មុននេះបន្តិច យោងតាមការបង្ហោះលើផេកផ្លូវការរបស់ The Pizza Company-Cambodia បានឱ្យដឹងថា ក្នុងថ្ងៃនេះគឺជាការបិទបញ្ចប់នូវជំពូកដ៏អស្ចារ្យមួយរបស់ The Pizza Company ក្នុងប្រទេសកម្ពុជាហើយ។
យោងតាមការបង្ហោះដដែលបានបន្ថែមថា អស់រយៈពេលជាង ២០ ឆ្នាំមកនេះ យើងខ្ញុំមានកិត្តិយសណាស់ដែលបានក្លាយជាផ្នែកមួយនៃរាល់ការបរិភោគ និងការអបអរសាទរទាំងឡាយរបស់បងប្អូនទាំងអស់គ្នាយើងខ្ញុំពិតជាមានសេចក្តីត្រេកអរ និងអរគុណជាខ្លាំងចំពោះការគាំទ្រដ៏លើសលប់ហើយនេះគឺជាការលាគ្នាពីម៉ាកយីហោដែលលោកអ្នកធ្លាប់បានស្គាល់។
ជាចុងក្រោយ The Pizza Company ក៏បានសូមថ្លែងអំណរគុណសារជាថ្មី និងសូមគោរពដល់អតិថិជនទាំងអស់ឱ្យជួបប្រទះតែសំណាងល្អ សុខភាពល្អ និងជោគជ័យគ្រប់ៗពេលវេលា៕



