ក្រុមហ៊ុនមូលបត្រ ភីភី លីង ចូលរួមជា «ក្រុមហ៊ុនឧបត្ថម្ភកម្រិតមាស» ក្នុងពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា២០២៣ ដែលជាការរួមចំណែកដ៏សំខាន់ដល់កំណើនវិស័យមូលបត្រ
Sreymom ChaNOVEMBER 20 2023

ជាមួយនឹងភាពជោគជ័យនៃពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា ឆ្នាំ២០២៣ ឬ My First Stock 2023” ក្រុមហ៊ុនមូលបត្រ ភីភី​ លីង ដែលជាក្រុមហ៊ុនផ្តល់សេវាហិរញ្ញវត្ថុដ៏ទូលំទូលាយបំផុតនៅកម្ពុជា ទទួលបាននូវលទ្ធផលគួរឱ្យកត់សម្គាល់ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយអំពីសេវាកម្មរបស់ក្រុមហ៊ុន និងការទាក់ទាញការចូលរួមកាន់តែសកម្មរបស់សាធារណជននៅក្នុងទីផ្សារមូលបត្រ។

Photo 2023 11 20 20 12 52Photo 2023 11 20 20 12 52

ក្រោមគំនិតផ្តួចផ្តើម និងការរៀបចំរបស់ផ្សារមូលបត្រកម្ពុជា (ផ.ម.ក) ដោយមានការគាំទ្រពីនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) ពិព័រណ៍ឆ្នាំ២០២៣នេះ បានប្រព្រឹត្ដទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ ដែលជាផ្សារទំនើបដ៏ពេញនិយមបំផុតមួយនៅក្នុងទីក្រុង។

Photo 2023 11 20 20 12 42

ព្រឹត្តិការណ៍ឆ្នាំនេះ គឺដើម្បីបន្ដបង្ហាញពីវឌ្ឍនភាពនៃវិស័យមូលបត្រនៅកម្ពុជា ក៏ដូចជាដើម្បីផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយដល់ប្រជាជន ឱ្យទទួលបាននូវចំណេះដឹង និងឱកាសវិនិយោគកាន់តែច្រើននៅក្នុងទីផ្សារមូលបត្រ ដែលជាប្រភពចំណូលផ្ទាល់ខ្លួនមួយ ក៏ដូចជាកត្ដារួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូលផងដែរ។

Photo 2023 11 20 20 12 35

បន្ទាប់ពីការចូលរួមកាលពីឆ្នាំមុនក្នុងនាមជាក្រុមហ៊ុនឧបត្ថម្ភកម្រិតមាស ក្រុមហ៊ុនមូលបត្រ ភីភី​ លីង បានបន្ដចូលរួមក្នុងនាមជាក្រុមហ៊ុនឧបត្ថម្ភកម្រិតមាសដដែលក្នុងឆ្នាំនេះ ជាមួយនឹងការប្តេជ្ញាចិត្ត និងប្រសិទ្ធភាពការងារខ្ពស់ជាងមុន និងបានបង្កើតលទ្ធផលយ៉ាងល្អប្រសើរសម្រាប់ក្រុមហ៊ុន និងការចាប់អារម្មណ៍យ៉ាងផុសផុលពីសាធារណជន ។

Photo 2023 11 20 20 12 27

ជាមួយនឹងគោលដៅបើកលេខអត្តសញ្ញាណវិនិយោគិន និងគណនីជួញដូរជូនសាធារណជនដោយឥតគិតថ្លៃ ក្រុមហ៊ុនមូលបត្រ ភីភី លីង បានជួយដល់ពួកគាត់រាប់រយនាក់ឱ្យទទួលបាននូវការផ្ដល់ជូនពិសេសនេះ ក្នុងអំឡុងពេល ៤ថ្ងៃនៃកម្មវិធី និងបានបន្តឈរជើងជាក្រុមហ៊ុនឈ្មួញជើងសាឆ្នើមបំផុតមួយ។

Photo 2023 11 20 20 12 17

លោក ជា សុធា អភិបាលនៃក្រុមហ៊ុនមូលបត្រ ភីភី​ លីង បានមានប្រសាសន៍ថា៖ «យើងមានទំនុកចិត្តកាន់តែខ្លាំងក្នុងការបញ្ជាក់ការយល់ឃើញរបស់យើងថា លទ្ធផលដែលយើងទទួលបានក្នុងឆ្នាំនេះ និងឆ្នាំមុន បានបង្ហាញយ៉ាងច្បាស់ពីចំណាប់អារម្មណ៍ និងចំណេះដឹងនៃការវិនិយោគមូលបត្ររបស់សាធារណជន។ ដូច្នេះ យើងសូមអរគុណសម្រាប់ការផ្សព្វផ្សាយឥតឈប់ឈរពីសំណាក់និយ័តករទីផ្សារ ប្រតិបត្តិករទីផ្សារ ក្រុមហ៊ុនឈ្មួញជើងសាមូលបត្រ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់»។

Photo 2023 11 20 20 12 07

បន្ថែមពីលើការសាទរចំពោះអនាគតនៃការវិនិយោគហិរញ្ញវត្ថុ ក្រុមហ៊ុនមូលបត្រ ភីភី​ លីង ក៏មានមោទកភាពលើការរួមចំណែករបស់ខ្លួនចំពោះសមិទ្ធផលរួមដែលសម្រេចបាន។

លោក ជា សុធា បានបន្តបង្ហាញចំណាប់អារម្មណ៍ថា៖ «យើងពិតជាមានអំណរគុណ និងពេញចិត្តនូវអ្វីដែលយើងបានរួមចំណែកដល់គោលដៅនៃព្រឹត្តិការណ៍នេះ។ ការយល់ដឹងកាន់តែស៊ីជម្រៅអំពីសេវាកម្មហិរញ្ញវត្ថុ ដូចជាការវិនិយោគភាគហ៊ុន និងសញ្ញាបណ្ណ គឺជាគោលដៅស្នូលរបស់យើង។ ដើម្បីសម្រេចវាបាន យើងបានជួបពិភាក្សា ប្រឹក្សាយោបល់ និងជួយសម្របសម្រួលយ៉ាងសកម្មដល់ភ្ញៀវទាំងអស់ដែលបានមកទស្សនាស្តង់របស់យើង»។

Photo 2023 11 20 20 12 01

ក្រៅពីជួយដល់ភ្ញៀវទាំងឡាយឱ្យចុះឈ្មោះស្នើសុំលេខអត្តសញ្ញាណវិនិយោគិន និងបើកគណនីជួញដូរដោយឥតគិតថ្លៃនៅក្នុងពិព័រណ៍ហើយ ក្រុមហ៊ុនមូលបត្រ ភីភី​ លីង មានប្រូម៉ូសិនរួមគ្នាជាមួយ ផ.ម.ក ដោយអនុញ្ញាតឱ្យមានអ្នកចូលរួមលេងហ្គេម និងឈ្នះភាគហ៊ុនរបស់ MJQE CGSM និង GTI ផងដែរ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនមូលបត្រ ភីភី​ លីង ក៏បានផ្ដល់វត្ថុអនុស្សាវរីយ៍ និងរង្វាន់ជាច្រើនទៀតសម្រាប់ការលេងហ្គេម។ កាន់តែពិសេស សម្រាប់អ្នកដែលបានបើកគណនីជួញដូរដោយជោគជ័យជាមួយក្រុមហ៊ុនក្នុងអំឡុងពេលនៃកម្មវិធី ក្រុមហ៊ុនមូលបត្រ ភីភី​ លីង បានផ្តល់ការបញ្ចុះតម្លៃលើកម្រៃជើងសាចំនួន ៥០% ចាប់ផ្តើមពីថ្ងៃទី១៦ ខែវិច្ឆិកា ដល់ចុងខែធ្នូ ឆ្នាំ២០២៣។

Photo 2023 11 20 20 07 48

អភិបាលនៃក្រុមហ៊ុនមូលបត្រ ភីភី​ លីង បានពន្យល់ថា ការបញ្ចុះតម្លៃលើកម្រៃជើងសានេះ គឺដើម្បីលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឱ្យចាប់ផ្ដើមបង្កើតប្រភពចំណូលបន្ថែម តាមរយៈការវិនិយោគប្រាក់របស់ពួកគាត់លើភាគហ៊ុននៃក្រុមហ៊ុនណាមួយដែលបានចុះបញ្ជីនៅក្នុងផ្សារមូលបត្រ។

ជារួម ក្រុមហ៊ុនមូលបត្រ ភីភី​ លីង សូមកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះនិយ័តករ ប្រតិបត្តិករ អតិថិជន និងអ្នកចូលរួមទាំងអស់ ដែលបានជឿទុកចិត្តលើក្រុមហ៊ុន ហើយបានសាមគ្គីគ្នាយ៉ាងល្អ ក្នុងការធ្វើឱ្យការតាំងពិព័រណ៍ឆ្នាំនេះទទួលបានជោគជ័យខ្លាំង។ ក្រុមហ៊ុនមូលបត្រ ភីភី​ លីង នឹងបន្ដចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយអំពីទីផ្សារនាពេលអនាគត ដើម្បីជាគុណប្រយោជន៍ដល់អតិថិជនរបស់ខ្លួន កំណើនសេដ្ឋកិច្ចជាតិ និងវិស័យហិរញ្ញវត្ថុនៅជុំវិញពិភពលោកផងដែរ។

Photo 2023 11 20 20 07 39

Sreymom Cha

អត្ថបទសរុប៖ 259

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia