ភ្នំពេញ៖ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ ក្រុមហ៊ុន PH Restaurant Co. Ltd. ដែលជាម្ចាស់សិទ្ធិផ្តាច់មុខរបស់ Pizza Hut នៅកម្ពុជា បានក្លាយជាសមាជិកកម្រិតមាស (Gold Member) របស់ AmCham Cambodia ដែលជាសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា ជាផ្លូវការហើយ ការប្រកាសនេះត្រូវបានប្រារព្ធឡើងតាមរយៈពិធីកាត់ខ្សែបូជាផ្លូវការមួយនៅហាងភីហ្សា ហាត់ សាខាកាល់ម៉ែត ផងដែរ។
នៅក្នុងព្រឹត្តិការណ៍នេះ ក៏មានការចូលរួមពីតំណាងសំខាន់ៗមកពីស្ថាប័នទាំងពីរ និងសហគមន៍ការទូតដោយមានដូចជា៖លោក Adam Simkins ប្រធានក្រុមប្រឹក្សាភិបាលនៃ Getz Group, លោក Steen Puggaard អគ្គនាយកនៃក្រុមហ៊ុន Louis T Collection, អ្នកស្រី Blake Dawgert ប្រធានផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញ លោក Christopher McCarthy នាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មអាមេរិក (AmCham) កម្ពុជា លោកស្រី ធីណា អ្នកគ្រប់គ្រងទូទៅ (GM) នៃក្រុមហ៊ុន PH Restaurant (Pizza Hut)។

លោក Steen Puggaard អគ្គនាយកនៃក្រុមហ៊ុន Louis បានមានលើកឡើងថា ជាការពិត ភីហ្សា ហាត់ កម្ពុជា គឺប្រតិបត្តិការក្រោមការគ្រប់គ្រងរបស់ Louis T Collection ដែលជាផ្នែកមួយនៃ Getz Group ដែលជាយីហោមួយបង្កើតឡើងដោយជនជាតិអាមេរិក តាំងពីឆ្នាំ១៨៥២ ។ ទោះបីជាភីហ្សា ហាត់ កម្ពុជា បានឈានជើងចូលកម្ពុជាជាផ្លូវការក្នុងឆ្នាំ២០២១ ក៏ដោយ ប៉ុន្តែ Getz Group បានចូលរួមយ៉ាងសកម្មក្នុងទីផ្សារកម្ពុជាតាមរយៈ Getz Pharma តាំងពីឆ្នាំ២០០៧ មកម៉្លេះ។

លោកបានបន្ថែមថា ចាប់តាំងពីចូលកាន់កាប់ប្រតិបត្តិការក្នុងឆ្នាំ២០២៤ ថ្នាក់ដឹកនាំបានផ្តោតលើស្ថិរភាពនិងកំណើន ទោះបីជាមានឧបសគ្គក្នុងចង្វាក់ផ្គត់ផ្គង់សកលក៏ដោយតែបច្ចុប្បន្ននេះ ភីហ្សា ហាត់ កម្ពុជា កំពុងបម្រើសេវាកម្មក្នុងព្រះរាជាណាចក្រតាមរយៈទីតាំងយុទ្ធសាស្ត្រចំនួន១២ កន្លែង ដោយផ្តល់នូវបទពិសោធន៍ទទួលទានអាហារដ៏មានគុណភាព ហើយពាក្យស្លោកដ៏មានអត្ថន័យបំផុតរបស់ ភីហ្សា ហាត់នោះគឺ “ភីហ្សាផេនដើមកកំណើតអាមេរិកបង្កើតពេលវេលាល្អៗសម្រាប់គ្រួសាខ្មែរ” The American Original Pan Pizza. Feed Good time to the khmer family ។

លើសពីនេះទៅទៀត តាមរយៈការចូលជាសមាជិកមាសរបស់ AmCham Cambodia នេះ ភីហ្សា ហាត់ បានពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះប្រព័ន្ធអេកូឡូស៊ីអាជីវកម្មនៅកម្ពុជាភាពជាដៃគូនេះគឺមានគោលបំណងបង្កើនទំនាក់ទំនងឱ្យកាន់តែរឹងមាំរវាងម៉ាកយីហោអាមេរិក និងសហគមន៍មូលដ្ឋាន ព្រមទាំងរួមចំណែកដល់អនាគតសេដ្ឋកិច្ចដ៏រស់រវើករបស់ប្រទេសជាតិផងដែរ។
ជាមួយគ្នានោះដែរ លោក Steen បានបង្ហាញពីក្តីរំភើបយ៉ាងខ្លាំងថា ភីហ្សា ហាត់ យើងមិនត្រឹមតែមើលឃើញថាខ្លួនឯងកំពុងលក់ភីហ្សានោះទេ ប៉ុន្តែយើងមើលឃើញថាខ្លួនយើងគឺជាផ្នែកមួយនៃជីវភាពប្រចាំថ្ងៃរបស់ប្រជាជាតិដែលមិនបោះបង់។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន PH Restaurant Co. Ltd. មានចក្ខុវិស័យនាំម្ហូបអាហារសកល រសជាតិដ៏ប្រណិត និងសេវាកម្មមានគុណភាពខ្ពស់ ដើម្បីបង្កើតបទពិសោធន៍ទទួលទានអាហារដែលមិនអាចបំភ្លេចបាននៅក្នុងប្រទេស។

មិនតែប៉ុណ្ណោះ ភីហ្សា ហាត់ នឹងក្លាយជាគោលដៅភីហ្សាដ៏ពេញនិយមមួយសម្រាប់ប្រជាជនកម្ពុជាស្រឡាញ់ចូលចិត្តបំផុត ដោយផ្តល់បទពិសោធន៍ពោរពេញដោយសេចក្តីរីករាយ បង្កើតឱកាសអាជីពដ៏ល្អ និងពង្រឹងសហគមន៍ ហើយក្រុមហ៊ុនតែងតែមានចក្ខុវិស័យ និងគាំពារបុគ្គលិក អតិថិជន និងសហគមន៍ដោយផ្តោតលើគុណភាពចំណីអាហារសុវត្ថិភាពជាចម្បងផងដែរ។

អំពី Pizza Hut Cambodia
Pizza Hut ត្រូវបានដំណើរការដោយមោទនភាពនៅក្នុងប្រទេសកម្ពុជាដោយក្រុមហ៊ុន PH Restaurant Co., Ltd ដែលជាសមាជិកនៃក្រុមហ៊ុន Getz Group ដែលជាក្រុមហ៊ុនឈានមុខគេមួយក្នុងវិស័យលក់រាយ ការគ្រប់គ្រងបដិសណ្ឋារកិច្ច និងដំណោះស្រាយផ្នែកខាងក្នុងនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ នៅលើឆាកអន្តរជាតិ ហាង Pizza Hut គឺជាផ្នែកមួយនៃក្រុមហ៊ុន Yum! Brands, Inc.ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៥៨ នៅ Wichita រដ្ឋ Kansas ហើយបច្ចុប្បន្ន ម៉ាកយីហោនេះដំណើរការភោជនីយដ្ឋានជាង ២០,០០០ កន្លែងនៅក្នុងប្រទេសជាង ១១០ ដោយកាន់កាប់តំណែងជាហាងដែលមានសាខាច្រើនជាងគេបំផុតនៅទូទាំងពិភពលោក។ ដូច្នេះហើយ សម្រាប់បងប្អូនចង់ភ្លក់ភីហ្សារសជាតិថ្មីរបស់ Pizza Hut Cambodia បងប្អូនអាចស្វែងរកព័ត៌មានបន្ថែមអំពី Pizza Hut សូមចូលទៅកាន់គេហទំព័រហ្វេសបុករបស់ Pizza Hut Cambodia:https://www.facebook.com/pizzahutkh ឬអាចទំនាក់ទំនងទៅកាន់គ្រុប Telegram https://t.me/pizzahutkh


អំពី AmCham Cambodia
AmCham Cambodia គឺជាស្ថាប័នតំណាងឱ្យសំឡេងនៃធុរកិច្ចអាមេរិកនៅក្នុងប្រទេសកម្ពុជា ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតតម្លៃជូនដល់សមាជិករបស់ខ្លួន AmCham គឺជាស្ពានចម្លងដ៏សំខាន់សម្រាប់ម៉ាកយីហោអន្តរជាតិ និងអាជីវកម្មក្នុងស្រុក ដើម្បីរួមចំណែកដល់អនាគតសេដ្ឋកិច្ចដ៏រស់រវើករបស់ប្រទេសកម្ពុជា។
Congratulations! Pizza Hut Cambodia Officially Becomes AmCham Gold Member
PHNOM PENH – On May 13, 2026, PH Restaurant Co. Ltd., the exclusive franchisee of Pizza Hut in Cambodia, officially became a Gold Member of the American Chamber of Commerce in Cambodia (AmCham Cambodia). The milestone was marked by a formal ribbon-cutting ceremony held at the Pizza Hut Calmette branch.
The event was attended by key representatives from both organizations and the diplomatic community, including: Mr. Adam Simkins Board The Directors, Getz Group. Mr. Steen Puggaard CEO of Louis T Collection. Ms. Blake Dawgert: Economic and Commercial Chief of the U.S. Embassy in Phnom Penh. Mr. Christopher McCarthy: CEO of AmCham Cambodia. Mss. Tina: General Manager of PH Restaurant (Pizza Hut).
Mr. Steen Puggaard, CEO of Louis noted that Pizza Hut Cambodia operates under Louis T Collection, a subsidiary of the Getz Group. The Getz Group itself is a storied American-founded brand with a history dating back to 1852.
While Pizza Hut officially entered the Cambodian market in 2021, the Getz Group has maintained an active presence in the Kingdom through Getz Pharma since 2007. Since taking over operations in 2024, the leadership has prioritized stability and growth despite global supply chain challenges. Today, Pizza Hut Cambodia serves the nation through 12 strategic locations, The American Original Pan Pizza. Feed Good time to the khmer family.
By achieving Gold Member status with AmCham Cambodia, Pizza Hut reinforces its commitment to the local business ecosystem. This partnership aims to bridge the connection between American brands and the local community, contributing to Cambodia’s vibrant economic future.
"We don’t just see ourselves as selling pizza; we see ourselves as a part of the daily life of this resilient nation," stated Mr. Steen The company's vision is to bring world-class flavors and service to Cambodia while creating excellent career opportunities and prioritizing food safety and community support.
About Pizza Hut
Currently, Pizza Hut is proudly operated in Cambodia by PH Restaurant Co.,Ltd a member of the Getz Group, a leading company in retail, hospitality management, and interior solutions the Asia Pacific region.
Internationally, Pizza Hut is part of Yum Brands,Inc Founded in 1958 in Wichita, Kansas, the brand now operates over 20,000 restaurants in more than 110 countries, holding the distinction of having the largest number of branches Wordwide.
For those interested in tasting the new Cheesy Flower Pizza from Pizza Hut Cambodia, more information is available on the official Pizza Hut Cambodia Facebook page at https://www.facebook.com/pizzahutkh or via their Telegram group at https://t.me/pizzahutkh.Currently, Pizza Hut is proudly operated in Cambodia by PHR Restaurant Co.,Ltd, a member of thr Gezts.
About AmCham Cambodia
AmCham Cambodia,This institution serves as the leading voice for American businesses in the Kingdom, acting as a vital bridge for international brands to contribute to Cambodia's economic growth.


