អាប់ដេត CV ទៅ! ២ថ្ងៃទៀត ក្រុមហ៊ុនធំៗចំនួន ១២ នឹងរើ.សបុ.គ្គលិកជាច្រើននាក់គ្មានបទពិសោធន៍ ក៏ដាក់ពាក្យបាន
ធី ស្រីល័ក្ខJULY 8 202412.2 K views

ចំពោះសិស្សានុសិស្សដែលកំពុងតែស្វែងរកការងារធ្វើ ឬអ្នកដែលចង់ផ្លាស់ប្តូរការងារ ប្រញាប់អាប់ដេត CV ឱ្យហើយទៅ ព្រោះនៅថ្ងៃទី១១ ខែកក្កដា​ ឆ្នាំ២០២៤ ខាងមុន នឹងមានក្រុមហ៊ុនធំៗចំនួន១២ នឹងនាំយកឱកាសការងារថ្មីចំនួន ២៧១ កន្លែងជូនអ្នកទាំងអស់គ្នា។

យោងតាមការចុះផ្សាយនៅលើហ្វេសប៊ុកផេកផ្លូវការរបស់ National Employment Agency បានឱ្យដឹងថា ក្រុមហ៊ុនចំនួន១២ នឹងមកបន្តសហការជាមួយ NEA ដោយមានការរៀបចំឱកាសការងារជាច្រើននៅថ្ងៃទី១១ ចាប់ពីម៉ោង៨ព្រឹក ដល់៥ល្ងាច នៅក្នុងបរិវេណវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត រាជធានីភ្នំពេញ។

សម្រាប់ក្រុមហ៊ុនធំៗនោះមានដូចជា៖

. ធនាគារជីប ម៉ង់

. HSC Group

. Digital Divide Data

. CREAL CAMBODIA

. AMK

. Sastra Film

. BD Link

. Naga Word

. JACCS

១០. Smart

១១. Master Suki Soup

១២. Dai-chi-life

ដូច្នេះ អ្នកដែលចង់បានការងារធ្វើកុំភ្លេចត្រៀម CV ឱ្យហើយព្រោះនៅក្នុងវេទិកាការងារនេះដាក់ពាក់ភ្លាម សម្ភាសន៍ភ្លាមហើយសម្រាប់អ្នកមិនដែលមានបទពិសោធន៍សោះក៏អាចដាក់ពាក្យបានដែរ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញរបស់ NEA តាមរយៈលេខ 016 786655 ឬ 077 232 378៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia