ធនាគារ PPCBank បើកសម្ពោធមជ្ឈមណ្ឌលថ្មី ដើម្បីបម្រើសេវាធនាគារ កាន់តែប្រសើរដល់សហគ្រាសធុនតូច និងមធ្យម
Daneth MechAUGUST 23 2023

Photo 2023 08 23 18 19 45 (3)

Photo 2023 08 23 18 19 45

Photo 2023 08 23 18 19 44 (2)

ភ្នំពេញ៖ ធនាគារ PPCBank នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ បានប្រកាសបើកដំណើរការជាផ្លូវការ នូវមជ្ឈមណ្ឌលសេវាធនាគារជាលើកដំបូងរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដើម្បីពង្រីកវិសាលភាពនៃ ការបំពេញតម្រូវការជូនអតិថិជនឲ្យបានកាន់តែទូលំទូលាយថែមទៀត។ មជ្ឈមណ្ឌលថ្មីនេះ ផ្តល់ជូនការ ប្រឹក្សាអាជីវកម្ម ផលិតផលសម្រាប់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម (SMEs)  និងការប្រឹក្សា យោបល់ផ្នែកហិរញ្ញវត្ថុ ដែលជាតម្រូវការជាក់លាក់របស់អតិថិជនឯកជន ជាមួយនឹងផលិតផល និង សេវាកម្មពេញលេញរបស់ធនាគារ PPCBank រួមមានដូចជាការបើកគណនី ការដាក់ប្រាក់បញ្ញើសន្សំ ការផ្តល់ប្រាក់កម្ចី ការទូទាត់តាមអនឡាញ ការទូទាត់ដោយផ្ទាល់តាមរយៈដៃគូធនាគារ និងផ្សេងៗ ជាច្រើនទៀត។

មជ្ឈមណ្ឌលសេវាធនាគារ ដែលស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញនេះ មានទីតាំងនៅផ្ទះលេខ៩B ផ្លូវលេខ២៧១ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបើកបម្រើសេវាជូន អតិថិជនរៀងរាល់ថ្ងៃចន្ទដល់ថ្ងៃសុក្រ ពីម៉ោង ៨៖០០នាទីព្រឹក រហូតដល់ ម៉ោង៤៖០០នាទីរសៀល និង ថ្ងៃសោរ៍ ពីម៉ោង៨៖០០នាទីព្រឹក រហូតដល់ ម៉ោង១២៖០០នាទីថ្ងៃត្រង់។ ធនាគារ PPCBank បានលើក ឡើងថា មជ្ឈមណ្ឌលនេះ ត្រូវបានបង្កើតឡើង ដើម្បីឆ្លើយតបទៅនឹងការកើនឡើងដ៏សំខាន់នៃមូលដ្ឋាន អតិថិជន ក្នុងការរួមចំណែកលើកកម្ពស់ការផ្តល់សេវាកម្មដែលមានលក្ខណៈឯកជន និងសេវាកម្ម ផ្សេងៗ ប្រកបដោយបច្ចេកវិទ្យាទំនើបចុងក្រោយ ដើម្បីធ្វើឲ្យការរស់នៅរបស់អតិថិជនកាន់តែមានភាព ងាយស្រួល។

Photo 2023 08 23 18 19 46

លោក LEE Jin Young នាយកប្រតិបត្តិនៃធនាគារ PPCBank បានមានប្រសាសន៍ថា៖ “ពីមួយឆ្នាំទៅមួយ ឆ្នាំ តម្រូវការហិរញ្ញវត្ថុរបស់អតិថិជនមានច្រើនប្រភេទ។ ដូច្នេះ របៀបដែលធនាគារឆ្លើយតបយ៉ាងឆាប់ រហ័សចំពោះតម្រូវការខុសៗគ្នារបស់អតិថិជននេះ នឹងក្លាយជាកត្តាដ៏សំខាន់សម្រាប់ការរស់រាននៅលើ ទីផ្សារ។ ខ្ញុំប្រាកដថា មជ្ឈមណ្ឌលថ្មីរបស់យើង នឹងក្លាយជាគំរូមួយសម្រាប់បែបផែនថ្មីនៃសាខាធនាគារ នៅក្នុងប្រទេសកម្ពុជានាពេលអនាគត។”

មជ្ឈមណ្ឌលសេវាធនាគារ PPCBank មានអ្នកជំនាញផ្នែកផលិតផល និងបុគ្គលិកសាជីវកម្មដែលមាន បទពិសោធន៍ នៅរង់ចាំបម្រើសេវាកម្ម និងការប្រឹក្សាយោបល់សម្រាប់ដំណោះស្រាយហិរញ្ញវត្ថុ​ដ៏ ត្រឹមត្រូវជូនដល់អតិថិជន។ គន្លឹះនៃភាពជោគជ័យដែលជាការរំពឹងទុករបស់មជ្ឈមណ្ឌល គឺភាព ច្បាស់លាស់ ភាពត្រឹមត្រូវ និងលឿនរហ័សទាន់ចិត្ត ដើម្បីធានាបានថា អតិថិជនទាំងអស់ទទួល បានសេវាកម្មដ៏ល្អឥតខ្ចោះពីធនាគារ។

ធនាគារ PPCBank បានចូលរួមជាយូរមកហើយចំពោះដំណោះស្រាយហិរញ្ញវត្ថុ និងការអភិវឌ្ឍ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា តាមរយៈការផ្តល់ផលិតផល សេវាកម្មហិរញ្ញវត្ថុ និងជាពិសេស កម្ចីផ្សេងៗ ដែលអនុញ្ញាតឲ្យម្ចាស់សហគ្រាសអាចពង្រីកអាជីវកម្ម និងរួមចំណែកធ្វើឲ្យទស្សនវិស័យ សេដ្ឋកិច្ចមានភាពវិជ្ជមាននៅក្នុងតំបន់។ ការពង្រីកសេវាប្រាក់កម្ចីសម្រាប់ការទិញរថយន្ត និងគេហដ្ឋាន របស់ធនាគារ PPCBank ក៏នឹងជួយឲ្យប្រជាជនកម្ពុជាកាន់តែច្រើនអាចសម្រេចបាននូវក្តីសុបិនហិរញ្ញវត្ថុ របស់ខ្លួនផងដែរ។

សម្រាប់ការសួរនាំព័ត៌មានផ្សេងៗអំពីមជ្ឈមណ្ឌលសេវាធនាគារ PPCBank សូមទាក់ទងមកផ្នែកបម្រើ សេវាអតិថិជន តាមរយៈលេខទូរស័ព្ទ ០៩៦ ៣ ៩០៩ ៩០៩/០២៣ ៩០៩ ៩០៩ (២៤ម៉ោង/៧ថ្ងៃ)៕

Photo 2023 08 23 18 19 47

Photo 2023 08 23 18 19 45 (2)

Photo 2023 08 23 18 19 46 (4)

Photo 2023 08 23 18 19 46 (3)

Photo 2023 08 23 18 19 46 (2)

Photo 2023 08 23 18 19 44

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia