អបអរសាទរ! ទីបំផុត ក្រុមហ៊ុន Plus855 Music បានប្រកាសបើកសម្ពោធជាផ្លូវការហើយ

ក្រុមហ៊ុន Plus855 Music បានបង្កើតឡើងដំបូងក្នុងឆ្នាំ​ ២០២៤ ​ដែលមាន La Cima Cartel ជាក្រុមសិល្បករដំបូង ដែលចាប់ផ្ដើមដំណើររូមគ្នាជាមួយ Plus855 Music ។ បងប្អូនទាំងអស់គ្នាភាគច្រើនបានស្គាល់ ពួកគាត់តាមរយៈបទអេតាស៊ីវិល កម្រ ផ្កាស្លា ១០ ដែលត្រូវបានទទួលស្គាល់ ក៏ដូចជាទទួលបានការគំាទ្រ ពីសំណាក់យុវវ័យ និងក្មេងៗគ្រប់ជំនាន់។

ជាក់ស្តែង នៅក្នុងកម្មវិធីសម្ពោធជាផ្លូវការរបស់ក្រុមហ៊ុន Plus855 Music លោក ស៊ីវ រិទ្ធី ដែលជានាយកប្រត្តិបត្តិ និងជាស្ថាបនិក Plus855 Music បានមានប្រសាសន៍ថា ក្នុងថ្ងៃនេះផ្ទាល់ខ្ញុំសូមអនុញ្ញាតឆ្លៀតពេលបង្ហាញប្រាប់ពីដំណើរនៃជីវិតខ្ញុំក្នុងវិស័យតន្ត្រីមុននឹងចាប់ផ្ដើមក្រុមហ៊ុនPlus855Musicនេះ ដោយសារតែខ្ញុំបានចាប់ផ្ដើមពី DJ & Music Producer ម្នាក់ទើបខ្ញុំមានមូលដ្ធានគ្រឹះជាមួយតន្ត្រីហើយ ក៏ជាបុគ្គលម្នាក់ដែលចូលចិត្តអ្វីដែលថ្មីៗ។

2

លោក ស៊ីវ រិទ្ធី បានមានប្រសាសន៍បន្តទៀតថា ថ្ងៃមួយខ្ញុំក៏បានជួបសិល្បករពន្លកថ្មីម្នាក់គឺ Rakhie ហើយគាត់មានគ្នា២នាក់ទៀតដែលជា Tomie និង Dizzy ក៏សម្រេចថា Form ជាក្រុម YCN។ បន្ទាប់ពីបានវិវត្តដំណើរតន្ត្រីអស់មួយរយៈមក ក៏បានស្គាល់ Hasha, Meezy, All3rgy និង Mut Phearin ហើយពេលនោះក៏ជុំគ្នាជជែកជាមួយប្អូនៗទាំង៧ថា៖ "យើងគួរតែធ្វើអីម្យ៉ាងជុំគ្នាជាមួយតន្ត្រីទៅព្រោះទាំងអស់គ្នាសុទ្ធតែមានទេព្យកោសល្យពិសេសរៀងៗខ្លួន។

១១

ដោយមានក្ដីស្រលាញ់យ៉ាងធំទៅលើតន្ត្រីផងនោះ ពួកយើងក៏សម្រេចចិត្តបង្កើតជាក្រុមមួយដែលជា La Cima Cartel។ ក្នុងនោះក៏មានមិត្តភក្ដិខ្ញុំ Songha ជា Music Producer ផ្ទាល់ ហើយ ខ្ញុំជាអ្នកលក់ ចៃដន្យពេលមួយមានមិត្តភក្ដិខ្ញុំម្នាក់គាត់បានបើក Business ថ្មីក៏មើលឃើញសក្ដានុពលថា ចង់ឲសិល្បកររបស់យើងទៅសម្ដែងសាកមើលហើយពួកយើងក៏បានធ្វើ Proposal និង រៀបចំសូម្បីតែ Marketing រៀបចំ Show ខ្លួនឯងគ្រប់យ៉ាងដែលជាកត្តាមួយធ្វើឲ្យខ្ញុំមើលឃើញថា សិល្បៈតន្ត្រី គឺលើសពីការច្រៀងនិងនិពន្ធ ប៉ុន្តែជាការទាមទារការសហការពីច្រើនផ្នែក ដើម្បីឱ្យមានការបំផុសសមត្ថភាពចេញទៅខាងក្រៅឲគេមើលឃើញនឹងទទួលស្គាល់សិល្បរបស់គាត់។

1

ចាប់តាំងពីពេលនោះមក ពួកយើងបន្តធ្វើតន្ត្រីចេញលក់ Show បន្តបន្ទាប់រហូតដល់មានគេទទួលស្គាល់ក្នុងទីផ្សារទូទាំងប្រទេស ប៉ុន្តែខ្ញុំមានមហិច្ឆតាធំ រហូតគិតថាយើងគួរមានប្រព័ន្ធគ្រប់គ្រងដែលមានស្តង់ដារមួយ​ដើម្បីឆ្លើយតបទៅនឹងតម្រូវការ​របស់សិល្បករផង​ក៏ដូចជាតម្រូវការទីផ្សារផង។

១៣

បើគិតមកដល់ពេលបច្ចុប្បន្ននេះ La Cima Cartel ក៏មានសិល្បករទោលចំនួន៣ រូបទៀតបានរួមដំណើរជាមួយពួកយើងផងដែរ មានដូចជា Dylux, Monetrey Ek, និង Chan Sreykhouch។

7

បន្ទាប់ពីការបើកសម្ភោធក្រុមហ៊ុន Plus855 Music ជាផ្លូវការក្នុងថ្ងៃនេះនឹងមាន Tour Concert នៅថ្ងៃទី​៣១ ដែលមានទីតាំងស្ថិតនៅកោះពេជ្រ ហើយកាលវិភាគបន្តគឺនឹងមានការ Release All3rgy’s EP, បន្ទាប់មក Dylux’s EP, Sreykhouch’s EP, Monetrey Ek’s EP, La Cima Cartel Album និងពិសេសចុងក្រោយនោះគឺយើងនឹងផ្ដល់ជូន Experience Concert​។ ដូចនេះសូមទាំងអស់គ្នាកុំភ្លេចតាមដាន គេហទំព័រផ្លូវការរបស់ សិល្បកររបស់យើងទាំងអស់​ ក៏ដូចជាគេហទំព័រផ្លូវការរបស់ Plus855 Music ផ្ទាល់។

4

ជាមួយគ្នានោះដែរ ចំពោះសិល្បករចំនួន ១០រូបជាផ្លូវការ៖

  • La Cima Cartel ជាក្រុមដែលទាំងអស់គ្នាបានស្គាល់រួចហើយនោះគឺពួកគាត់មាន Color unique ផ្សេងៗគ្នា និង មានសមាជិកសរុប៧រូប – YCN Tomie, YCN Rakkhie, YCN Dizzy, Meezy, Hasha, All3rgy និង Mut Phearin
  • Dylux – ជាសិល្បករដែលពោរពេញដោយសិល្បៈ និងភាពច្នៃប្រឌិត ច្រើនទម្រង់
  • Monetrey – សិល្បករ Indie ដែលមានសម្លេងទន់ភ្លន់ សក្ដិសមបំផុតសម្រាប់ស្រទាប់យុវវ័យ
  • Chan Sreykhouch – សិល្បករស្រីដំបូងបង្អស់របស់យើងដែលមានទឹកដមសម្លេងស្រទន់ និងធ្លាប់បានឆ្លងកាត់ក្នុងការប្រឡងថែមទៀតផង។

លើសពីនេះទៅទៀត Plus855 Music ក៏មានចក្ខុវិស័យក្នុងការបើកឱកាសស្វាគមន៍សិល្បករ សិល្បការនីដែលមានឆន្ទៈចង់ចាប់ផ្ដើមក្នុងវិស័យសិល្បៈ មិនថាពួកគាត់ធ្លាប់ឆ្លងកាត់ការប្រលងសមត្ថភាពពីមុនមករឺមិនធ្លាប់ក្ដី ដើម្បីឲពួកគាត់បានមកប្រើប្រាស់ទេព្យកោសល្យដែលពួកគាត់មាន និង ដុសខាត់ពង្រឹងបន្ថែមឲសិល្បៈពួកគាត់ឈានដល់ស្តង់ដារល្អមួយ ជាមួយ Plus855 Music ។

5

ជាកិច្ចបញ្ចប់កម្មវិធី លោក ស៊ីវ រិទ្ធី ដែលជានាយកប្រត្តិបត្តិ និងជាស្ថាបនិក Plus855 Music ក៏បានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សិល្បករ និងក្រុមការងារ Plus855 Music ទាំងអស់ ដែលបានចាប់ផ្ដើមដំណើរនេះរួមគ្នាព្រមទាំងជឿជាក់លើគ្នាទោះបីជាបច្ចុប្បន្នយើងកំពុងតែនៅក្នុងភាពមិនទាន់ល្អឥតខ្ចោះក៏ដោយ។ លោកក៏សូមអរគុណសម្រាប់ការឆ្ពោះទៅកាន់គោលដៅរួមក្នុងការបង្កើតរបកគំហ៊ើញថ្មី ធ្វើឱ្យវប្បធម៌និងឧស្សាហកម្មតន្ត្រីក្នុងស្រុក មានស្តង់ដារមួយដែលគ្រប់គ្នាតែងតែទន្ទឹងចង់បាននិងសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះការផ្ដល់វត្តមានដ៏មានតម្លៃពីសំណាក់ដៃគូវិនិយោគ ដៃគូសហការ អ្នកគាំទ្រ និងភ្ញៀវកិត្តិយសដែលបានចូលរួមក្នុងកម្មវិធីថ្ងៃនេះ និងស្វាគមន៍មកកាន់ Plus855 Music ផ្ទះថ្មីសម្រាប់សិល្បករផងដែរ៕

១២

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia