ប្រញាប់ដាក់ពាក្យ! ក្រសួងមហាផ្ទៃ ប្រកាសរើសមន្រ្តីនគរបាលជាតិ រាប់រយនាក់ ឲ្យចូលបម្រើការងារនៅ ខណ្ឌទាំង ១២នេះ
ធី ស្រីល័ក្ខ•SEPTEMBER 29 2026•341 views

សម្រាប់បងប្អូនដែលមានក្តីស្រមៃចង់ក្លាយជាមន្រ្តីនគរបាលជាតិ រួសរាន់ដាក់ពាក្យឲ្យហើយទៅ ខណៈពេលនេះក្រសួងមហាផ្ទៃ កំពុងប្រកាសជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ ឲ្យចូលបម្រើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដូចខាងក្រោមនេះ

829806348 1608140904140951 2617135250617561373 N

ក. អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ជ្រើសរើសចូលចំនួន ៣២ កន្លែង

ខ. អធិការដ្ឋាននគរបាលខណ្ឌចំការមន ជ្រើសរើសចូលចំនួន ១៩ កន្លែង

គ. អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ជ្រើសរើសចូលចំនួន ៨ កន្លែង

ឃ. អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ជ្រើសរើសចូលចំនួន ៥ កន្លែង

ង. អធិការដ្ឋាននគរបាលខណ្ឌដង្កោ ជ្រើសរើសចូលចំនួន ៣៥ កន្លែង

ច. អធិការដ្ឋាននគរបាលខណ្ឌ ៧មករា ជ្រើសរើសចូលចំនួន ១៤ កន្លែង

ឆ. អធិការដ្ឋាននគរបាលខណ្ឌកំបូល ជ្រើសរើសចូលចំនួន ១៥ កន្លែង

ជ. អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ជ្រើសរើសចូលចំនួន ២៣ កន្លែង

ឈ. អធិការដ្ឋាននគរបាលខណ្ឌទួលគោក ជ្រើសរើសចូលចំនួន ១៧ កន្លែង

ញ. អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ជ្រើសរើសចូលចំនួន ១៧ កន្លែង

ដ. អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ជ្រើសរើសចូលចំនួន ៥ កន្លែង

ឋ. អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ជ្រើសរើសចូលចំនួន ៧ កន្លែង

 

គួរជម្រាបថា សម្រាប់បេក្ខជនម្នាក់ៗតម្រូវឲ្យចុះឈ្មោះតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីស្នើសុំសិទ្ធិប្រឡងប្រជែង ដោយត្រូវបំពេញព័ត៌មានបឋមតាមតំណភ្ជាប់ (htps://gdhr.interior.gov.kh/appform/request?recruit=4096db48) ឬអាចស្កេន QR Code រួចបោះពុម្ភ បង្កាន់ដៃស្នើសុំពាក្យទុកបង្ហាញដល់អនុគណៈកម្មការផ្តល់ពាក្យនិងទទួលពាក្យបេក្ខជន នៅទីកន្លែងផ្តល់ពាក្យសុំចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ។ ព័ត៌មានបន្ថែមលោកអ្នក អាចអានលិខិតខាងក្រោមនេះបន្ថែមបាន៕

826989562 1650151499804956 2235701959741420922 N828164205 1650151539804952 4023767644910061011 N828895992 1650151596471613 7763374901635874643 N827747065 1650151613138278 7691670339044778223 N 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia