ត្រូវដឹង! ចង់ប្រឡងយកបណ្ណបើកបរ នេះជាតម្លៃ និង ឯកសារចាំបាច់បំផុតត្រូវតែមាន
ធី ស្រីល័ក្ខDECEMBER 23 202520 views

សម្រាប់ បងប្អូនដែលចង់ដាក់ពាក្យស្នើសុំប្រឡងយកបណ្ណបើកបរ និងប្តូរបណ្ណបើកបរតាមប្រព័ន្ឋ ស្វ័យប្រវត្តិកម្មផ្តល់បណ្ណបើកបរយានយន្ត របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមាន អាសយដ្ឋាន https://driverlicense.mpwt.gov.kh ឬទៅទីតាំងផ្តល់សេវាសាធារណៈ ដែល កំណត់ ដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដូចជា នៅផ្សារទំនើបអ៊ីអន១ ផ្សារទំនើបអ៊ីអន២ អង្គភាពច្រកចេញចូលតែមួយរាជធានីខេត្ត មជ្ឈមណ្ឌលបណ្តុះបណ្តាលយានយន្តធុនធ្ងន់ និងនៅ តាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ខេត្ត ទូទាំងប្រទេស ដើម្បីដាក់ពាក្យស្នើសុំ ប្រឡងយកបណ្ណបើកបរ។

 

សម្រាប់ បណ្ណបើកបរប្រភេទ ក និងប្រភេទ ខ លោកអ្នកអាចដាក់ពាក្យស្នើសុំប្រឡងតាមប្រព័ន្ឋ ស្វ័យប្រវត្តិកម្ម ដោយឡែកចំពោះបណ្ណបើកបរចាប់ពីប្រភេទ គ ឡើងទៅលោកអ្នកតម្រូវឱ្យទៅរៀន នៅសាលាបង្រៀនបើកបរដើម្បីទទួលបានវិញ្ញាបនបត្រទទួលស្គាល់ការបើកបរទើបមានសិទ្ធិដាក់ ពាក្យស្នើសុំប្រឡងយកបណ្ណបើកបរបាន។

 

យោងតាមការឱ្យដឹងរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនបានឱ្យដឹងថា ចំពោះឯកសារដែលត្រូវ មានពេលប្រឡងយកបណ្ណបើកបររួមមាន៖

១.សម្រាប់ការប្តូរ ពន្យារ ទុតិយតា និងតតិយតា បណ្ណបើកបរប្រភេទ ក មានតម្លៃ ២០,០០០រៀល និងប្រភេទ ខ គ ឃ និង ង មានតម្លៃ ៣០,០០០រៀល ។ឯកសារចាំបាច់ចំពោះពលរដ្ឋខ្មែរ ក្នុងការ ប្រឡងយកបណ្ណបើកបរប្តូរនិងពន្យាសុពលភាពរួមមាន ៖

·       អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរថតចម្លងដែលមានបញ្ជាក់ដោយអាជ្ញាធរមានសមត្ថកិច្ច

·       រូបថត ៤គុណ៦ ផ្ទៃពណ៍ចំនួន ៣សន្លឹក

·       លិខិតបញ្ជាក់កាយសម្បទា

·       បណ្ណបើកបរចាស់ (សម្រាប់ការប្តូរ ពន្យារ ទុតិយតា និងតតិយតា)

·       វិញ្ញាបនប័ត្របញ្ជាក់ការសិក្សាពីសាលាបង្រៀនបើកបរយានយន្ត (សម្រាប់ការប្រឡងយកបណ្ណ បើកបរប្រភេទ គ ឃ និង ង)

២.ឯកសារចាំបាច់ចំពោះជនបរទេសដែលចង់ប្រឡងយកបណ្ណបើកបររបស់ប្រទេសកម្ពុជាវិញរួម

មាន ៖

  • លិខិតឆ្លងដែន
  • ទិដ្ឋាការដែលមានសុពភាព
  • លិខិតបញ្ជាក់ទីលំនៅបច្ចុប្បន្នដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច
  • រូបថត ៤គុណ៦ ផ្ទៃពណ៍ស ចំនួន ៣ សន្លឹក
  • លិខិតបញ្ជាក់កាយសម្បទា
  • បណ្ណបើកបររបស់ជាតិខ្លួនដែលមានសុពលភាពក្នុងករណីមិនមែនជាភាសាអង់គ្លេស ឬបារាំង ត្រូវបកប្រែជាភាសាអង់គ្លេសឬខ្មែរពីស្ថានទូតនៃប្រទេសរបស់ខ្លួន (សម្រាប់ប្តូរបណ្ណបើកបរ)
  • តម្លៃសេវាប្ដូរបណ្ណបើកបរ ១២០,០០០រៀល
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia