ស្អាតប្លែក! នេះជាគំរូប្លង់នៃការកែលម្អច្រាំង និងសួនច្បាររនៅបណ្ដោយស្ទឹងព្រែកត្នោត
Bunthoeun KoemOCTOBER 26 2025171 views

រដ្ឋបាលខេត្តកណ្ដាល បានសម្រេចធ្វើការកែលម្អច្រាំង និងសួនច្បារនៅតាមបណ្តោយមាត់ស្ទឹងព្រែកត្នោត ចាប់ពីគល់ស្ពានថ្មផ្លូវជាតិលេខ២ ដល់លោកភាសានថៃជី ភូមិតាខ្មៅ និងភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ឡើងវិញ។ ដោយការអនុវត្តគម្រោងនេះនឹងចាប់ផ្តើមពី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នេះតទៅ។ នេះបើយោងតាចសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ដកាលពីថ្ងៃទី២៤ ខែតុលា។ 

 

ជាមួយគ្នានេះ រដ្ឋបាលខេត្តកណ្តាល ស្នើសុំបងប្អូនប្រជាពលរដ្ឋដែលមានទីតាំងអាជីវកម្មនៅទីតាំងខាងលើ និងបណ្តាក្រុមហ៊ុនប្រតិបត្តិកររៀបចំខ្សែបណ្តាញអគ្គិសនី ទុយោទឹកស្អាត ខ្សែបណ្តាញអ៊ុនធើណេត និងខ្សែកាបអុបទិកក្រោមដី ចូលរួមសហការជាមួយអាជ្ញាលខេត្តកណ្តាល មន្ទីរ-អង្គភាពពាក់ព័ន្ធ ដើម្បី អនុវត្តគម្រោងនេះឱ្យទទួលបានជោគជ័យ ក្នុងន័យគាំទ្រដល់ការអភិវឌ្ឍមូលដ្ឋាន។

 

សូមជម្រាបផងដែរថា គម្រោងកែលម្អច្រាំង និងសួនច្បារតាមបណ្ដោយស្ទឹងព្រែកត្នោតនេះ ត្រូវបានសិក្សាគម្រោងប្លង់ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានភាពស្រស់ស្អាតខ្លាំង និងអាចឲ្យប្រជាពលរដ្ឋលំហែរកម្សាន្ដ និងហាត់ប្រាណបានផងដែរ នៅពេលដែលសាងសង់រួចរាល់ និងដាក់ឲ្យដំណើរការ។ ហើយខាងក្រោមនេះគឺជាគម្រោងប្លង់ទាំងមូលនៃគម្រោងនេះ៖ 

 

571242999 1136417081999966 4976782688087177157 N

570876222 1136416751999999 3156616298970587022 N

571309194 1136417111999963 1313743422337399511 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia