ក្រសួងបញ្ជាក់ច្បាស់ ករណីបណ្ណបើកបរហួសសុពលភាពមិនទៅធ្វើថ្មីនឹងត្រូវពិន័យ ខណៈនេះជាឯកសារសម្រាប់ស្នើថ្មី
Sambat SokhlangAPRIL 25 20241.1 K views

យោងតាមការបញ្ជាក់របស់ក្រសួងសាធារណការនិងដឹកជញ្ជូនបានឱ្យដឹងថា ករណីបណ្ណបើកបរហួសសុពលភាពត្រូវតែដាក់ឯកសារស្នើធ្វើថ្មី ដើម្បីចៀសវាងមានការពិន័យដោយមិនដឹងខ្លួន។ ដោយក្នុងនោះ សម្រាប់បណ្ណបើកបរយានយន្ត ដែលហួសសុពលភាពមិនលើស ៣០ថ្ងៃ មិនមានការពិន័យឡើយ ។ ដោយឡែកចំពោះបណ្ណបើកបរយានយន្ត ដែលហួសសុពលភាព លើសពី៣០ថ្ងៃឡើងទៅ នឹងមានការពិន័យ ក្នុងមួយថ្ងៃ ៥០០៛ ។

Aa8357fb 4072 4c37 8cd6 Adf4f9d89383

យ៉ាងណាមិញ ដើម្បីអាចបន្តសុពលភាពបណ្ណបើកបរបាន ត្រូវមានឯកសារដូចជា៖

១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

២. លិខិតបញ្ជាក់កាយសម្បទា

៣. រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក

៤. ពាក្យបណ្តឹងបាត់បណ្ណបើកបរបញ្ជាក់ពីប៉ុស្តិ៍រដ្ឋបាល (ក្នុងករណីបាត់បណ្ណបើកបរ)

Bb5a5319 E44b 4d66 B5f0 A402fd4212cb

សម្រាប់ទីតាំងដើម្បីធ្វើបណ្ណបើកបរថ្មីបងប្អូនអាចទៅកាន់ ៖ ផ្សារទំនើប AEON ទី១ ឬ AEON ទី២ ឬ ផ្សារទំនើបជីបម៉ុងណូរ៉ូម៉ល,ក្រសួងសាធារណនិងដឹកជញ្ជូន​ ,មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានី/ខេត្ត ឬសាកសួរព័ត៌មានលម្អិតទំនាក់ទំនងតាមលេខទូរសព្ទ(Hotline)៖ 1275 ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia