កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ ក្រុមហ៊ុន ភីហ្សា ហាត់ កម្ពុជា បានប្រកាសជាផ្លូវការអំពីការបើកសម្ពោធភោជនីដ្ឋាននៅមាត់សមុទ្រដំបូងបង្អស់របស់ខ្លួនគឺ ភីហ្សា ហាត់ ក្រុងព្រះសីហនុ (Pizza Hut Preah Sihanoukville)។ ការពង្រីកវិសាលភាពដ៏សំខាន់នេះ គឺបាននាំមកនូវរសជាតិកម្រិតពិភពលោកមកកាន់បេះដូងនៃប៉ូលសេដ្ឋកិច្ចតំបន់ឆ្នេរ ដែលជាជំហានថ្មីមួយក្នុងការរួមចំណែកដល់ការរីកចម្រើននៃវិស័យធុរកិច្ច និងបដិសណ្ឋារកិច្ចក្នុងខេត្តព្រះសីហនុ។
នៅក្នុងពិធីកាត់ខ្សែបូរសម្ពោធ ភីហ្សា ហាត់ ក្រុងព្រះសីហនុ នេះក៏ត្រូវផ្តល់កិត្តិយសយ៉ាងខ្ពង់ខ្ពស់ ដោយ លោក Steen Puggaard, ឯកឧត្តម ម៉ាង ស៊ីណេត, លោក Jesse McCaul (ប្រធានស្ថាប័ន Invest Cambodia), លោកស្រី ធីណា (អ្នកចាត់ការទូទៅនៃភោជនីយដ្ឋាន PH Restaurant) និង លោក Adam។ ហើយកម្មវិធីទាំងមូលក៏បានញ៉ាំងឱ្យកាន់តែមានភាពអធិកអធមតាមរយៈទស្សនីយភាពរបាំប្រពៃណីខ្មែរ និងការសម្តែងដ៏រស់រវើកពីក្រុម OMG ផងដែរ។
អ្វីដែលកាន់តែពិសេសនោះ សាខាថ្មីស្រឡាងនេះត្រូវបានរចនាឡើងយ៉ាងសម្រិតសម្រាំងបំផុត ដោយការរចនានេះគឺមានភាពខុសប្លែកពីហាងអាហារទូទៅតាមរយៈការផ្តោតសំខាន់លើការតុបតែងប្រកបដោយភាពរស់រវើកស្រស់ស្អាត ទាក់ទាញ និងស៊ីវិល័យ។ ដែលសាខាថ្មីនេះ គឺមានបរិយាកាសដ៏វិសេសវិសាល ព្រោះមានទីតាំងក្បែរឆ្នេរបង្កើតឡើងយ៉ាងល្អឥតខ្ចោះសម្រាប់ការជួបជុំ ក្រុមគ្រួសារ មិត្តភភ្តិក៏ដូចជាស្វាគមន៍ភ្ញៀវទេសចរជាតិនិងអន្តរជាតិផងដែរ។
នៅក្នុងវិធីដ៏អធិកអធមនេះ លោក Steen Puggaard ដែលជានាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន Luis T Collection បានមានប្រសាសន៍យ៉ាងរំភើបថា ថ្ងៃនេះយើងកំពុងអបអរសាទរសមិទ្ធផលដ៏សំខាន់នេះ ខ្ញុំសូមចែករំលែកបន្តិចអំពីក្រុមហ៊ុនដែល Pizza Hut Cambodia ស្ថិតនៅក្រោមការគ្រប់គ្រង គឺ Getz Group។ ក្រុមហ៊ុនរបស់យើងមានប្រវត្តិយូរអង្វែង ដោយបានបង្កើតឡើងនៅសហរដ្ឋអាមេរិកកាលពី ១៧៥ ឆ្នាំមុន ក្នុងឆ្នាំ ១៨៥២ ដោយបងប្អូន Getz ពីរនាក់។
លោក Steen បានមានប្រសាសន៍បន្ថែមទៀតថា បើកសម្ពោធ Pizza Hut សាខាទី១២ នៅកម្ពុជានាថ្ងៃនេះ ខ្ញុំរីករាយណាស់ដែលអាចនិយាយបានថា ចំណែកចំណូលរបស់ផ្នែកនេះនៅក្នុងក្រុមហ៊ុនសកលរបស់យើង បានកើនឡើងបន្តិចទៀតហើយ។ យើងបានជ្រើសរើសខេត្តព្រះសីហនុ ព្រោះទីក្រុងនេះត្រូវបានគេស្គាល់ថា «តារានៃទិសនិរតី»។
ដោយនៅក្នុងឱកាសបើកសម្ពោធ ភីហ្សា ហាត់ ក្រុងព្រះសីហនុ នេះដែរ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានបង្ហាញពីចំណាប់អារម្មណ៍ថា ការបើកសម្ពោធហាង Pizza Hut នាថ្ងៃនេះ គឺជាសក្ខីភាពមួយទៀតដែលបង្ហាញពីទំនុកចិត្តរបស់អ្នកវិនិយោគលើសេដ្ឋកិច្ច និងការអភិវឌ្ឍន៍របស់ខេត្តព្រះសីហនុ ជាពិសេសឆ្លុះបញ្ចាំងពីទំនុកចិត្តលើស្ថិរភាពនយោបាយរបស់កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម បានមានប្រសាសន៍បន្ថែមទៀតថា ក្នុងឱកាសនេះខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅ និងសូមសម្តែងនូវការអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះ Pizza Hut ក្នុងការបើកដំណើរការជាផ្លូវការនេះ។ ការវិនិយោគនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ និងពង្រឹងសេដ្ឋកិច្ចខេត្ត តាមរយៈការផ្តល់សេវាកម្មម្ហូបអាហារដែលមានគុណភាព សុវត្ថិភាព និងឈ្ងុយឆ្ងាញ់ជូនដល់អតិថិជន។ លើសពីនេះ វាក៏បានបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ និងមកពីបណ្តាខេត្តផ្សេងៗ ដែលជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលផ្តោតលើ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីជាមូលដ្ឋានគ្រឹះឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

គូសបញ្ជាក់ថា ដើម្បីអបអរសាទរវត្តមានសាខាថ្មីនេះ ភីហ្សា ហាត់ នឹងក្នុងកម្មវិធី "ការចែកភីហ្សាឥតគិតថ្លៃចំនួន ១០០ នំ" រួមទាំងការលេងហ្គេម បង្វិលកង់ផ្សងសំណាង (Spin-the-Wheel) ដើម្បីផ្តល់ឱកាសឱ្យអ្នកចូលរួមទាំងអស់ឈ្នះរង្វាន់ ជាច្រើនត្រឡប់ទៅផ្ទះវិញ។ ទីតាំង៖ ហាង ភីហ្សា ហាត់ ក្រុងព្រះសីហនុ (មើលប្លង់ទីតាំងនៅលើផែនទី Google Maps) ។
Pizza Hut Unveils Premium Coastal Flagship in Sihanoukville with VIP Gala and Massive Public Giveaway.
SIHANOUKVILLE, CAMBODIA – Pizza Hut Cambodia has officially announced the Grand Opening of its highly anticipated seaside restaurant, Pizza Hut Preah Sihanouk Ville, on June 18, 2026. This major expansion brings the brand’s globally renowned flavors directly to Cambodia’s premier coastal economic hub, marking a significant milestone for the local hospitality and culinary sector.
Stepping away from traditional fast-casual layouts, this brand-new location introduces an upgraded restaurant concept. Media representatives and guests will be treated to an exclusive store tour reviewing the locations, Modern, vibrant aesthetics that complement Sihanoukville's evolving urban landscape. Curated Atmosphere: A refined yet welcoming ambiance designed equally for high-profile business lunches, family gatherings, and tourist dining.
The grand opening will feature an elegant ribbon-cutting ceremony and keynote presentations from key provincial leaders and corporate executives. The distinguished speakers will share their insights on the brand's growth and the economic future of the province.
Mr. Steen Puggaard, CEO of Luis T Collection speaks Today, as we celebrate this milestone, it is relevant to share a bit about the group Pizza Hut Cambodia is part of: The Getz Group. Our group has a rich history, which originally began in the United States 174 years ago when it was founded by the two Getz brothers in 1852.
A small but steadily growing part of the group is the hospitality and food & beverage division. With the official opening of this beautiful 12th Pizza Hut restaurant in Cmabodia today, We chose to bring our brand to Sihanoukville because it is a city widely celebrated as the "Star of the Southwest".
His Excellency Mang Sineth, Governor of Preah Sihanouk Province, shared I am delighted to join all distinguished guests in this official inauguration ceremony of Pizza Hut) in Sihanoukville. This beautiful coastal city, known as the “Star of the Southwest,” has been designated as a model multi-purpose special economic zone.
The opening of Pizza Hut today is another testament to investors’ confidence in the economy and development of Preah Sihanouk Province, particularly reflecting confidence in Cambodia’s political stability under the wise and visionary leadership of Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia.
On this occasion, I warmly welcome and sincerely congratulate Pizza Hut and on their official opening. This investment significantly contributes to promoting and strengthening the provincial economy, providing quality, safe, and delicious food services to customers. Furthermore, it creates employment opportunities for people in Preah Sihanouk Province and from other provinces, supporting the Royal Government’s efforts to improve living standards and reduce poverty in line with the Pentagonal Strategy – Phase I, which focuses on Growth, Employment, Equity, Efficiency, and Sustainability as foundations toward achieving Cambodia’s Vision 2050. Distinguished Guests, The Royal Government of Cambodia in its seventh mandate, under the energetic, visionary, careful, and determined leadership of Prime Minister Hun Manet, has launched the Pentagonal Strategy – Phase I and various policy programs to continue building and strengthening the foundations for Cambodia’s medium- and long-term development in accordance with Cambodia Vision 2050.
To welcome the community, the venue will host the popular "Free 100 Pizzas" Queue Giveaway, Customers participated in a thrilling Spin-the-Wheel game to win exclusive brand rewards, merchandise, and additional prizes. Location: Pizza Hut Preah Sihanouk Ville (Google Maps Location) .


