មិនល្អមើល តែចំណូលច្រើន! បុរសម្នាក់នេះ រកស៊ីរបរជួលបង្គន់ចល័ត អាចកើបចំណូល១ឆ្នាំ ជាង 4លាន$ ដោយប្រើក្បួនសាមញ្ញទាំង៥នេះ
Pen SodalenSEPTEMBER 17 202689 views

នៅពេលដែលគេនិយាយអំពីការបង្កើតអាជីវកម្មនៅរដ្ឋ California មនុស្សភាគច្រើន តែងតែគិត ទៅលើវិស័យបច្ចេកវិទ្យា ភាពស៊ីវិល័យ។ ទោះជាយ៉ាងណា ក៏ដោយ លោក Daniel Tom អាយុ ៣១ ឆ្នាំ បានជ្រើសរើសដើរលើផ្លូវខុសប្លែកពីគេ  ដោយបានបង្កើត អាជីវកម្ម ជួល និងសម្អាតបង្គន់ចល័ត  ដែលមើលទៅមិនសូវមានល្អភ្នែកទេ ប៉ុន្តែរបរនេះអាចបង្កើត ចំណូលបានរហូតដល់ $4.3M ក្នុងមួយឆ្នាំ។ អត្ថបទនេះនឹងរៀបរាប់ អំពីដំណើរដើមទង ពីប្រតិបត្តិការ ហិរញ្ញវត្ថុ និងយុទ្ធសាស្ត្រនៃអាជីវកម្មរបស់លោក Daniel Tom។

 

ការចាប់ផ្តើម និងការផ្លាស់ប្តូរគោលដៅជីវិត 

លោក Daniel Tom ដែលជាស្ថាបនិក និងជាអ្នកប្រតិបត្តិការផ្ទាល់នៃក្រុមហ៊ុន Bay area Sanitation ជួល​បង្គន់ ចល័តនៅតំបន់រដ្ឋ California ដើមឡើយលោកមិនដែលមានបំណងបង្កើត អាជីវកម្ម ប្រភេទនេះឡើយ។ ព្រោះលោកបានចូលរៀននៅមហាវិទ្យាល័យក្នុងគោលបំណងចង់ក្លាយជា គ្រូបង្រៀនអប់រំកាយ ។ ទោះជាយ៉ាងណាក៏ដោយ នៅពាក់កណ្តាលឆ្នាំទី ៣ នៃមហាវិទ្យាល័យ លោកត្រូវបានគេ​​ ផ្តល់​​ឱកាសឱ្យធ្វើការជាបុគ្គលិកផ្នែកបម្រើអតិថិជននៅក្រុមហ៊ុនជួលបង្គន់ចល័ត មួយកន្លែង។ បទពិសោធន៍នោះបានធ្វើឱ្យលោកស្រឡាញ់ និងឃើញពីឱកាសដ៏ធំនៅក្នុង ចាប់អាជីព  នេះ រហូតដល់គាត់សម្រេចចិត្តបោះបង់ការងារជាគ្រូបង្រៀនចោល ហើយប្រឡូកក្នុង ការប្រកបមុខរបរនេះ   រហូតដល់បង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនបានតែម្តង។

 

1.ទុនវិនិយោគដំបូង និងតម្លៃឧបករណ៍សម្ភារៈ 

 

ដើម្បីចាប់ផ្តើមអាជីវកម្មជួលបង្គន់ចល័ត លោក Daniel បានបញ្ជាក់ថា  លោកត្រូវការដើមទុន យ៉ាងហោច ណាស់ $250,000។ ទុនវិនិយោគនេះត្រូវបែងចែក ទៅលើសម្ភារៈចាំបាច់បំផុតពីរគឺ  បង្គន់ចល័ត ដែលមានតម្លៃប្រហែល $800 ក្នុងមួយ គ្រឿង និងឡានបូមទឹក ថ្មីដែលមានតម្លៃចន្លោះពី $130,000 ដល់ $160,000 ក្នុងមួយគ្រឿង។ ការវិនិយោគលើឡានបូមទឹកជាចំណុចសំខាន់បំផុត ព្រោះថាវាជាមធ្យោបាយតែមួយគត់ក្នុងការដឹកជញ្ជូន និងសម្អាតកាក សំណល់ដែលសល់នៅក្នុង បង្គន់។

 

L

 

2. ការពង្រីកសមត្ថភាព

 

ក្នុងរយៈពេលត្រឹមតែ ៣ ឆ្នាំ ក្រុមហ៊ុនរបស់ លោក Daniel បានលូតលាស់យ៉ាងលឿន ដោយគាត់បាន ចាប់ផ្តើមចេញពីឡានបូម ទឹកត្រឹមតែ ១ គ្រឿង និងបង្គន់ចល័តប្រហែល ១០០ គ្រឿងប៉ុណ្ណោះ។ រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនរបស់លោកបានពង្រីករហូតដល់មានឡានបូមទឹកចំនួន ១២ គ្រឿង និងបង្គន់ចល័តជិត ២,០០០ គ្រឿង ដែលត្រូវបានជួល និងដាក់ពង្រាយនៅតាមទីតាំង ផ្សេងៗគ្នាជាង ៥០០ កន្លែងនៅទូទាំងតំបន់ Bay Area។

 

3. គំរូអាជីវកម្ម និងប្រភពចំណូល

 

 ថ្វីបើមនុស្សភាគច្រើនគិតថាអាជីវកម្មបង្គន់ចល័តរកចំណូលបានពីការរៀបចំកម្មវិធី ឬព្រឹត្តិការណ៍ ផ្សេងៗក៏ដោយ   ប៉ុន្តែ លោក Daniel បានបង្ហាញថា ប្រភពចំណូលភាគច្រើនបានមកពី ការដ្ឋានសំណង់។ ជាឧទាហរណ៍ នៅលើការដ្ឋានសំណង់មួយ គាត់អាចដាក់ជួលបង្គន់ចំនួន ៨ គ្រឿង ដោយផ្តល់ សេវាកម្មសម្អាត ២ ដងក្នុងមួយសប្តាហ៍។ បង្គន់នីមួយៗបង្កើតចំណូលបាន $60 ក្នុងមួយសប្តាហ៍ ហើយសម្រាប់គម្រោងសំណង់រយៈពេល ២.៥ ឆ្នាំ បង្គន់តែមួយគ្រឿងអាចរកចំណូលបានរហូតដល់ $7,800។

 

Photo 2026 09 17 10 18 57

 

 

4. បច្ចេកទេស និងបទពិសោធន៍

 

ប្រតិបត្តិការប្រចាំថ្ងៃចាប់ផ្តើមតាំងពីម៉ោង ៥:០០ ព្រឹក នៅពេលដែលឡានបូមទឹកត្រូវបើកទៅ​កាន់ រោងចក្រចម្រោះទឹកស្អុយ  ដើម្បីចាក់កាកសំណល់ចោល ដោយចំណាយពេលប្រហែល ១០ នាទីក្នុង ឡានមួយគ្រឿង។ បទពិសោធន៍បច្ចេកទេសដ៏សំខាន់បំផុតសម្រាប់អ្នកធ្វើការងារនេះ គឺត្រូវពិនិត្យ មើលឱ្យច្បាស់ថាឡានបូមទឹកត្រូវកំណត់ទៅជា ការបូមចូល  ឬការបាញ់ចេញ។ ប្រសិនបើច្រឡំ ​រៀបចំខុស  ឬ ប្រហែស​នោះ  កាកសំណល់ទាំងអស់ក្នុងធុងនឹងបាញ់ពេញមុខភ្លាមៗមិនខាន។

 

Photo 2026 09 17 10 18 38

 

 

5. ការចំណាយ និងចំណេញ

 

នៅក្នុងឆ្នាំ ២០២៤ ក្រុមហ៊ុនរកចំណូលបាន ប្រហែល $3.1M ហើយនៅក្នុងឆ្នាំ ២០២៥ អាចព្យាករណ៍ថានឹងកើនឡើងដល់ជាង $4.0M ជាមួយនឹងភាគរយចំណេញសុទ្ធ  ប្រហែល ២២%។ ការចំណាយដ៏ធំបំផុតគឺ ប្រាក់ខែបុគ្គលិកដែលមានចំនួន ៣០% នៃចំណូលសរុប សម្រាប់បុគ្គលិក ១៩ នាក់ រួមមាន អ្នកបើកបរ 14 នាក់, បុគ្គលិកយាម 3 នាក់។ ការចំណាយ ផ្សេងទៀតរួមមាន ប្រេងឥន្ធនៈ ៨%, ក្រដាសអនាម័យ ៥% និងថ្លៃជួលដីសម្រាប់ទុកឡាន និងបង្គន់តម្លៃ $7,000 ក្នុងមួយខែ។

ទោះបីជាក្រុមហ៊ុនរកចំណូលបានរាប់លានដុល្លារក៏ដោយ   លោក Daniel បានដកប្រាក់ខែឱ្យខ្លួនឯងត្រឹមតែ $120,000 ក្នុងមួយឆ្នាំប៉ុណ្ណោះ។ គាត់បានសម្រេចចិត្តយក ប្រាក់ចំណេញដែលសល់ទាំងអស់ វិនិយោគឡើងវិញទៅលើការទិញឡាន និងបង្គន់បន្ថែម។ គោលដៅ រយៈពេលវែងរបស់គាត់ គឺជាការពង្រីកបង្គន់ចល័តឱ្យបាន ៥,០០០ គ្រឿង និងបង្កើតចំណូលឱ្យបាន យ៉ាងហោចណាស់ $10M ក្នុងមួយឆ្នាំ នៅក្នុងតំបន់ Bay Area។

 

1782576027422

 

លោក Daniel Tom បានបញ្ជាក់យ៉ាងច្បាស់ថា អាជីវកម្មដែលមានមនុស្សភាគច្រើនមើលរំលង ឬមិនសូវមានអ្នកចង់ធ្វើ   ជាមុខរបរដែលមិនអាចខ្វះបាន វាអាចប្រែក្លាយទៅជាអាជីវកម្មដ៏រឹងមាំ និងមានប្រាក់ចំណេញបានច្រើន។ ការផ្តោតលើគុណភាពសេវាកម្ម និងការយកប្រាក់ចំណេញទៅ វិនិយោគឡើងវិញ វាជារឿងសំខាន់ដែលធ្វើឱ្យក្រុមហ៊ុននេះត្រៀមខ្លួនរួចរាល់ ក្នុងការឈានទៅរក​ គោលដៅនាពេលអនាគតបានជោគជ័យ។

 

ប្រភពនៃអត្ថបទ : CNBC Make It

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia