ប្រយ័ត្នជិះៗប៉ូលីសផាក! ក្រសួងបញ្ជាក់ច្បាស់ៗ ម្ចាស់យានយន្តបើធ្វើខុសករណីទាំងនេះ នឹងត្រូវពិន័យរហូត ដល់៤លានរៀល
ធី ស្រីល័ក្ខFEBRUARY 25 202511.5 K views

ការបើកបរយានយន្តដោយគ្មានបណ្ណបើកបរ គឺជាការបំពានច្បាប់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរ និងប្រមាថអាយុជីវិតខ្លួនឯង និងអ្នកដទៃ។ ជាមួយគ្នានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានប្រកាសថា “ជនណាបើកបរយានយន្តដោយគ្មានបណ្ណបើកបរ ឬក្នុងរយៈពេលដែលបណ្ណបើកបរ ត្រូវបានដកហូត ព្យួរទុក ឬទុកជាមោឃៈ ត្រូវពិន័យអន្តរការណ៍”។

 

យោងតាមច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកមាត្រា៧៥ បានចែងថា ក្នុងករណីម្ចាស់យានយន្តធ្វើខុសករណីខាងលើ ហើយប៉ូលីសចាប់បាននឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១(មួយ)ខែទៅ៦ (ប្រាំមួយ)ខែ និង ពិន័យជាប្រាក់ពី៨០០ ០០០ (ប្រាំបីសែន)រៀលទៅ៤ ០០០ ០០០ (បួនលាន) រៀល ក្នុងករណី ដែលជនល្មើសធ្លាប់ទទួលរងនូវការពិន័យអន្តរការណ៍ម្តងរួចហើយ តែនៅបន្តប្រព្រឹត្តល្មើស ទៀត ក្នុងកំលុងពេល៦ (ប្រាំមួយ)ខែ ចាប់គិតពីការពិន័យអន្តរការណ៍លើកមុន។

១

គួរបញ្ជក់ថា បងប្អូនប្រជាពលរដ្ឋ សូមចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងចៀសវាងការប្រព្រឹត្តល្មើសនានា ដើម្បីសុវត្ថិភាពពេលធ្វើដំណើរ និងរក្សាបានសណ្តាប់ធ្នាប់ក្នុងទីសាធារណៈ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia