ល្បីបើកការដ្ឋានឆ្នាំនេះ! តស់មកមើលគម្រោងទាំងស្រុងនៃព្រែកជីកហ្វូណនតេជោ ឃើញហើយត្រជាក់ភ្នែក
Bunthoeun KoemMARCH 5 202419 K views

គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងផ្លូវទឹកដ៏ធំ និងជាប្រវត្ដិសាស្ដ្ររបស់កម្ពុជា មានប្រវែងសរុប ១៨០ គីឡូម៉ែត្រ ចាប់ផ្ដើមពីចំណុចព្រែកតាកែវទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្ដរហូតដល់សមុទ្រខេត្ដកំពត ដោយឆ្លងកាត់ខេត្ដចំនួន ៤ រួមមាន៖ ខេត្ដកណ្ដាល តាកែវ កំពត និងខេត្ដកែប។ តាមការសិក្សាគម្រោងនេះនឹងត្រូវចំណាយថវិកាប្រមាណ ១.៧ ពាន់លានដុល្លារសម្រាប់ការសាងសង់ ខណៈគម្រោងនេះទទួលបានការវិនិយោគ និងសាងសង់ដោយក្រុមហ៊ុន CRBC។ 

 

425385415 794342416057360 454529135336901470 N

 

តាមការបញ្ជាក់ពីឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ដ្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា គម្រោងផ្លូវទឹកតភ្ជាប់ពីកំពង់ផែទន្លេទៅកំពង់ផែសមុទ្រនេះ អាចនឹងបើកការដ្ឋានសាងសង់នៅអំឡុងខែមិថុនា ឬខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះហើយ។ ដោយបច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងជំរុញដល់ក្រុមហ៊ុន CRBC ឲ្យសិក្សា និងរៀបចំនីតិវិធីឲ្យបានឆាប់ដើម្បីឈានដល់ការបើកការដ្ឋាន។

 

C9eab0fe B49e 4d43 9227 88e23561eef2

 

នៅពេលគម្រោងនេះលេចរូបរាង នឹងធ្វើឲ្យការដឹកជញ្ជូនទំនិញតាមផ្លូវទឹក នៅកម្ពុជាចំណេញច្រើន និងជាពិសេសលែងពិបាកដឹកឆ្លងកាត់ប្រទេសវៀតណាមតទៅទៀតហើយ។ ហើយក៏ជួយជំរុញសេដ្ឋកិច្ចដល់ខេត្ដដែលស្ថិតនៅក្នុងគម្រោងដ៏ធំមួយមនេះផងដែរ។

 

យ៉ាងណាមុននឹងឈានដល់ការបើកការដ្ឋានសាងសង់ ពេលនេះ Business Cambodia សូមនាំប្រិយមិត្ដមកទស្សនាវីដេអូទាក់ទងគម្រោងព្រែកជីកហ្វូណនតេជោនេះទាំងស្រុង ដែលចេញផ្សាយដោយក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីពេលថ្មីៗកន្លងទៅ៕ សូមរីករាយទស្សនាវីដេអូខាងក្រោម៖

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia