ពីក្មេងញៀ.នថ្នាំម្តាយដេញចេញពីផ្ទះ ជីវិត Pitbull បានផ្លាស់ប្តូរ១៨០ដឺក្រេ ព្រោះតែពាក្យមួយឃ្លានេះ
Kan DaraDECEMBER 5 2023764 views

លោក Pitbull ត្រូវបានគេស្គាល់ថាជាតារា Rap អាមេរិកកាំងដែលមានភាពល្បីល្បាញ និងជោគជ័យខ្លាំងមួយរូបលើពិភពលោក។ មិនតែប៉ុណ្ណោះ លោកក៏ជាតារាចម្រៀង អ្នកនិពន្ធទំនប់ភ្លេង អ្នកថតផ្សព្វផ្សាយផលិតផល និងជាសហគ្រិនផងដែរ។ តែបើយើងងាកមកមើលប្រវតិ្តរបស់បុរសម្នាក់នេះវិញ លោកគឺជាអតីតក្មេងញៀនថ្នាំ ត្រូវម្តាយដេញចេញពីផ្ទះ រហូតបានឮពាក្យមួយឃ្លាទើបលោកព្រមកែខ្លួន។

 

Pitbull មានឈ្មោះពិតថា Armando Christian Pérez បាន​កើតនា​ថ្ងៃ​ទី​១៥ ​ខែ​មករា ​ឆ្នាំ១៩៨១ នៅទីក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក ក្នុងគ្រួសារនៃជនភៀសខ្លួនគុយបាមួយ។ ឪពុកម្ដាយរបស់ Pitbull បានលែងលះគ្នាតាំងពីរូបលោកស្ថិតក្នុង​វ័យ​កុមារ​ភាព​មក​ម្ល៉េះ។ ​ក្រោយ​មក​ កុមារាកំសត់នេះត្រូវ​បាន​ចិញ្ចឹម​បី​បាច់ និងថែរក្សា​ដោយ​ម្ដាយ​តែ​ម្នាក់គត់។ លុះដល់​វ័យ​១៦​ឆ្នាំ​ Pitbull ​ត្រូវ​ម្ដាយ​ដេញ​ចេញ​ពី​ផ្ទះ​ដោយ​សារ​តែ​រូប​លោក​ ក្លាយ​ជា​ឈ្មួញ​លក់​គ្រឿង​ញៀន​ម្នាក់ និងមានអាកប្បកិរិយាមិនសមរម្យដែលពិបាកទទួលយកបាន។

 

ក្រោយ​មក​ Pitbull ​ក៏​បាន​កែ​ខ្លួន​ រហូត​បាន​បញ្ចប់​ការ​សិក្សា​នៅ​វិទ្យាល័យ Miami Coral Park និង​ចាប់​ផ្ដើម​ផ្ដោត​អារម្មណ៍​ទៅ​លើ​អាជីព​ជា​តារា​ចម្រៀង​ Rap ប៉ុន្តែ​ដោយ​សារ​ភ្នែក​ពណ៌​ខៀវ​និង​មាន​ឈាម​ជ័រ​អាមេរិក-គុយ​បា​ Pitbull ​បាន​ជួប​ប្រទះ​នឹង​បញ្ហា​លំបាក​ជា​ច្រើន​ក្នុង​អាជីព​នេះ។ ការចាប់ផ្តើមជីវិតជាអ្នក Rap ដំបូង Pitbull បានផ្ញើខ្លួននិងអាជីពលើដងផ្លូវសាធារណៈ ពោលគឺអ្នក Rap តាមចញ្ចើមផ្លូវ។ ត្បិតឥរិយាបទមិនល្អ បូករួមជាមួយបញ្ហាជាច្រើនទៀត វាអាចនិយាយបានថាជាពេលវេលាដែលលំបាកបំផុតសម្រាប់រូបលោក។

 

ប៉ុន្តែទន្ទឹមនឹងរឿងអាក្រក់ទាំងនេះ Pitbull ក៏បានពើបប្រទះជាមួយនឹងរឿងល្អ និងឱកាសមាសផ្សេងទៀតផងដែរ។ ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ លោកបានជួបជាមួយមិត្តស្រីម្នាក់ដែលចាំជួយលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តដល់លោកជានិច្ច។ មនុស្សស្រីម្នាក់នោះគឺជាអតីតសង្សា និងជាប្រពន្ធបច្ចុប្បន្នរបស់លោកនេះឯង។ តាំងពីបានជួបនារីម្នាក់នោះមក ជីវិតលោកក៏បានផ្លាស់ប្តូរ១៨០ដឺក្រេរហូតដើរមកដល់ចំណុចកំពូលដូចថ្ងៃនេះ។

 

ក្នុងនាមជាមិត្តស្រីពីអតីតកាល នាងបាននិយាយពាក្យមួយឃ្លាទៅកាន់ Pitbull យ៉ាងដូច្នេះថា៖ «បងជាមនុស្សពិសេស ជាមនុស្សដែលមានទេពកោសល្យ ខ្ញុំពេញចិត្តនឹងជួយបង ហើយខ្ញុំមិនប្រាថ្នាអ្វីទេ នៅថ្ងៃណាដែលបងជោគជ័យក្លាយជាមនុស្សល្បី បងគ្រាន់តែរំលឹកឈ្មោះខ្ញុំ ហើយនិយាយពាក្យថា "អរគុណ" គឺគ្រប់គ្រាន់ហើយ»។ ពាក្យសម្តីនេះមានកម្លាំងដ៏មហាសាលក្នុងការជំរុញលើកទឹកចិត្ត Pitbull ធ្វើឲ្យលោកកាន់តែមានកម្លាំងចិត្តតស៊ូខិតខំប្រឹងប្រែងស្ទើរតែគ្មានពេលសម្រាក រហូតអាចសម្រេចតាមក្តីស្រមៃជាកំពូលតារាចម្រៀង Rap និងជាអ្នកនិពន្ធចម្រៀងលំដាប់កំពូលនៅអាមេរិក ជាមួយនឹងទ្រព្យសម្បត្តិសរុប ១០០ លានដុល្លាអាមេរិក គិតត្រឹមចុងឆ្នាំ២០២៣នេះ ចេញផ្សាយដោយគេហទំព័រ Wealthy Gorilla៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) 

សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។

បញ្ជាទិញតាម👇  https://t.me/hangchhengH24

 

ាា Large

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia