ធ្លាប់ជិះរថភ្លើងឬនៅ? តស់ មកដឹងពីតម្លៃរថភ្លើងកៅអីធម្មតា&First Class ជិះទៅខេត្តទាំង៦ ដែលជាប់សមុទ្រ និងព្រៃភ្នំនៅកម្ពុជា
ធី ស្រីល័ក្ខFEBRUARY 4 2026353 views

ជាការពិតណាស់ រថភ្លើងគឺជាសេវាដឹកជញ្ជូនដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជាហើយវាក៏ក្លាយជាគោលដៅសម្រាប់អ្នកទេសចរ ជ្រើសរើសសម្រាប់ការធ្វើដំណើរ ព្រោះអាចគយគន់ទេសភាពព្រៃភ្នំបាន ក៏ដូចជាផ្លាស់ប្ដូរបរិយាកាសនៃការធ្វើដំណើរផងដែរ។ ពេលនេះចាបក្រហម នឹងនាំប្រិយមិត្ដមកដឹងតម្លៃសំបុត្រ និងពេលវេលា សម្រាប់ការធ្វើដំណើរតាមរថភ្លើងពីភ្នំពេញទៅកាន់ខេត្ដទេសចរណ៍សំខាន់ចំនួន៦ របស់ក្រុមហ៊ុន Royal Railway Cambodia សម្រាប់អ្នកដែលមិនធ្លាប់បានជិះ។

 

១. ភ្នំពេញ-ព្រះសីហនុ ៖ ម៉ោងចេញដំណើរពីភ្នំពេញម៉ោង ៧ ព្រឹក ម៉ោងទៅដល់កំពង់សោមម៉ោង ១ ថ្ងៃត្រង់។ ត្រឡប់ពីកំពង់សោមមកភ្នំពេញ ម៉ោងចេញដំណើរពីកំពង់សោមម៉ោង ២ រសៀល ម៉ោងមកដល់ភ្នំពេញម៉ោង ៨យប់។ ចំពោះតម្លៃសំបុត្រកៅអីធម្មតា ៤០ ០០០៛ និង First Class ៦០ ០០០រៀល/១នាក់។

 

២. ភ្នំពេញ-កំពត៖ ម៉ោងចេញដំណើរពីភ្នំពេញម៉ោង ៧ព្រឹក ម៉ោងទៅដល់កំពតម៉ោង ១០:៤០ព្រឹក។ ពីកំពតមកភ្នំពេញវិញ ម៉ោងចេញដំណើរពីកំពង់សោមម៉ោង ៤ល្ងាច មកដល់ភ្នំពេញម៉ោង០៨:០០យប់។ តម្លៃសំបុត្រ ៣៦ ០០០៛ និង First Class ៦០ ០០០រៀល/១នាក់។

 

៣. ភ្នំពេញ-កែប៖ ចេញដំណើរពីភ្នំពេញម៉ោង ៧ព្រឹក ទៅដល់កែបម៉ោង ១០ព្រឹក។ ពីកែបត្រឡប់មកភ្នំពេញវិញចេញដំណើរពីកែបម៉ោង ៤:២០ល្ងាច មកដល់ភ្នំពេញម៉ោង ៨យប់។ តម្លៃសំបុត្រ ៣២០០០៛ និង First Class ៦០ ០០០រៀល/១នាក់។

 

៤. ភ្នំពេញ-តាកែវ៖ ចេញដំណើរពីភ្នំពេញម៉ោង ៧ព្រឹក ទៅដល់តាកែវម៉ោង ៨:៤០ព្រឹក។ ចេញតាកែវមកភ្នំពេញវិញ ម៉ោងចេញដំណើរពីតាកែវម៉ោង ៦ល្ងាច មកដល់ភ្នំពេញម៉ោង ៨យប់។ តម្លៃសំបុត្រ ២៤០០០៛ និង First Class ៦០ ០០០រៀល/១នាក់។

 

៥. ភ្នំពេញ-បាត់ដំបង៖ ចេញដំណើរពីភ្នំពេញម៉ោង ៦:៤០ព្រឹក ទៅដល់បាត់ដំបងម៉ោង ២រសៀល។  ពីបាត់ដំបងមកភ្នំពេញវិញ ចេញដំណើរពីបាត់ដំបងម៉ោង ៣រសៀល មកដល់ភ្នំពេញម៉ោង ១០យប់។ តម្លៃសំបុត្រ ៣៦០០០៛ និង First Class ៦០ ០០០រៀល /១នាក់។

 

៦. ភ្នំពេញ-ពោធ៍សាត់៖ ចេញដំណើរពីភ្នំពេញម៉ោង ៦:៤០ព្រឹក ទៅដល់ម៉ោង ១១ព្រឹក។ ពោធ៍សាត់ពោធិ៍សាត់មកភ្នំពេញវិញ ចេញដំណើរពីពោធ៍សាត់ម៉ោង ៦ល្ងាចមកដល់ភ្នំពេញម៉ោង ១០យប់។ តម្លៃសំបុត្រ ២៨០០០៛និង First Class ៦០ ០០០រៀល /១នាក់។

37

គូសបញ្ជាក់ថា សម្រាប់បងប្អូនដែលចង់សាកល្បងជិះរថភ្លើងសម្រាប់ដំណើរកំសាន្តទៅកាន់ខេត្តដែលបានរៀបរាប់ខាងលើបងប្អូនអាចទិញសំបុត្រផ្ទាល់ពីបញ្ជារនៅស្ថានីយ៍រថភ្លើងបាន ឬអាចតេទៅកាន់លេខទូរស័ព្ទ ០៧៨ ៨៨៨ ៥៨២/០៧៨ ៨៨៨ ៥៨៣ ឬអាចកក់សំបុត្រតាមរយៈវេបសាយ royalrailiway.easybook.com

 38

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia