តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ និងកណ្តាល របស់អ្នកឧកញ៉ា គិត ម៉េង ផ្តល់ឱកាសការងារកើនដល់ជាង ៦ម៉ឺននាក់ និងទំហំនាំចេញ-នាំចូលឈានដល់ជាង ៤ពាន់លានដុល្លារ កើនឡើងយ៉ាងគំហុក ក្នុង ៨ខែឆ្នាំ២០២៦
Toeuy Hong•SEPTEMBER 25 2026•83 views

ភ្នំពេញ៖ ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៦ ការនាំចេញសរុបចេញពីតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ និង រ៉ូយ៉ាល់ គ្រុប កណ្តាល បានកើនឡើងដល់ ១.៩០៧លានដុល្លារអាមេរិក បើប្រៀបធៀបនឹង ១.៣១១លានដុល្លារអាមេរិក ដែលបានកត់ត្រាក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥ ដែលតំណាងឱ្យការកើនឡើង ៤៥%។ នេះបើយោងតាមសេចក្តី ប្រកាសព័ត៌មានបន្ទាន់ របស់តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ និងរ៉ូយ៉ាល់ គ្រុប កណ្តាល ចេញផ្សាយនៅថ្ងៃទី ២៥ខែកញ្ញា ឆ្នាំ២០២៦។
Z9
ក្នុងកំឡុងពេល ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៦ដដែល ការនាំចូលសរុបក៏បានកើនឡើងផងដែរ ដោយ សម្រេចបាន ២.១៦០លានដុល្លារអាមេរិក បើប្រៀបធៀបនឹង ១.៣៤២ លានដុល្លារអាមេរិក ក្នុងអំឡុងពេលដូចគ្នាក្នុងឆ្នាំ ២០២៥ ដែលត្រូវជាការកើនឡើង ៦១%។

គិតត្រឹមខែសីហា ឆ្នាំ២០២៦នេះ ចំនួនបុគ្គលិកកម្មករសរុបដែលកំពុងបម្រើការងារនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំង ពីរខាងលើ បានកើនឡើងដល់ ៦៣.៣៤៤នាក់ បើប្រៀបធៀបនឹង ៥៤.១៩៥នាក់ គិតត្រឹមខែសីហា ឆ្នាំ២០២៥ កន្លងទៅ ដែល តំណាងឱ្យការកើនឡើង ១៧%។

Z8

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក ដែលជាអ្នកអភិវឌ្ឍ និងគ្រប់គ្រង តំបន់សេដ្ឋកិច្ចពិសេស RGPPSEZ និង RGKSEZ បានបន្តបង្ហាញពីកំណើនយ៉ាងរឹងមាំ លើការផ្តល់ឱកាសការងារ តម្លៃនៃការនាំចូល និងការនាំចេញ ក្នុងអំឡុងពេល ៨ខែដំបូងនៃឆ្នាំ២០២៦នេះ ដែលបង្ហាញកាន់តែ ច្បាស់ពីតួនាទីយ៉ាងសំខាន់នៃតំបន់សេដ្ឋកិច្ចពិសេសទាំងពីរ ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យឧស្សាហកម្ម និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

Z7
ការបន្តកើនឡើងនៃចំនួនការងារ និងកំណើននៃសកម្មភាពទាំងការនាំចូល និងនាំចេញនេះ ឆ្លុះបញ្ចាំងពីការរីកចម្រើន នៃសកម្មភាពផលិតកម្ម និងការពង្រីកប្រតិបត្តិការរបស់ក្រុមហ៊ុននានានៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងពីរ។ លទ្ធផលនាំចេញ ដ៏រឹងមាំនេះ ក៏បានបង្ហាញបន្ថែមទៀតដែរ អំពីការចូលរួមចំណែករបស់ក្រុមហ៊ុនទាំងអស់នៅក្នុងតំបន់ ចំពោះពាណិជ្ជកម្ម អន្តរជាតិរបស់កម្ពុជា និងការធ្វើសមាហរណកម្មទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកលលោក។

Z6

ថ្លែងអំពីលទ្ធផលការងារនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងជាប្រធាន ក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក មានប្រសាសន៍ថា៖ "កំណើនជារឿយៗនៃតួលេខបុគ្គលិកកម្មករ ការនាំចូល និងការនាំចេញនៅ តំបន់សេដ្ឋកិច្ចពិសេស RGPPSEZ និង RGKSEZ បង្ហាញពីភាពធន់នៃវិនិយោគិនរបស់យើង និងភាពរឹងមាំនៃវិស័យ ឧស្សាហកម្មរបស់កម្ពុជា។ យើងខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានឃើញក្រុមហ៊ុននានា នៅ ក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់យើង បន្តពង្រីកប្រតិបត្តិការរបស់ពួកគេ និងចូលរួមចំណែក ដល់ការបង្កើតការងារថ្មីៗ និងសកម្មភាពសេដ្ឋកិច្ចបន្ថែមទៀត។ យើងខ្ញុំនៅតែបន្តប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ វិនិយោគិនរបស់យើង ដោយផ្តល់ជូននូវហេដ្ឋារចនាសម្ព័ន្ធដែលគួរឱ្យទុកចិត្ត សេវាកម្មមានគុណភាព និងបរិយាកាសធុរកិច្ចដ៏ល្អប្រសើរ ដែលជួយឱ្យពួកគេអាចរីកចម្រើនដោយចីរភាពនៅកម្ពុជា។"

Z5

អ្នកឧកញ៉ា គិត ម៉េង បានបន្តថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក យើងខ្ញុំក៏សូមសម្តែងនូវការកោតសរសើរ និងការដឹងគុណដ៏ជ្រាល ជ្រៅចំពោះការដឹកនាំ និងការគាំទ្រជារៀងរហូតមកពីសំណាក់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចខិតខំប្រឹងប្រែងទាំងឡាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងបរិយាកាសវិនិយោគ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជំរុញឧស្សាហូបនីយកម្ម និងប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអនឡាញ បានរួមចំណែកដល់ការបង្កើតបរិយាកាសដែលមានសុវត្ថិភាព និង អំណោយផល កាន់តែប្រសើរសម្រាប់ធុរកិច្ច និងការវិនិយោគ។
Z4
RGPPSEZ សូមស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងទាំងនេះ ក៏ដូចជាការរៀបចំ សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ នៅរាជធានីភ្នំពេញ នាថ្ងៃទី ២៣–២៤ ខែកញ្ញា ឆ្នាំ២០២៦ ដែលជាជំហានដ៏សំខាន់ក្នុងការពង្រឹងសន្តិសុខ កិច្ចសហប្រតិបត្តិការអន្តរជាតិ និងកេរ្តិ៍ឈ្មោះរបស់ កម្ពុជា ក្នុងនាមជាគោលដៅវិនិយោគដែលមានសុវត្ថិភាព និងគួរឱ្យទុកចិត្ត។

Z3

កំណើននៃតួលេខដែលបានកត់ត្រាកន្លងមក ក្នុងតំបន់សេដ្ឋកិច្ចពិសេស RGPPSEZ និង RGKSEZ ក្នុងអំឡុងពេល ៨ខែដំបូងនៃឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការរីកដុះដាលនៃសកម្មភាពឧស្សាហកម្មនៅក្នុងតំបន់ទាំងពីរ និងការចូលរួមចំណែក ជាបន្តបន្ទាប់ដល់ការបង្កើតការងារ វិស័យផលិតកម្ម និងពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា។ តំបន់សេដ្ឋកិច្ចពិសេសទាំងពីរ នៅតែបន្តប្តេជ្ញាចិត្តក្នុងការគាំទ្រដល់វិនិយោគិន និងលើកកម្ពស់បរិយាកាសដែលអំណោយផលដល់ការអភិវឌ្ឍឧស្សាហកម្ម ប្រកបដោយចីរភាព។

Z1

សូមជម្រាបថា រ៉ូយ៉ាល់ គ្រុប គឺជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគជាយុទ្ធសាស្ត្ររបស់កម្ពុជា ដែលត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុន អាជីវកម្មដែលមានថាមពល និងចម្រុះបំផុតរបស់ប្រទេស។ ជាមួយនឹងចំណាប់អារម្មណ៍នៅក្នុងឧស្សាហកម្មជាច្រើនរួមមាន ធនាគារ និងហិរញ្ញវត្ថុ ធានារ៉ាប់រង ការវិនិយោគ ទូរគមនាគមន៍ ថាមពល ការដឹកជញ្ជូន ប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត សណ្ឋាគារ និងរមណីយដ្ឋាន ការអប់រំ ការអភិវឌ្ឍអចលនទ្រព្យ ការជួញដូរនាំចេញនាំចូល និងតំបន់សេដ្ឋកិច្ចពិសេស៕

Kas3

Kas2

Kkas

Kkas1 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia