បច្ចុប្បន្នមានប្រជាជនខ្មែរជាច្រើនចាប់អារម្មណ៍ចង់រៀនភាសាចិនដោយសារតែបច្ចុប្បន្នមានក្រុមហ៊ុនចិនជាច្រើនមកប្រតិបត្តិការរកស៊ីនៅប្រទេសកម្ពុជា ដូច្នេះបើពួកគាត់ចេះភាសាចិនទាំងការនិយាយនិងសរសេរនោះពួកគាត់នឹងអាចធ្វើការជាមួយចិនរកចំណូលបានកាន់តែច្រើន។
សម្រាប់បងប្អូនដែលកំពុងចាប់អារម្មណ៍ចង់រៀនភាសាចិន ថ្ងៃនេះ Business Cambodia សូមណែនាំApp ល្បីៗចំនួន៤ដែលបងប្អូនអាចរៀនភាសាចិនតាមទូរស័ព្ទដៃដោយគិតគិតថ្លៃ។
១. Duolingo៖ ចំណុចល្អរបស់App Duolingo គឺល្អសម្រាប់អ្នកដែលទើបចាប់ផ្ដើមរៀនភាសាចិនដោយក្នុងនោះមានមេរៀនសប្បាយៗនិងអាចអនុវត្តជាច្រើនផងដែរ។
២. HelloChinese៖ App HelloChinese គឺជាApp លេខមួយសម្រាប់រៀនភាសាចិននៅតាមអនឡាញ។ App នេះអ្នកអាចរៀនភាសាចិនបានច្រើនទម្រង់ដូចជា រៀនអាន រៀនសរសេរ រៀននិយាយ រៀនពាក្យនិងរៀនវេយ្យករណ៍ជាដើម។
៣. ChineseSkill៖ App ChineseSkill គឺជាAppផ្ដល់ភាពងាយស្រួលសម្រាប់អ្នកចង់រៀនភាសាចិនពោលគឺអ្នកអាចរៀនអាន សរសេរ ស្ដាប់និងនិយាយនៅលើApp តែមួយនេះតែម្ដង
៤. Tandem៖ App Tandem គឺជាApp ដែលអ្នកអាចរៀនភាសាបរទេសបានយ៉ាងទូលំទូលាយដែលអាចជួយអ្នកអភិវឌ្ឍនភាសាចិនតាមរយៈការឆាតនិងនិយាយចិនជាមួយមនុស្សពិតៗ។ អ្នកអាចរៀនចិនបានច្រើនទម្រង់ដូចជា សរសេរជាអក្សរក្នុងការសន្ទនា ឆាតជាសំឡេងនិងជាវីដេអូ Call។
គួរបញ្ជាក់ផងដែរថា App ដែលអ្នកអាចប្រើប្រាស់ក្នុងការអនុវត្តនិយាយភាសាចិនដែលបានរៀបរាប់ខាងលើនេះ បងប្អូនអាចទាញយកពី Play Store និងApp Store ក្នុងទូរស័ព្ទដៃរបស់អ្នក៕