ក្នុងគ្រាលំបាក យើងត្រូវតែជួយគ្នា! នេះជាទីតាំងទាំង១០នៅភ្នំពេញដែលបងប្អូនអាចទៅបរិច្ចាគជូនវីរកងទ័ព និងជនភៀសសឹក
ធី ស្រីល័ក្ខDECEMBER 16 2025115 views

នៅក្នុងគ្រាដ៏លំបាកមួយនេះ សូមបងប្អូនកុំចោលគ្នាយើងត្រូវតែរួបរួមគ្នាជាធ្លង់មួយជួយគ្នាទៅវិញទៅមក ព្រោះពេលនេះមានប្រជាជនខ្មែរកំពុងតែភៀសសឹកច្រើនណាស់ ដូច្នេះហើយសម្រាប់បងប្អូនដែលមានលទ្ធភាពហើយចង់ចូលរួមបរិច្ចាគស្បៀងអាហារជូនវីរកងទ័ព និងបងប្អូនជនភៀសសឹកនៅតាមព្រំដែន បងប្អូនអាចទៅបរិច្ចាគស្បៀងអាហារនៅទីតាំងខាងក្រោមនេះបាន៖

 

. Eat More​៖ នៅពេលនេះក្រុមការងារ Eat More គឺនៅតែបន្តទទួលការបរិច្ចាគជាធម្មតា ដូច្នេះបងប្អូនប្រជាជនខ្មែរអាចយកស្បៀងអារហារទៅបរិច្ចាគនៅទីតាំងបានដែលមានទីតាំងស្ថិតនៅខាងកើត KHALANDALE MALL បឹងកក់ រាជធានីភ្នំពេញ ផែនទី: https://maps.app.goo.gl/25MDsbamu1bJfZBQ9

 

.ជីប ម៉ុង លែន លែន ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសថាសម្រាប់អ្នកមានបំណងឧបត្ថម្ភ និងបរិច្ចាគជំនួយជូនដល់ជនភៀសសឹក និងកងទ័ពជួរមុខ អាចអញ្ជើញយកមក ជីប ម៉ុង លែន លែនម៉ាក​ 𝟔𝟎𝐌 តាមផែនទីខាងក្រោម៖ផែនទីគម្រោង លែនម៉ាក 𝟔𝟎𝐌 http://bit.ly/LandMark60M

 

.ជីប ម៉ុង លែន ហ្គ្រេនភ្នំពេញស៊ីធី៖ បងប្អូនដែលមានបំណងឧបត្ថម្ភ និងបរិច្ចាគជំនួយជូនដល់ជនភៀសសឹក និងកងទ័ពជួរមុខ អាចអញ្ជើញយកមក ជីប ម៉ុង លែន ហ្គ្រេនភ្នំពេញស៊ីធី តាមផែនទីគម្រោង ហ្គ្រេនភ្នំពេញស៊ីធី https://bit.ly/GrandPhnomPenhCity

 

. ជីប ម៉ុង លែន លែនម៉ាក​ 𝟐𝟕𝟏 បងប្អូនអាចឧបត្ថម្ភ និងបរិច្ចាគជំនួយជូនដល់ជនភៀសសឹក និងកងទ័ពជួរមុខ អាចអញ្ជើញយកមក ជីប ម៉ុង លែន លែនម៉ាក​ 𝟐𝟕𝟏 តាមផែនទីគម្រោង លែនម៉ាក 271 http://bit.ly/Landmark271

 

.Wink Bankឥឡូវនេះសប្បុរសជនទាំងអស់អាចចូលរួមផ្តល់ជំនួយសប្បុរសធម៌ទៅតាមលទ្ធភាពដូចជា គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ចាំបាច់នានា និងថវិកាមកកាន់ “មូលនិធិទ្រទ្រង់ជនភៀសសឹក” ។ទីតាំងទទួលសម្ភារៈជំនួយ៖ https://maps.app.goo.gl/zJnZeA1Nij7uSEFy9

 

. ទីតាំងរបស់លោក PeyPey Dyសម្រាប់បងប្អូនដែលចង់បរិច្ចាគសម្ភារៈផ្សេងៗអាចទៅទីតាំងរបស់លោកផ្ទាល់បានដែលមានទីតាំងនៅផ្សារសុវណ្ណា។

 

. Lumi កោះនរាហ៍៖ មានទីតាំងស្ថិតនៅ Koh Norea (កែងផ្សាររាត្រី)។

.Khmer Run មានទីតាំងស្ថិតនៅ ប៉េង ហួត បឹងស្នោរ។

 

. សមាគមន៍សប្បុរធម៌ មេត្តា-META Charity Association ទីតាំងទី១: https://maps.app.goo.gl/4FxgyaGyjpvRUqtx9 (ជាប់ E-mart24 Olympia) ទីតាំងទី២: https://maps.app.goo.gl/iUgd4PQYNqRxUXja6?g_st=it (ក្រោយពេទ្យលោកសង្ឃ ផ្លូវ២៦៥ កែង ផ្លូវ១៥០)

១០. ទីតាំងអ្នកស្រី Phorn Sopharyក្រុមការងារទទួលចាប់ពីម៉ោង ៨:០០ព្រឹកដល់ម៉ោង ១០:០០យប់ទីតាំងបុរីប៉េងហួតស្នោ ការិយាចាស់ ផ្លូវអេកូ collection https://maps.app.goo.gl/Z3rBYEPkGATfwQAd8?g_st=ipc អាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖069946463/093 771 076/016369233

 

គួរជម្រាបថា ក្រៅពីទីតាំងខាងលើដែលមានទទួលជំនួយជូនប្រជាជនភៀសសឹក និងវីរកងទ័ពគឺមានទីតាំងផ្សេងៗទៀតនៅភ្នំពេញច្រើនកន្លែងណាស់ដែលបើកទទួលដូចគ្នា ដូចនេះសម្រាប់បងប្អូនដែលបានដឹងពីទីតាំងផ្សេងៗទៀតដែលបើកទទួលជំនួយជូនជនភៀសសឹក អាចជួយទម្លាក់ចូលក្នុងខមិនទាំងអស់គ្នាដើម្បីឱ្យបងប្អូនយើងទៅចូលរួមបរិច្ចាគ៕ 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia