រៀបការហើយកុំភ្លេចទៅចុះ! ទាំងនេះជាគុណសម្បត្តិទាំង១២ ទាក់ទងនឹងការចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយគ្នា
ធី ស្រីល័ក្ខOCTOBER 14 2025135 views

ទូទៅ នៅពេលរៀបការមង្គលការហើយ ប្តីប្រពន្ឋថ្មីថ្មោងតែងតែនាំគ្នាទៅចុះសំបុត្រអាពាហ៍ពិពាហ៍ នៅតាមភូមិស្រុករបស់ខ្លួន ផ្លូវច្បាប់។ ប៉ុន្តែទន្ទឹមនឹងនោះក៏នៅមានគូស្វាមីមួយចំនួនតូចមិនបានគិតគូរអំពីរឿងនេះនៅឡើយដែរ ដើម្បីជាការបញ្ជាក់ថាគូស្វាមីនេះក្លាយជាប្តីប្រពន្ធត្រឹមត្រូវស្របទៅតាម ក្រោយរៀបការរួចពួកគាត់រស់នៅតាមធម្មតាជាមួយគ្នា ដោយមិនបានខ្វល់ខ្វាយពីការចុះសំបុត្រ អាពាហ៍ពិពាហ៍នោះទេ ដោយពួកគាត់យល់ឃើញថា ការចុះសំបុត្រអាពាហ៍ពិពាហ៍នេះជារឿងដែលមិនមានប្រយោជន៍ និងយល់ថាទោះមិនចុះក៏អាចរស់នៅចុះសម្រុងគ្នាបាន។

 

ជាការពិតណាស់ ថ្វីបើមិនចុះសំបុត្រអាពាហ៍ពិពាហ៍ ក៏អាចរស់នៅជាមួយក៏ពិតមែន ប៉ុន្តែនៅក្នុងផ្លូវ ច្បាប់ការចុះសំបុត្រអាពាហ៍ពិពាហ៍ អាចផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់គូស្វាមី បើយោងតាម ការផ្សាយនៅលើផេក មជ្ឈមណ្ឌលនីតិក្រម បានឱ្យដឹងថា ការចុះសំបុត្រអាពាហ៍ពិពាហ៍ផ្តល់ផល ប្រយោជន៍ដូចជា ៖

 

១. ជា ប្តី ប្រពន្ធ ស្របតាមផ្លូវច្បាប់ ដែលមិនអាចរំលាយទៅវិញបាន តាមទំនើងចិត្តរបស់ខ្លួនឡើយ

២. ទ្រព្យសម្បត្តិរួម ក្រោយអាពាហ៍ពិពាហ៍ ត្រូវចែកគ្នាស្មើនៅពេលលែងលះ

៣. កាន់តែមានសុភមង្គលនិងជឿទុកចិត្តគ្នា ពេលមានសំបុត្រអាពាហ៍ពិពាហ៍

៤. ទទួលបានមរតកស្របច្បាប់

៥. ចុះសំបុត្រកំណើត ឬបញ្ជាក់សំបុត្រកំណើតកូន

៦. ធ្វើប្លង់ ដី ឬ ផ្ទះ

៧. ធ្វើសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ

៨. ការពារប្រឆាំង នឹងទ្វេពន្ឋភាព (ការពារប្រឆាំងការមានប្តីច្រើន ឬមានប្រពន្ធច្រើន)

៩. ជួយការពារទ្រព្យសម្បត្តិរួមរបស់ ប្តី ប្រពន្ឋ

១០. ទទួលអាហារកិច្ច ពេលឱពុកម្តាយ លែងលះគ្នា

១១. គ្មានអំពើហិង្សាចំពោះកូន

១២. ការគាំទ្រ ដល់កូន៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia