តម្លៃល្អ! មានលុយជាង១ម៉ឺនដុល្លារ ចង់ជិះឡានខ្លាញ់គោអាចសម្លឹងរថយន្ត១ម៉ូដែលនេះ របស់ GAC បាន
ធី ស្រីល័ក្ខJULY 2 2026732 views

នរណាគេខ្លះ ដែលមានលុយជាង១ម៉ឺនដុល្លារ ហើយចង់បានឡានខ្លាញ់គោជិះដឹងតែត្រូវប៉ាន់ហើយ ខណៈពេលនេះក្រុមហ៊ុនផលិតរថយន្តដ៏ល្បីរបស់ចិន GAC បានចាប់ផ្តើមដំណើរការរោងចក្រដំឡើងរថយន្ត GAC នៅខេត្តកំពង់ឆ្នាំងជាផ្លូវការហើយ។ អ្វីដែលកាន់ពិសេសនោះ ដើម្បីអបអរសាទរការចាប់ផ្តើមដំណើរការរោងចក្រដំឡើងរថយន្ត GAC នៅកម្ពុជា ពេលនេះក្រុមហ៊ុន GAC ដាក់លក់រថយន្ត 𝐆𝐀𝐂 𝐆𝐒𝟑 𝐄𝐦𝐳𝐨𝐨𝐦 តម្លៃត្រឹមតែ ១៩,៩៩៩ ដុល្លារប៉ុណ្ណោះ។

1

ជាងនេះទៅទៀត ក្រៅពីប្រកាសដាក់លក់រថយន្ត 𝐆𝐀𝐂 𝐆𝐒𝟑 𝐄𝐦𝐳𝐨𝐨𝐦 តម្លៃជាង១ម៉ឺនដុល្លារនោះ ក្រុមហ៊ុនក៏មានតម្លៃពិសេសមិនធ្លាប់មានពីមុនមកលើម៉ូដែលចំនួន ២ ផ្សេងទៀតដោយមានដូចជា រថយន្ដ GAC GN8 ស៊េរីឆ្នាំ ២០២៦ ដាក់លក់ក្នុងតម្លៃ ៥៥ ០០០ ដុល្លារ, រថយន្ដ GAC EMKOO ស៊េរីឆ្នាំ ២០២៦ ដាក់លក់ក្នុងតម្លៃ ២៤ ៥០០ ដុល្លារ។

2

ចំពោះ រថយន្តទាំង៣ខាងលើនេះ គឺជារថយន្តដែលក្រុមហ៊ុនបាន GAC បានសម្រេចដំឡើងនៅកម្ពុជាដែលជាស្នាដៃកូនខ្មែរយើង១០០% តែម្តង។ ដូច្នេះហើយសម្រាប់បងប្អូនដែលចាប់អារម្មណ៍ក្នុងការប្រើប្រាស់រថយន្ត GAC អាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 095 999 029 (𝗞𝗛/𝗘𝗡)/095 999 026 (中文) T𝗲𝗹𝗲𝗴𝗿𝗮𝗺 : https://t.me/GACCambodiaOfficial ឬឆាតទៅកាន់ហ្វេសប៊ុកផេកផ្ទាល់របស់ GAC Cambodia ឬអាចទៅដល់ទីតាំងផ្ទាល់ស្ថិតនៅអគារ #11 មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ។

3

សូមជម្រាបថា រោងចក្រផ្គុំ និងដំឡើងរថយន្ត GAC គឺស្ថិតក្រោមការសហការរវាងក្រុមហ៊ុន TH Automotive Manufacturing Co., Ltd. និង GAC International Co., Ltd. ។ ជាមួយគ្នាផងដែរ រោងចក្រនេះត្រូវបានវិនិយោគក្នុងរង្វង់ទឹកប្រាក់ប្រមាណ ១៩លានដុល្លារអាមេរិក លើផ្ទៃដី ១១ហិកតានៅខេត្តកំពង់ឆ្នាំង និងមានសមត្ថភាពផលិតកម្មរថយន្តបានចាប់ពី ១ម៉ឺនទៅ ១ម៉ឺន ៥ពាន់គ្រឿងក្នុងមួយឆ្នាំៗ រួមទាំងការបង្កើតឱកាសការងារបានចន្លោះពី ៤០០នាក់ទៅ ៦០០នាក់ផងដែរ។ រយៈពេលជាងពាក់កណ្តាលទស្សវត្សរ៍ ក្នុងនាមជាអ្នកនាំចូល និងចែកចាយលក់រថយន្ត GAC និងគ្រឿងបន្លាស់រថយន្តផ្តាច់មុខតែមួយគត់ក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឆ្នាំ២០២០ GAC Cambodia ក្រោមដំបូលក្រុមហ៊ុនយក្ស TH Group បាននិងកំពុងពង្រីកខ្លួនយ៉ាងលឿនរហ័សដោយបច្ចុប្បន្ន GAC កំពុងទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រជាជនកម្ពុជា និង ជាម៉ាកយីហោប្រ៊ែនចិនដ៏ធំបំផុតនៅកម្ពុជា គិតត្រឹមក្នុងឆ្នាំ២០២៥ ៕

456

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia