ជួយគាំទ្រ! មកស្គាល់ App ២ របស់ខ្មែរ មានដាក់លក់កសិផលខ្មែរគ្រប់ប្រភេទនិងអាចសួរបញ្ហាផ្សេងៗបានភ្លាមៗ
ធី ស្រីល័ក្ខMAY 15 2024630 views

ប្រិយមិត្តអ្នកអានច្បាស់ជាដឹងហើយថាប្រជាកសិករកម្ពុជាបានខិតខំបង្កបង្កើនផលយ៉ាងសកម្មដើម្បីស្វែងរកចំណូលសម្រាប់គ្រួសារឲ្យមានភាពប្រសើរឡើង។ហើយជាមួយគ្នានេះ ដើម្បីជួយជាការជួយទិញកសិផលឬចង់ជួយទៅដល់ជីវភាពប្រជាកសិករខ្មែរយើងសូមណែនាំ App ២ របស់ខ្មែរដែលមានលក់កសិផលផលគ្រប់ប្រភេទបងប្អូនអាចចូលទៅទិញបាន៖

  • Tonlesap App
  • ដោយកម្មវីធីនោះមានឈ្មោះថា Tonlesap App ដែលជាកម្មវិធី​ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ ​អេ​ អឹម​ ខេ ក្នុងគោលបំណងជួយនិងផ្តល់អត្ថប្រយោជន៍ដល់អ្នកធ្វើកសិកម្មទាំងអស់ពី ចំណេះដឹងបច្ចេកទេសកសិកម្មដូចជា ការដាំដំណាំស្រូវ ដំឡូងមី ដំណាំសាកវប្បកម្ម ការចិញ្ចឹមមាន់ទា ត្រី​ ជ្រូក គោ ជាដើម​ ។ល។ ក្រៅពីជួយដោះស្រាយបញ្ហាហើយនោះ កម្មវិធីមួយនេះក៏បានដើរតួនាទីជាអ្នកភ្ជាប់ទំនាក់ទំនង  រវាងអ្នកទិញនិងអ្នកផ្គត់ផ្គង់ (ទាំងអ្នកលក់រាយ និង អ្នកលក់ដុំ) សំរាប់ការទិញ-លក់ផលិតផលកសិកម្ម នានាដូចជា បន្លែជាដើម។

    ហេតុដូច្នេះសម្រាប់បងប្អូនប្រជាកសិករដែលមានចម្ងល់ក្នុងការធ្វើកសិកម្ម ដាំបន្លែ ឬ ចិញ្ចឹមសត្វអាចសួរនៅក្នុងអេបនេះបាន ដោយមានការបង្ហាញប្រាប់ច្បាស់ៗ ហើយក្រោយពីដាំនិងចិញ្ចឹមបានផលបងប្អូនក៏អាចយកមកដាក់លក់វិញនៅលើកម្មវិធីនេះបានដូចគ្នា។ បងប្អូនអាចទាញយកកម្មវិធីនេះបានតាមរយៈលីង៖

    សម្រាប់ App Store : https://play.google.com/store/apps/details?id=com.tolesap.cambodia&hl=en&gl=US

    សម្រាប់ iOS : https://apps/apple.com/us/app/tonlesap-app/id1439403157

    17

    • CamAgriMarket

    តាមរយៈកម្មវិធីថ្មីនេះផងដែរ អាចជួយដល់ប្រជាកសិករ អាជីវករខ្មែរទាំងអស់អាចទទួលបានព័ត៌មានទីផ្សារក៏ដូចជាតម្លៃកសិផល ទីកន្លែងលក់ ទិញ និងការបង្កើនទំនាក់ទំនងរវាងគ្នានិងគ្នាឲ្យកាន់តែទូលំទូលាយមានភាពងាយស្រួលនិងឆាប់រហ័សជាងមុន។

    ម្យ៉ាងទៀតវាកាន់តែផ្តល់ភាពងាយស្រួលសម្រាប់អាជីវករដែលចង់ទិញកសិផលរបស់ប្រជាកសិករយើងដើម្បីយកមកលក់បន្តបាន ដោយអាចចុះទៅទិញនិងចរចាដោយផ្ទាល់ជាមួយប្រជាកសិករដល់ទីតាំងជាក់ស្តែង ដោយមិនមានភាពលំបាកនោះឡើយ។ប្រជាកសិករ អាជីវករ អាចទាញយកកម្មវិធីនេះមកប្រើបាននៅលើទូរស័ព្ទបានយ៉ាងងាយស្រួល ដើម្បីអាចទទួលបានព័ត៌នានាដែលទាក់់ទងជាមួយផលិតផលឬទំនិញផ្សេងៗបានយ៉ាងេហ័សទាន់ចិត្ត៕

    18

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2024 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia