩៩៩ដុល្លារប៉ុណ្ណោះខណៈរថយន្តអគ្គិសនីមួយនេះគឺមានរូបរាងបែប Cute Cute ទាន់សម័យ សាកសមសម្រាប់យុវ័យសម័យថ្មី ខណៈតម្លៃដើម ១២,៨០០ដុល្លារ ចុះមកនៅត្រឹមតែ ៩,៩៩៩ដុល្លារសម្រាប់ចំនួនកំណត់តែ ៩៩ គ្រឿងប៉ុណ្ណោះ។

6b427976 2d04 481a A936 7389ffc4ec75.jpeg

ជាមួយគ្នានោះដែរ សម្រាប់ឡានអគ្គិសនី MACARON MINIEV នេះគឺសាកសមបំផុតសម្រាប់មនុស្សគ្រប់វ័យដែលអាចទិញជិះទៅសាលារៀន ទៅផ្សារ ធ្វើការ ដើរលេងតាមរាជធានីភ្នំពេញបានម៉ាអេមជាពិសេសនោះនៅពេលសាកថ្មមួយពេញអាចបើកបានរហូតដល់ទៅ 215km គឺពិតជាងាយស្រួលណាស់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ហើយបើនិយាយពីតម្លៃវិញគឺល្អខ្លាំង។

 

សម្រាប់ចំណុចពិសេសនៃរថយន្ត MACARON MINIEV វិញរូបរាងតូចច្រឡឹង ងាយស្រួលបើកបរ និងចតក្នុងក្រុង,សាកថ្មពេញម្តងអាចបើកបរបានចម្ងាយ ២១៥ គីឡូម៉ែត្រ,ទំហំផ្ទុកថាមពលថ្មគឺ ១៦.២ គីឡូវ៉ាត់ម៉ោង,គាំទ្រការសាកថ្មល្បឿនលឿន (DC Fast Charge) ដោយសាកពី ៣០% ទៅ ៨០% ប្រើពេលត្រឹមតែ ៣០ នាទីប៉ុណ្ណោះ,ស្ទុះខ្លាំង ដោយអាចបង្កើនល្បឿនពី ០ ដល់ ៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៤.៩ វិនាទី,អតិបរមាអាចរត់បានដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ប្រសិនជាបងប្អូនចាប់អារម្មណ៍អាចទំនាក់ទំនងតាមលេខទូរស័ព្ទ ទំនាក់ទំនងផ្នែកលក់071 619 8309/061375050 ៕

E4d5722f 3965 4dfe 8904 95fe3f63f599.jpeg

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia