ពេលណាបានឆ្លង? ទិដ្ឋភាពគម្រោងសាងសង់ស្ពានព្រែកប្រា ខណៈការសាងសង់បានជាង៥ខែ
Nim Pranun JULY 24 2024361 views

បន្ទាប់ពីបើកការដ្ឋានកាលពីកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា កំពុងសាងសង់យ៉ាងសកម្ម។ ជាក់ស្ដែងយោងតាមបណ្តាញសង្គមហ្វេសប៊ុករបស់លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ នៅថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៤ ក៏វានបានបង្ហាញពីទិដ្ឋភាពការដ្ឋានគម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រាផងដែរ។

Fb Img 1721742585845

Fb Img 1721742584470

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា មានប្រវែងសរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ, ទទឹងផ្លូវ២៧ម៉ែត្រ,ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ, ទទឹងផ្លូវ ២៧ម៉ែត្រ) ត្រូវប្រើរយៈពេលសាងសង់ ៤២ខែ និងសាងសង់ដោយក្រុមហ៊ុន សំណង់សៀងហៃ និងមានក្រុមហ៊ុនក្វាងចូវវ៉ានអានជាទីប្រឹក្សាគម្រោង។

Fb Img 1721742573176

ផ្អែកតាមការគ្រោងទុក, ក្រោយពេលស្ពានត្រូវបានសាងសង់ និងដាក់ឱ្យដំណើរការរួច នឹងរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ពីចំណុចស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ និងពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងតំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ, អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ។

Nim Pranun

អត្ថបទសរុប៖ 57

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia