ភ្នំពេញ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣៖ កាន់តែងាយស្រួល កាន់តែចំណេញ សម្រាប់លោកអ្នកធ្វើការកុម្ម៉ង់អាហារពី Nham24! ធនាគារ PPCBank បានសហការជាមួយ Nham24 ដែលជាក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូនម្ហូបអាហារធំជាងគេនៅកម្ពុជា ក្នុងការផ្តល់ មធ្យោបាយទូទាត់ប្រាក់សម្រាប់អតិថិជនតាមរយៈ PPCBank PAY។
ដើម្បីជាការអបអរសាទរដល់កិច្ចសហការថ្មីនេះ រាល់អតិថិជនដែលប្រើប្រាស់ PPCBank PAY ដើម្បីទូទាត់ការកុម៉្មង់អាហារតាមកម្មវិធី (App) និងវេបសាយរបស់ Nham24 នឹង ទទួលបានការបញ្ចុះតម្លៃ $5 ភ្លាមៗ។ ប្រ៉ូម៉ូសិនដ៏ពិសេសនេះ ផ្តល់ជូនសម្រាប់អតិថិជន ដែលធ្វើការកុម្ម៉ង់មួយលើកចាប់ពី $10 ឡើងទៅ។ ការផ្ដល់ជូនចំនួន3លើក សម្រាប់អតិថិ ជនម្នាក់ រហូតដល់អស់ពីស្តុក។
តាមរយៈភាពជាដៃគូរវាងធនាគារ PPCBank និង Nham24 បាននាំមកនូវមធ្យោបាយទូទាត់ ដ៏ទំនើប បែបឌីជីថលសម្រាប់អតិថិជន ក្នុងការកុម្ម៉ង់អាហារ គ្រឿងទេស និងទំនិញ ជាច្រើនមុខពី Nham24 ប្រកបដោយភាពងាយស្រួលបំផុត។ កិច្ចសហការថ្មីនេះ ត្រូវបាន គេរំពឹងថា នឹងបើកឱកាសកាន់តែទូលំទូលាយសម្រាប់អតិថិជន ក្នុងការទូទាត់អនឡាញ ជាមួយធនាគារ PPCBank ក៏ដូចជាជួយគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ឲ្យសម្រេចបានកំណើននៃការលក់ និងប្រាក់ចំណូលពីអាជីវកម្មរបស់ខ្លួន។ កិច្ចសហការ នេះ ថែមទាំងបានរួមចំណែកលើកកម្ពស់ការទូទាត់ដោយមិនប្រើសាច់ប្រាក់ នៅក្នុង ប្រទេសកម្ពុជាផងដែរ។
ធនាគារ PPCBank មានមោទនភាព ក្នុងការណែនាំដៃគូសហការថ្មីៗជាបន្តបន្ទាប់ ដើម្បី បង្កើនភាពងាយស្រួល ក៏ដូចជាពង្រីកជម្រើសនៃការទូទាត់កាន់តែសម្បូរបែបថែមមួយ កម្រិតទៀតសម្រាប់អតិថិជនខ្លួន។
ធនាគារ PPCBank នៅតែបន្តប្ដេជ្ញាចិត្តខ្ពស់ ក្នុងការផ្ដល់ជូនដំណោះស្រាយទូទាត់ ដែលមានភាពសាមញ្ញ ងាយស្រួល ស្របទៅតាមតម្រូវការប្រចាំថ្ងៃរបស់អតិថិជន។ មធ្យោបាយទូទាត់របស់យើង បានធ្វើឲ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងសម្រាប់អាជីវកម្ម នៅក្នុងប្រទេសកម្ពុជា ដែលមាននិន្នាការទិញទំនិញអនឡាញ និងការទូទាត់បែបទំនើប ក្នុងយុគសម័យឌីជីថលនេះ។
តោះ! ចង់ដឹងថាអាហារថ្ងៃត្រង់មានអ្វីពិសេសខ្លះនៅ Nham24? ធ្វើការកម្ម៉ង់ឥឡូវនេះ ដើម្បីទទួលបានការបញ្ចុះតម្លៃ $5 រហូតដល់អស់ពីស្តុក។
ប្រសិនបើលោកអ្នកមិនទាន់មានគណនី PPCBank សូមទាញយកកម្មវិធី PPCBank Mobile ឥឡូវនេះ៖ https://ppcbank.com.kh/app/
របៀបបើកគណនីរហ័ស PPCBank៖
https://www.youtube.com/watch?v=aYzqwJvVC5Y
សម្រាប់ព័ត៌មានបន្ថែមសូមទូរស័ព្ទទៅលេខ៖ 0963 909 909 / 023 909 909