កាលពីថ្មីៗនេះ ក្រុមហ៊ុន Apple បានប្រកាសបញ្ចេញ iPhone 17e ថ្មីរបស់ខ្លួនជាផ្លូវការ ជាមួយនឹងការអាប់ដេតដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនព្រោះនេះជាតារារះថ្មីប្លែកជាងគេក្នុងត្រកូល iPhone ហើយគ្រាន់តែ Apple បញ្ចេញថ្មីភ្លាមក៏មានអ្នកគាំទ្រជាច្រើនកំពុងចង់ដឹងអំពីតម្លៃនៅក្នុងប្រទេសកម្ពុជាផងដែរ។
យោងតាមការឲ្យដឹងពីហាងពីទូរស័ព្ទ បាយ័ន មួយ លក់ទូរស័ព្ទដៃ បានឲ្យដឹងថា នាពេលនេះហាងទូរស័ព្ទបាយ័ន បានចាប់ផ្តើមលក់ជាផ្លូវការហើយ។ ដោយ iPhone 17e លក់ក្នុងតម្លៃដូចជា iPhone 17e (256GB លក់ក្នុងតម្លៃ ៧៦៩ដុល្លារ) ចំណែក iPhone 17e (516GB លក់ក្នុងតម្លៃ ១០២៩ដុល្លារ) មានធានា២ឆ្នាំពីក្រុមហ៊ុន។

ជាមួយគ្នានេះដែរ iPhone 17e បានបំពាក់មកជាមួយកម្លាំងម៉ាស៊ីនត្រូវបាកគេរំពឹងថានឹងប្រើបន្ទះឈីប A19 (ដែលជាជំនាន់ថ្មីបំផុត) ឬ A18 Pro ដែលមានសមត្ថភាពខ្លាំងខាង Apple Intelligence។ កាមេរ៉ា៖ ទោះបីជាមានតម្លៃទាប ប៉ុន្តែវាត្រូវបានពង្រឹងផ្នែក Software សម្រាប់ថតរូប Portrait និងការប្រើប្រាស់ AI ដើម្បីកែរូបភាពឱ្យកាន់តែស្អាត។ កាមេរ៉ាក្រោយទំហំ 48MP Fusion ដែលអាចថតរូបបែប Portrait បានស្អាតជាងមុន និងមាន Zoom បែប Optical 2x (តាមរយៈការ Crop sensor)។

គូសបញ្ជាក់ផងដែរថា សម្រាប់បងប្អូនដែលចាប់អារម្មណ៍ទៅលើម៉ូដែលទូរស័ព្ទ iPhone 17e អាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 061 900999/087 900009 ឬបងប្អូនអាចទៅមើលដល់ហាងផ្ទាល់ក៏បានដែរ ដោយមានទីតាំងស្ថិតនៅផ្ទះ224 ផ្លូវព្រះសីហនុ សង្កាត់បឹងកេងកង2 ទល់មុខហាងម៉ូតូជប៉ុន និង ខេអេច ភ្នំពេញ ឬអាចឆែកផេកផ្លូវការរបស់ បាយ័ន មួយ លក់ទូរស័ព្ទដៃ បានផងដែរ៕


