លាឈប់ពីការងារកម្មកររោងចក្រ បុរសវ័យ៦០ឆ្នាំរូបនេះ ក្លាយជាអ្នកចិញ្ចឹមជ្រូក មានជាងគេនៅអាស៊ី
Ping Chou EngMAY 27 2025108 views

លោក Qin Yinglin កើតក្នុងឆ្នាំ១៩៦៥ នៅខេត្តហេណាន ប្រទេសចិន លោកបានធំធាត់នៅក្នុងគ្រួសារក្រខ្សត់ ប៉ុន្តែលោកបានតស៊ូរៀនសូត្រនៅក្នុង Henan Agricultural University ជំនាញចិញ្ចឹមសត្វ ដោយលោកមានគោលបំណងដ៏ធំមួយគឺជួយអោយប្រជាជនក្នុងភូមិអាចរកប្រាក់ចំណូលបានតាមរយៈការចិញ្ចឹមជ្រូក។

បន្ទាប់ពីបញ្ចប់ការសិក្សា លោកបានចូលធ្វើការនៅក្នុងក្រុមហ៊ុនកែច្នៃអាហារមួយកន្លែង។ ៣ឆ្នាំក្រោយមកលោកក៏បានលាឈប់ពីរោងចក្រ និងត្រលប់មកស្រុកកំណើតដើម្បីចិញ្ចឹមជ្រូកវិញ។  ដំបូងឡើយលោកមានដើ​មទុនចិញ្ចឹមជ្រូកត្រឹមតែ២២ក្បាលប៉ុណ្ណោះ។

បន្ទាប់ពីនោះជ្រូកក្នុងកសិដ្ឋានកើតយ៉ាងឆាប់រហ័ស រហូតដល់២ពាន់ក្បាល និងបន្តកើនដល់ ១ម៉ឺនក្បាលត្រឹមរយ:ពេល ៣ឆ្នាំ។ ក្នុងឆ្នាំ២០០០ លោកបានបង្កើតក្រុមហ៊ុនមានឈ្មោះថា Muyuan Farming ដែលក្រោយមកទៀតប្តូរទៅជា Muyuan Foodstuff វិញ។

ក្រុមហ៊ុនរបស់កាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដោយមានដៃគូសហកាជាបន្តបន្ទាប់ និងមានសមត្ថភាពផ្គត់ផ្គត់ជ្រូកលើសពី ១លានក្បាលក្នុងមួយឆ្នាំ ខណៈទីផ្សារសាច់ជ្រូកក្នុងប្រទេសចិនគឺជាមានសន្ទុះខ្លាំងស្រាប់ក៏បាន​ធ្វើឱ្យលោកក្លាយជាមហាសេដ្ឋីដែលមានជាងគេនៅអាស៊ីដោយសារវិស័យកសិកម្ម មានទ្រព្យសម្បត្តិជាង១៥ពាន់លានដុល្លារ​ គិតក្នុងឆ្នាំ២០២៥។ នេះបើយោងតាមការចុះផ្សាយដោយទស្សនាវដ្តី Forbes ។

ទោះជាយ៉ាងណាក្តី បញ្ហាប្រឈមធំក៏បានកើតឡើងផ្ទួនៗដោយសារការផ្ទុះនៃជំងឺប៉េស្តអាហ្រ្វិកក្នុងឆ្នាំ ២០១៤ និងការរីករាលដាលនៃជំងឺកូវីដ១៩កាលពីឆ្នាំ ២០១៩។ ប៉ុន្តែក្រុមហ៊ុននៅតែអាចគ្រប់គ្រងស្ថានការបានយ៉ាងល្អហើយរកប្រាក់ចំណូលបានកាន់ច្រើនពីវិបត្តិទាំងនោះ និងបន្តអភិវឌ្ឍន៍ខ្លួនរហូតក្លាយជាក្រុមហ៊ុនផលិតពូជជ្រូកធំនិងសាច់ជ្រូក ជាងគេបង្អស់នៅប្រទេសចិន។

គួរបញ្ជាក់ផងដែរថា ក្រៅពីក្រុមហ៊ុន Muyuan Foodstuff លោក Qin Yinglin ក៏មានភាគហ៊ុនក្នុងក្រុមហ៊ុនផ្សេងៗទៀតដូចជា China CYZF Promotio Association និង Westlake University ហើយថែមទាំងទទួលបានពានរង្វាន់ជាច្រើនទៀតផង៕

អត្ថបទដោយ៖ ដារ៉ូ 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia