ទោះបីមានភាពមមាញឹកជាមួយសកម្មភាពសិល្បៈ និងអាជីវកម្មក៏ដោយ សិទ្ធី នីកា នៅតែផ្តល់អាទិភាពក្នុងការថែរក្សាគ្រួសាររបស់ខ្លួនជានិច្ច។ តាមសមត្ថភាពរបស់អ្នកនាងក្នុងការរក្សាមុខមាត់ជាមនុស្សសាធារណៈជនផង និងតួនាទីជាស្ត្រីមេផ្ទះក្នុងគ្រួសារផង បានធ្វើឲ្យអ្នកនាងទទួលបានការស្រលាញ់ និងការគាំទ្រច្រើនពីអ្នកគាំទ្រ។ ដើម្បីរក្សាសមតុល្យនេះ អ្នកនាងបានបង្ហាញអំពីអាថ៌កំបាំងសាមញ្ញ ៣យ៉ាង ប៉ុន្តែមានប្រសិទ្ធភាពដែលអ្នកនាងអនុវ្តតនៅ ក្នុងជីវិតប្រចាំថ្ងៃ។
អាថ៌កំបាំងទី១ ៖ ចូលផ្ទះបាយរៀងរាល់សប្តាហ៍ ដើម្បីរក្សាចំណងក្នុងគ្រួសារ
ក្រៅពីការងារសិល្បៈ និងអាជីវកម្មផ្ទាល់ខ្លួន តារាសម្តែង សិទ្ធី នីកា តែងតែទទួលបានការសរសើរ ព្រោះនាងអាចរក្សាសុភមង្គលគ្រួសារឱ្យមានភាពកក់ក្តៅតាមរយៈសកម្មភាពល្អៗរៀងរាល់ថ្ងៃ។ ដូច្នេះ ទោះបីរវល់ប៉ុណ្ណា ក៏អ្នកនាង និងស្វាមីតែងតែព្យាយាមញ៉ាំអាហារពេលល្ងាចជាមួយកូនៗ។ មិនត្រឹមតែប៉ុណ្ណោះ សិទ្ធី នីកា ក៏បានកំណត់វិន័យ និងរក្សាទម្លាប់ចូលផ្ទះបាយចម្អិនអាហារដោយផ្ទាល់ដៃសម្រាប់គ្រួសារយ៉ាងហោចណាស់មួយដងក្នុងមួយសប្តាហ៍។
សិទ្ធី នីកា ចែករំលែកថា តាមការសិក្សាមួយចំនួន ការរៀបចំ និងទទួលទានអាហារជាមួយគ្នា អាចជួយលើកកម្ពស់សុខភាពផ្លូវចិត្ត បង្កើនភាពស្និទ្ធស្នាល និងស្វែងយល់ចិត្តគ្នា ដែលអ្នកនាងចាត់ទុកថាជាមូលដ្ឋានគ្រឹះនៃគ្រួសាររឹងមាំ។
អ្នកនាងបាននិយាយថា៖
«ក្នុងយុគសម័យទំនើប ពេលវេលាដែលគ្រួសារអាចអង្គុយជុំគ្នា គឺជាពេលវេលាដ៏មានតម្លៃ វាជួយឲ្យស្ត្រីដែលមមាញឹក នៅតែអាចថែរក្សា និងផ្តល់ភាពកក់ក្តៅដល់គ្រួសារ។ ដូច្នេះ ខ្ញុំតែងជ្រើសរើសចុងសប្តាហ៍ ឬថ្ងៃដែលមានកាលវិភាគថតតិច ដើម្បីរៀបចំមុខម្ហូប និងធ្វើម្ហូបសម្រាប់គ្រួសារ។ នេះគឺជាអាទិភាពសំខាន់ក្នុងកាលវិភាគប្រចាំសប្តាហ៍របស់ខ្ញុំ!»

ក្នុងនាមជាកូនប្រសារខ្សែរាជវង្ស សិទ្ធី នីកា ត្រូវបានចាត់ទុកថាជាគំរូនៃស្ត្រីជោគជ័យក្នុងអាជីព និងថែរក្សាគ្រួសារបានយ៉ាងល្អឥតខ្ចោះ
អាថ៌កំបាំងទី២៖ អនុវត្តច្បាប់ ៥S ដើម្បីរក្សាវិន័យ និងរបៀបរៀបរយក្នុងគ្រួសារ
ក្រោយពីរៀបអាពាហ៍ពិពាហ៍ សិទ្ធី នីកា បានដឹងថា របៀបរស់នៅមានរបៀបរៀបរយ ត្រូវបានបង្កើតឡើងពីទម្លាប់តូចៗដែលអនុវត្តជាប្រចាំថ្ងៃ ដូចជា ការឲ្យគ្រួសារទាំងមូលរួមគ្នារក្សាផ្ទះឲ្យស្អាត និងរៀបរយ។ សម្រាប់នាង ភាពមានរបៀបមិនត្រឹមតែធ្វើឲ្យបរិយាកាសរស់នៅមានអារម្មណ៍ស្រស់ស្រាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឲ្យសមាជិកគ្រួសារ ជាពិសេសកូនៗបង្កើនភាពសកម្ម និងមានទទួលខុសត្រូវតាំងពីវ័យក្មេងផងដែរ។
អ្នកនាងបានបង្ហាញថា៖ «ដូច្នេះ ខ្ញុំតែងតែស្វែងរកគោលការណ៍រស់នៅដែលមានប្រសិទ្ធភាព ប៉ុន្តែសាមញ្ញ អាចឲ្យគ្រួសារអនុវត្ត និងរក្សាទំនាក់ទំនងជាមួយគ្នាបានយូរអង្វែង»។
ហេតុនេះហើយ សិទ្ធី នីកា បានសិក្សា និងសម្រេចចិត្តអនុវត្តច្បាប់ ៥S របស់ជនជាតិជប៉ុនក្នុងជីវិតគ្រួសាររបស់នាង។ ច្បាប់នេះមានពាក្យគន្លឹះ ៥យ៉ាងគឺ៖
Seiri (តម្រៀប),
Seiton (សណ្តាប់ធ្នាប់),
Seiso (សម្អាត),
Seiketsu (បែបបទស្តង់ដា),
Shitsuke (រក្សាវិន័យ)
ក្នុងនោះ ៣ គោលការណ៍ដំបូង ផ្តោតលើការរៀបវត្ថុដែលមិនសូវប្រើជាប្រចាំ រៀបចំឲ្យងាយរក ងាយទុកដាក់ និងសម្អាតកន្លែងរស់នៅជាបន្តបន្ទាប់។ ចំណែក ២គោលការណ៍ចុងក្រោយ នាងដើរតួនាទីជាអ្នកណែនាំ និងលើកទឹកចិត្តស្វាមី និងកូនៗ ឲ្យបន្តអនុវត្ត ៣S ដំបូងឲ្យបានជាប់លាប់ ហើយបម្លែងការថែរក្សាបរិយាកាសរស់នៅឲ្យក្លាយជាទម្លាប់
រាងខ្លួនរយៈពេលវែង ដើម្បីបង្កើតវិន័យ និងរបៀបរៀបរយក្នុងគ្រួសារយ៉ាងមាននិរន្តរភាព។

ចំពោះ សិទ្ធី នីកា ភាពមានរបៀបរៀបរយនៅក្នុងផ្ទះ គឺជាបរិយាកាសដ៏ល្អបំផុតក្នុងការបណ្តុះស្មារតីម្ចាស់ការដល់កូនៗរបស់គាត់
អាថ៌កំបាំងទី៣៖ ជ្រើសរើស “ជំនួយការ” ឱ្យបានត្រឹមត្រូវ ដើម្បីកុំឱ្យការងារផ្ទះក្លាយជាសម្ពាធ
ក្នុងនាមជាកូនប្រសារក្នុងគ្រួសារខ្សែរាជវង្សដែលមានច្បាប់ទម្លាប់ និងស្តង់ដាតឹងរ៉ឹងបំផុត សិទ្ធី នីកា តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងលើរឿងតូចតាច និងជ្រើសរើសដំណោះស្រាយដែលសមស្រប ដើម្បីកាត់បន្ថយកំហុសឆ្គងផ្សេងៗឱ្យនៅកម្រិតទាបបំផុត។ ការគិតបែបនេះបានក្លាយជាទម្លាប់រស់នៅដែលអ្នកនាងយកមកអនុវត្តកគ្រប់ស្ថានភាពទាំងអស់ ជាពិសេសនៅក្នុងផ្ទះបាយ ដែលជាកន្លែងផ្សារភ្ជាប់ដោយផ្ទាល់ចំពោះសុខភាពគ្រួសារ។
ជាក់ស្តែង ក្រៅពីការតឹងរ៉ឹងលើចំណីអាហារ និងគ្រឿងផ្សំសម្រាប់ចម្អិន អ្នកនាងក៏មានការប្រុងប្រយ័ត្នខ្លាំងផងដែរ ចំពោះការសម្អាតសម្ភារផ្ទះបាយ និងចានឆ្នាំង៖ មិនត្រឹមតែត្រូវសម្អាតឱ្យមានប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវតែមានសុវត្ថិភាព និងល្អបំផុតសម្រាប់ការប្រើប្រាស់រយៈពេលវែងផងដែរ។
បន្ទាប់ពីបានជ្រើសរើស និងសាកល្បងប្រើប្រាស់ផលិតផលជាច្រើន កូនប្រសារខ្សែរាជវង្ស សិទ្ធី នីកា បានវាយតម្លៃខ្ពស់ចំពោះ ទឹកលាងចាន ផៅវ័រ១០០ ផ្សំពីប្រេងក្រូចឆ្មារ ចំណុះមួយគីឡូបួន ជាជម្រើសដ៏ស័ក្តិសមបំផុតទៅនឹងស្តង់ដាដែលអ្នកនាងបានកំណត់។ នាងថែមទាំងចាត់ទុកផលិតផលនេះថាជា “អាថ៌កំបាំង” ដ៏អស្ចារ្យក្នុងការជម្រះរាល់ស្នាមប្រឡាក់ កំណកខ្លាញ់ដែលស្អិតជាប់ខ្លាំងបានយ៉ាងឆាប់រហ័ស ហើយផ្តល់នូវភាពស្អាត និងភ្លឺរលោងដល់ចានឆ្នាំង និងខ្ទះ ដោយមិនចាំបាច់ចំណាយពេល និងកម្លាំងច្រើនឡើយ។
តារាសម្ដែងរូបនេះបានចែករំលែកថា៖ “គ្រួសារខ្ញុំប្រើប្រាស់ចានឆ្នាំងដែលមានតម្លៃថ្លៃ ដូចជាគ្រីស្តាល់ ឬចានសេរ៉ាមិចដែលមានគែមពណ៌មាស។ ផ្ទៃចានទាំងនេះងាយនឹងលេចចេញស្នាមអុជៗ មើលទៅមិនស្អាតឡើយ ប្រសិនបើវានៅតែមានកម្ទេចកម្ទីដែលមិនបានសម្អាតឱ្យបានហ្មត់ចត់។ តាំងពីប្រើ ទឹកលាងចាន ផៅវ័រ១០០ ផ្សំពីប្រេងក្រូចឆ្មារ ចំណុះមួយគីឡូបួន មក ក្តីបារម្ភនេះត្រូវបានលុបបំបាត់ទាំងស្រុង ហើយការដុសលាងក៏មានភាពស្រាលដៃ មិនសូវហត់នឿយ។ សម្រាប់ខ្ញុំ ទោះបីជាអាហារប្រចាំថ្ងៃ ឬកម្មវិធីជប់លៀងណាមួយដែលមានញាតិវង្សរាជវង្សមកជួបជុំគ្នា ការរៀបចំចានឆ្នាំងដែលស្អាត និងភ្លឺរលោង មិនត្រឹមតែផ្តល់នូវមោទនភាព និងការឱ្យតម្លៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកត្តាដែលធ្វើឱ្យអាហារនីមួយៗកាន់តែមានន័យគ្រប់គ្រាន់ផងដែរ។”
ក្រៅពីនេះ ទឹកលាងចាន ផៅវ័រ១០០ ផ្សំពីប្រេងក្រូចឆ្មារ ចំណុះមួយគីឡូបួន ក៏មានចំណុចពិសេសជាច្រើនទៀតដែលទទួលបានការពេញចិត្តពីកូនប្រសារខ្សែរាជវង្សរូបនេះផងដែរ។ អ្វីដែលលេចធ្លោបំផុតនោះគឺ សារធាតុផ្សំពីប្រេងក្រូចឆ្មារជួយបំបាត់ក្លិនឆ្អាបនៃកាកសំណល់អាហារនៅលើចានឆ្នាំង ព្រមទាំងការរចនាមានក្បាលចុចងាយស្រួលប្រើនិងមានរូបមន្តស្រាលស្រទន់ មិនធ្វើឱ្យប៉ះពាល់ដល់ស្បែកដៃឡើយ។ អ្នកនាងបានរៀបរាប់ថា៖ “ស្បែកដៃរបស់ខ្ញុំងាយរបក និងស្ងួតនៅពេលប៉ះពាល់ជាមួយសារធាតុសម្អាតខ្លាំងៗ។ តាំងពីប្រើផលិតផលនេះមក ខ្ញុំលែងមានការបារម្ភពីរឿងប្រតិកម្មស្បែកដៃដូចមុនទៀតហើយ”។

ទឹកលាងចាន ផៅវ័រ១០០ ផ្សំពីប្រេងក្រូចឆ្មារ ចំណុះមួយគីឡូបួន ពិតជាឆ្លើយតបបានយ៉ាងល្អនូវរាល់ស្តង់ដាដ៏តឹងរ៉ឹងរបស់កូនប្រសារខ្សែរាជវង្ស
សម្រាប់ សិទ្ធី នីកា ការមើលថែរក្សាគ្រួសារឱ្យបានល្អ មិនមែនកើតចេញពីរឿងរ៉ាវធំដុំនោះទេ ប៉ុន្តែវាត្រូវបានកសាងឡើងតាមរយៈទម្លាប់តូចៗដែលមានប្រសិទ្ធភាព ចាប់ផ្តើមពីរបៀបរស់នៅដែលមានសណ្តាប់ធ្នាប់ រហូតដល់ការជ្រើសរើស “ជំនួយការសម្អាត” សម្ភារផ្ទះបាយដោយយកចិត្តទុកដាក់។ ក្នុងនោះ ទឹកលាងចាន ផៅវ័រ១០០ ផ្សំពីប្រេងក្រូចឆ្មារ ចំណុះមួយគីឡូបួន គឺជាជម្រើសអាទិភាព និងជាគន្លឹះមួយដើម្បីជួយឱ្យ សិទ្ធី នីកា មានភាពងាយស្រួលក្នុងដំណើរការកសាងសុភមង្គលគ្រួសារ ដើម្បីឱ្យគ្រប់ពេលវេលាជាមួយមនុស្សជាទីស្រឡាញ់តែងតែមានភាពល្អឥតខ្ចោះ។
(អត្ថបទពាណិជ្ជកម្ម)


