គំនិតច្នៃប្រឌិតថ្មី! ប្រទេសធំៗ ២ ច្នៃតែស្លឹកម្នាស់និងផ្លែម្នាស់ អាចផលិតបានទំនិញជិត១០មុខ
Sambat SokhlangSEPTEMBER 17 202395 views

ម្នាស់គឺជាប្រភេទបន្លែនិងផ្លែឈើដ៏ពេញនិយមមួយដែលត្រូវបានគេនិយមប្រើប្រាស់ជុំវិញពិភពលោក ដោយបានយកទៅប្រើធ្វើជាអាហារ និងបង្អែមលាងមាត់ និងអាចយកទៅច្នៃជាផ្លែឈើក្រៀម និងសាប៊ូដុះខ្លួន ស្ករគ្រាប់ជាដើម។ តែរាល់ផលិតផលទាំងនោះភាគច្រើនគេប្រើតែសាច់របស់ផ្លែម្នាស់ដើម្បីយកមកផលិតតែប៉ុណ្ណនោះ ចុះចំណែកស្លឹកនិងសំបករបស់វាតើគេអាចយកច្នៃធ្វើអ្វីបានខ្លះ?

 

ជាការពិតណាស់ សម្រាប់ដើមនិងសំបករបស់ផ្លែម្នាស់នៅប្រទេសមួយចំនួនអាចនឹងមិនទាន់រកឃើញពីវិធីនៅក្នុងការកែច្នៃនិងផលិតនោះទេ ប៉ុន្តែសម្រាប់នៅប្រទេសអេស្បាញត្រូវបានយកមកច្នៃផលិតបានចេញជាផលិតជាច្រើនមុខ ដែលរួមមាន ស្បែកជើង កាបូប កាតាបស្ពាយ សាប៊ូ សម្លៀកបំពាក់ ចាន និង ស្លាបព្រា ដោយឡែកសម្រាប់ប្រភេទវៀតណាមវិញបានយកផ្លែម្នាស់ផលិតទៅជាស្រា។

 

C7783b85 01b4 46fb 9fe3 9f6aaf48b857

 

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Business Insider បានឱ្យដឹងថា ស្លឹករបស់ផ្លែម្នាស់និងសំបកផ្លែម្នាស់ត្រូវបានក្រុមហ៊ុនមួយឈ្មោះថា Ananas Anam របស់ប្រទេសអេស្បាញរកឃើញពីរបៀបកែច្នៃមែនម្នាស់ដែលគេបោះចោលឱ្យក្លាយទៅជាវត្ថុធាតុដើមដើម្បីផលិតស្បែកជើងនិងសម្លៀកបំពាក់ ដោយក្រុមហ៊ុននេះក៏បានយកវត្ថុធាតុដើមទាំងនោះផ្គត់ផ្គង់ឱ្យក្រុមហ៊ុនល្បីលំដាប់ពិភពលោក Nike ថែមទៀតផង។

 

D6e29f17 9e4e 4435 B407 Dec680826e8c

 

ប្រភពដដែលបានបន្តថា ជាជំហានដំបូងក្រុមហ៊ុននេះបានប្រមូលទិញមែនម្នាស់ពីប្រជាកសិករនៅតាមចំការដែលជាអ្នកដាំម្នាស់ ក្រោយមកក៏យកមែនម្នាស់ទាំងនោះទៅកិនបំបែកឱ្យជាសរសៃបន្ទាប់មកយកទៅកាត់ជាបំណែកតូចដើម្បីដាក់ចូលម៉ាស៊ីនបំបែកវាឱ្យក្លាយទៅជាសរសៃអំបោះ ហើយជាលទ្ធផលចុងក្រោយក៏យកទៅរៀបចំឱ្យចេញជាបន្ទះ ​ហើយទើបយកទៅកែច្នៃជាផលិតផលផ្សេងៗទៀតដូចជា សម្លៀកបំពាក់ ស្បែកជើង កាបូប កាកាបជាដើម។ដោយឡែកពាក់ព័ន្ធនឹងការផលិតនិងកែច្នៃម្នាស់នេះដែរសម្រាប់ប្រទេសវៀតណាវិញគឺគាត់បានយកផ្លែម្នាស់មកផលិតចេញជាស្រារហូតអាចដាក់លក់ពេញប្រទេសរបស់គាត់។

 

5ceaae85 0678 4cec Bd3e 3ec49643b135

 

គួរបញ្ជាក់ផងដែរថា សម្រាប់ប្រទេសកម្ពុជាយើងក៏មានចំការម្នាស់ច្រើនផងដែរ ហើយក៏មានបងប្អូនខ្លះគាត់បានកែច្នៃផ្លែម្នាស់ទៅជាផលិតផលខ្លះៗដែរ ប៉ុន្តែនៅមិនទាន់មានច្រើន ហេតុនេះសង្ឃឹមថាក្រោយពីអានអត្ថបទនេះហើយបងប្អូនអាចស្វែងនូវវិធីនានាដើម្បីកែច្នៃស្លឹកម្នាស់ និង ផ្លែម្នាស់ឱ្យក្លាយទៅជាផលិតកាន់តែច្រើនមុខដែលអាចនាំចេញទៅក្រៅប្រទេសបាន៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia