មានលុយតិច ចង់ទៅរៀនបរទេសក៏បាន បើធ្វើតាមក្បួន៣នេះ ចំណាយតិច ហើយមានអ្នកណែនាំផ្លូវ
Ping Chou EngNOVEMBER 17 2023583 views

បងប្អូនដែលទើបប្រឡងបញ្ចប់ថ្នាក់ទី១២ប្រហែលជាកំពុងស្វែងរកជំនាញនិងសាកលវិទ្យាល័យដើម្បីរៀនបន្ត ហើយខ្លះទៀតប្រហែលជាមានក្តីស្រមៃចង់ទៅរៀននៅបរទេសថែមទៀតផង។

 

ប៉ុន្តែក្នុងនោះក៏មានបងប្អូនមួយចំនួនប្រហែលជាមិនមានលទ្ធភាពក្នុងការចំណាយច្រើនទេដូច្នេះ អ្នកស្រី លី​​ មុយហួយ ដែលជាអ្នកជំនាញនិងមានបទពិសោធន៍ជាង១០ឆ្នាំ លើការប្រឹក្សានាំសិស្ស-និស្សិតទៅរៀននៅក្រៅប្រទេសបានចែករំលែកឱ្យដឹងថា បើចង់ទៅរៀននៅបរទេសហើយចំណាយតិចសិស្ស-និស្សិតគួរតែដឹងនូវក្បួន៣នេះ៖

 

. ដឹងពីជំនាញដែលខ្លួនចង់រៀន

 

បើតាមអ្នកជំនាញបានឱ្យដឹងថាដើម្បីឱ្យគោលដៅក្នុងការទៅរៀននៅបរទេសរបស់យើងមានភាពច្បាស់លាស់ ជាដំបូងយើងត្រូវដឹងអំពីប្រទេសនិងជំនាញដែលយើងចង់រៀន ហើយមានសាលាណាខ្លះដែលបង្រៀននូវជំនាញដែលយើងចង់រៀននោះ។ មួយវិញទៀតតើថវិកាដែលយើងត្រូវចំណាយនៅពេលរៀនជំនាញនោះត្រូវការប៉ុន្មានឬមានសម្ភារៈអ្វីខ្លះដើម្បីរៀន ដើម្បីងាយស្រួលឱ្យយើងរៀបចំការចំណាយមួយឡែកនោះលើការសិក្សាឱ្យចំគោលដៅតែម្តង ដោយមិនខាតពេលយូរ និងចាយលុយខុស។ 

 

. ស្រាវជ្រាវពីសាលានិងការស្នាក់នៅ

 

បន្ថែមពីនោះអ្នកជំនាញបានបន្ថែមឱ្យដឹងថាក្រៅពីការដឹងពីជំនាញដែលយើងត្រូវរៀនហើយ  យើងត្រូវស្រាវជ្រាវឱ្យច្បាស់ថាសាលាដែលយើងត្រូវទៅរៀនជំនាញនោះមានអ្វីខ្លះ? បរិស្ថានបែបណា មានស្តង់ដារអប់រំបែបណា មានលក្ខខណ្ឌអ្វីខ្លះ? ឬយើងអាចស្វែងរកមើលឱកាសអាហារូបករណ៍តែម្តង។ 

 

ដោយឡែកចំពោះការស្នាក់នៅតើយើងនឹងចង់ស្នាក់នៅបែបណា ចង់រស់ជាមួយមិត្តរួមសាកលវិទ្យាល័យ រស់នៅតែឯង ឬរស់នៅជាមួយសាច់ ញាតិដែលយើងស្គាល់នៅទីនោះ។ បន្ថែមពីនោះគឺការកំណត់ការចាយវាយឱ្យបានត្រឹមត្រូវជាប្រចាំ ដោយទុកកញ្ចប់លុយសម្រាប់វាមួយឡែកដែរ។ ក្រៅពីការកំណត់ការចាយវាយហើយយើងត្រូវដឹងថាតើសាលានិងកន្លែងស្នាក់នៅមានចម្ងាយពីគ្នាព្រោះការចំណាយសម្រាប់មធ្យោបាយធ្វើដំណើរក៏ជារឿងសំខាន់ផងដែរ។ 

 

. រកក្រុមហ៊ុនប្រឹក្សា

 

 

ត្រង់ចំណុចនេះជាករណីប្រសិនបើយើងមិនទាន់យល់ច្បាស់ពីការស្វែងរកព័ត៌មាននានាពីជំនាញនិងសាកលវិទ្យាល័យនៅបរទេសនោះទេ អ្នកស្រី លី មុយ ហុយ អ្នកជំនាញក្នុងវិស័យនេះបានឱ្យដឹងថាយើងគួរស្វែងរកនូវក្រុមហ៊ុនប្រឹក្សាយោបល់តែគឺជាវិធីដ៏មានប្រសិទ្ធិភាពមួយ ដើម្បីជួយរៀបចំកញ្ចប់ថវិកាដែលយើងអាចមានលទ្ធភាពទៅរៀនបាន ណែនាំអំពីរបៀបរបបក្នុងការទៅរៀន ការប្រាស្រ័យទាក់ទងជាមួយសាលា ជាមួយកន្លែងស្នាក់នៅនិងលិខិតស្នាមមួយចំនួនផងដែរ។ 

 

បន្ថែមពីនេះអ្នកស្រីបានឱ្យដឹងថាការប្រឹក្សាបែបនេះនឹងជួយឱ្យសិស្សនិស្សិតមានអារម្មណ៍សុវត្ថិភាពក្នុងការទៅរៀន មានខ្នងបង្អែក ចាំជួយណែនាំផ្លូវពេលទៅសិក្សាឬកំឡុងពេលរៀន។ ដូច្នេះហើយសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ក្នុងការប្រឹក្សាយោបល់ជាមួយអ្នកជំនាញអាចធ្វើការទំនាក់ទំនងទៅក្រុមហ៊ុន Pochentong consultant ការិយាល័យទំនាក់ទំនង មន្ទីពេទ្យ និង ការសិក្សាបរទេស បានតាមរយៈលេខទូរស័ព្ទឬតេឡេក្រាម 016750007 ៕

 

Photo 2023 11 17 20 55 53

 

Photo 2023 11 17 17 26 49

 

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia