ត្រៀមលុយ! ក្រុមហ៊ុន Toyota ប្រកាសបើកកក់រថយន្តម៉ូដែលថ្មី HILUX TRAVO ស៊េរីឆ្នាំ២០២៧ ដែលតម្លើងដោយស្នាដៃកូនខ្មែរ
ធី ស្រីល័ក្ខJULY 3 20262.4 K views

នេះគឺជាមោទនភាពជាតិថ្មីមួយទៀតហើយ ដែលបានកើតឡើងលើទឹកដីប្រទេសកម្ពុជា ដែលអីលូវនេះក្រុមហ៊ុន Toyota Cambodia បានបើកទទួលកក់ជាផ្លូវការនូវរថយន្តជំនាន់ថ្មីគឺ Toyota HILUX TRAVO ស៊េរីឆ្នាំ២០២៧។ អ្វីដែលកាន់តែអស្ចារ្យនោះ និងរំភើបជាទីបំផុតនោះគឺរថយន្តម៉ូដែលនេះត្រូវបានបង្គុំ និងដំឡើងដោយផ្ទាល់ពីវិស្វករខ្មែរទាំងស្រុងតែម្តង។

 

ជាមួយគ្នានោះដែរ បើតាមការបញ្ជាក់ពីក្រុមហ៊ុន Toyota Cambodia បានឱ្យដឹងថា ពេលនេះក្រុមហ៊ុនបានបើកកក់រថយន្ត HILUX ជំនាន់ទី៩ នេះ ដោយមានជម្រើស៣ ប្រភេទគឺ HILUX TRAVO RALLY, HILUX TRAVO V-EDITION និង L-EDITION ខណៈខាងក្រោមនេះគឺជាតម្លៃផ្លូវការ៖

 

.Toyota Hilux Travo Rally តម្លៃចាប់ពី ៥១,១០០ ដុល្លារ

. Toyota HILUX TRAVO 𝐕 𝐄𝐝𝐢𝐭𝐢𝐨𝐧 តម្លៃចាប់ពី ៤៥,៩០០ ដុល្លារ

. Toyota HILUX L-EDITION តម្លៃចាប់ពី ៣៩,៩០០ ដុល្លារ

៤៤

នាពេលបច្ចុប្បន្ននេះ រថយន្ដ TOYOTA គឺជាយីហោដ៏ល្បីល្បាញរបស់ប្រទេសជប៉ុន បាននិងកំពុងដំណើរការដំឡើងរថយន្ដរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាផងដែរ។ ដោយរោងចក្រដំឡើងរថយន្ដមួយនេះ គឺមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ ភ្នំពេញ។

 

គួរជម្រាបផងដែរថា ចំពោះរោងចក្រ Toyota វិញគឺមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ដែលមានទុនវិនិយោគសរុបជាង ៣៦លានដុល្លារ។ បានបើកដំណើរការសង្វាក់ផលិតកម្ម ដំឡើងរថយន្ដរបស់ខ្លួននៅកម្ពុជា កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ។ ដូច្នេះហើយសម្រាប់បងប្អូនដែលចង់កក់រថយន្តស៊េរីឆ្នាំ២០២៦ ឬចង់បានព័ត៌មានលំអិតអាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 𝟎𝟏𝟕 𝟐𝟐𝟐 𝟓𝟐𝟒 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟖𝟐𝟗 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟗𝟓𝟓 ឬឆាតទៅកាន់ផេកផ្លូវការរបស់ក្រុមហ៊ុន Toyota Cambodia

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia