ជិះកាន់ឆ្នាំ! តស់ មកដឹងពីតម្លៃរថយន្ត Pickup របស់ក្រុមហ៊ុនល្បីៗ២ ដែលកំពុងតែតម្លើងនិងផលិតនៅខ្មែរ
ធី ស្រីល័ក្ខJANUARY 9 2026231 views

នៅក្នុងប្រទេសកម្ពុជាយើង នាពេលបច្ចុប្បន្ននេះរថយន្ត Pickup ជារថយន្តមួយប្រភេទដែលប្រជាជនយើងភាគច្រើននិយមប្រើប្រាស់ខ្លាំងណាស់សម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយ ឬដឹកទំនិញធ្ងន់ៗពីព្រោះរថយន្ដ Pickup គឺមានរូបរាងធំ មាឌមាំយ៉ាងខ្លាំង។ ហើយនៅពេលឥលូវនេះ ប្រទេសកម្ពុជាយើងក៏មានក្រុមហ៊ុនល្បីៗមួយចំនួន បានកំពុងតែដំឡើងនៅកម្ពុជាផ្ទាល់សម្រាប់ប្រជាជនកម្ពុជាផងដែរ។ ខាងក្រោមនេះគឺតម្លៃរថយន្ត Pickup របស់ក្រុមហ៊ុន Ford និង Toyota ចំនួន ៣ ម៉ូដែល ដែលកំពុងផលិត និងដំឡើងនៅកម្ពុជា ព្រមទាំងតម្លៃដាក់លក់៖

 

.រថយន្ដ TOYOTA

រថយន្ដ TOYOTA គឺជាយីហោដ៏ល្បីល្បាញរបស់ប្រទេសជប៉ុន បាននិងកំពុងដំណើរការដំឡើងរថយន្ដរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាផងដែរ។ ដោយរោងចក្រដំឡើងរថយន្ដមួយនេះ គឺមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ ភ្នំពេញ។ ក្នុងនោះក្រុមហ៊ុនក៏មានដំណើរនូវរថយន្ដប្រភេទ Pickup ផងដែរនិងបានដាក់លក់ TOYOTA HILUX REVO 2026 ក្នុងតម្លៃដូចខាងក្រោម៖

 

  • TOYOTA HILUX REVO RALLY ៥០,៦០០ ដុល្លារ (លើកលែងពណ៏សកាំម៉ៃ)
  • TOYOTA HILUX REVO Premuim Plus ៤៧,១០០ ដុល្លារ (លើកលែងពណ៏សកាំម៉ៃ)
  • TOYOTA HILUX REVO V-Edition ៤០,៩០០ ដុល្លារ

 

សម្រាប់បងប្អូនដែលចង់កក់រថយន្តស៊េរីឆ្នាំ២០២៦ ឬចង់បានព័ត៌មានលំអិតអាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 𝟎𝟏𝟕 𝟐𝟐𝟐 𝟓𝟐𝟒 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟖𝟐𝟗 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟗𝟓𝟓 ឬឆាតទៅកាន់ផេកផ្លូវការរបស់ក្រុមហ៊ុន Toyota Cambodia

87c62cfb 53d4 4ffc 8e99 F764404fe4cf.jpg

. រថយន្ត Ford

រថយន្ដ FORD ដែលជាយីហោដ៏ល្បីល្បាញ បាននិងកំពុងដំណើរការផលិតរថយន្ដរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ អ្វីដែលចាប់អារម្មណ៍ ក្នុងនោះក្រុមហ៊ុនក៏មានផលិតរថយន្ដ Pickup ផងដែរនោះគឺ FORD RANGER។ ចំពោះតម្លៃដាក់លក់ FORD RANGER 2026 ក្នុងទីផ្សារក្រុមហ៊ុនបានកំណត់ដូចខាងក្រោម៖

 

  • រថយន្ដ FORD RANGER XLT តម្លៃ ៤៤ ៩០០ ដុល្លារ
  • រថយន្ដ FORD RANGER XL តម្លៃ ៣៧,៩០០ ដុល្លារ
  • រថយន្ដ FORD RANGER WILDTRAK តម្លៃ ៥៣ ៩០០ ដុល្លារ។

 

គួរជម្រាបថា រោងចក្រផលិតរថយន្ត Ford ត្រូវបានដំណើរការជាលើកដំបូងនៅឆ្នាំ ២០២២ លើផ្ទៃដីសរុបប្រមាណជាង ៥ហិកតា ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាមួយនឹងទុនវិនិយោគដំបូងចំនួន ២១ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់កម្រិតដំឡើង CKD ។ ថ្មីៗនេះ ក្រុមហ៊ុនបានបន្ថែមទុនវិនិយោគរហូតដល់ ២៦.៨ លានដុល្លារសហរដ្ឋអាមេរិក និងធ្វើទំនើបកម្មលើសង្វាក់ផលិតកម្ម កម្រិត IKD-1 ដោយពង្រីកផ្ទៃដីសរុបរហូតដល់  ១២ ហិកតា ដែលអាចបង្កើតការងារជំនាញបានជាង ៥០០ កន្លែង និងមានសមត្ថភាពអាចផលិតរថយន្តបានចំនួនប្រមាណ ១០,០០០ គ្រឿងក្នុងមួយឆ្នាំ។ សម្រាប់បងប្អូនចង់បានព័ត៌មានបន្ថែមសូមធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 069 979 555

5152

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia