រាជធានីភ្នំពេញ — ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ — សហគ្រាស សហគ្រាស ភីភីអេហ្វេ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.ក (https://web.facebook.com/ppfyummy) បានរៀបចំកម្មវិធីជួបជុំ និងបង្ហាញផលិតផលថ្មីនៅ ភោជនីយដ្ឋាន ផ្ទះបាយភូមិខ្មែរ ជាមួយដៃគូអាជីវកម្ម និងបណ្តាញចែកចាយប្រមាណ ៩០នាក់។

កម្មវិធីនេះប្រារព្ធឡើងដើម្បីបង្ហាញមុខទំនិញថ្មីៗ ណែនាំប្រូម៉ូសិនពិសេស ព្រមទាំងថ្លែងអំណរគុណដល់ដៃគូចែកចាយទាំងអស់ ដែលបានរួមចំណែកដល់ភាពរីកចម្រើនរបស់ក្រុមហ៊ុន។

ក្នុងឱកាសនោះ ក្រុមហ៊ុនបានណែនាំផលិតផលថ្មីចំនួន ៦ប្រភេទ ជាមួយនឹងទំហំចម្រុះ៖
1. ទឹកប៉េងប៉ោះ (៥គីឡូក្រាម, ២គីឡូក្រាម)
2. ទឹកប្រេងខ្យង (៥គីឡូក្រាម, ១គីឡូក្រាម)
3. ទឹកម្ទេសផ្អែម (៥គីឡូក្រាម, ៦២០ក្រាម)
4. ទឹកម្ទេសហឹរ (៥គីឡូក្រាម, ២គីឡូក្រាម, ២៦០ក្រាម)
5. ទឹកជ្រលក់ស៊ូគី (៣៩០ក្រាម)
6. ម្សៅស៊ុប (៤០០ក្រាម)

រាល់ផលិតផលទាំងអស់ត្រូវបានផលិតឡើងដោយប្រកាន់ខ្ជាប់នូវគោលការណ៍ «រសជាតិឆ្ងាញ់ មានគុណភាព និងស្តង់ដារខ្ពស់» ដើម្បីធានាបាននូវទំនុកចិត្តពីអតិថិជន។ លោកអ្នកកាន់តែងាយស្រួលរកទិញនៅផលិតផលគ្រឿងទេសថ្មីនេះ តាមបណ្តាផ្សារតូច និងធំៗនៅក្នុងប្រទេសកម្ពុជា។

អំពី សហគ្រាស ភីភីអេហ្វេ យាំុមី មេនូហ្វេកឆឺរីង ឯ.ក (https://web.facebook.com/ppfyummy)
សហគ្រាស ភីភីអេហ្វេ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.ក (https://web.facebook.com/ppfyummy) គឺជាសហគ្រាសផលិត និងកែច្នៃអាហារ និងគ្រឿងទេស ក្នុងស្រុក ដែលផ្តោតលើការសុវត្ថិភាព អនាម័យ ដើរតួយ៉ាងសំខាន់ក្នុងការសម្រួលដល់ការរស់នៅទំនើបនិងមាន ស្តង់ដារគុណភាពខ្ពស់ នាំចេញទៅកាន់ទីផ្សារពិភពលោក។

ប្រិយមិត្តអាចធ្វើការទំនាក់ទំនងទៅកាន់សហគ្រាសផ្ទាល់
តាមរយៈផេកផ្លូវការ PPF Yummy, Khmer Food Manufacturer : https://www.facebook.com/ppfyummy
ឬតាមរយៈលេខទូរស័ព្ទ 081 555 255
ឬតាមរយៈតេទ្បេក្រាម https://t.me/ppfyummy
ឬតាមរយៈTik https://www.tiktok.com/@ppfyummy
ឬតាមរយៈវេបសាយ https://www.ppfyummy.com/en/













