បវកញ្ញាតំណាងកម្ពុជា កញ្ញា ពេជ្រវត្តីសារ៉ាវឌ្ឍី ម្ចាស់មកុដតម្លៃ២៥ម៉ឺនដុល្លារ ដែលកំពុងប្រកួតនៅឯប្រទេសឥណ្ឌូនេស៊ី វគ្គផ្តាច់ព្រ័តនាយប់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២២ នេះដើម្បីដណ្តើមមកុដមាសពីកម្មវិធីលំដាប់ថ្នាក់អន្តរជាតិ MGI ។
មិនត្រឹមតែមានរូបសម្រស់ស្រស់ប្រឹមប្រិយប៉ុណ្ណោះទេ កញ្ញាថែមទាំងមានសម្ថតភាពនិងទេពកោសល្យក្នុងការសម្តែងនិងច្រៀងផងដែរ នេះបើយោងតាមការគូសបញ្ជាក់របស់កញ្ញាក្នុងវីដេអូជាមួយអ្នកគាំទ្រនាពេលកន្លងមក។ នារីដើមកំណើតភូមិភាគនិរតីវ័យ២៣ឆ្នាំរូបនេះ បានឆ្លងកាត់ការប្រកួតកម្មវិធីបវកញ្ញាល្បីៗជាច្រើនរហូតដល់បានទៅតំណាងប្រទេសក្នុងឆ្នាំ២០២២នេះនាដែនកោះបាលី។
ក្រៅពីមានសមត្ថភាពនិងទេពកោសល្យសិល្បៈ កញ្ញាថែមទាំងធ្លាប់ជួបរឿងឈឺចាប់បំផុតកាលពីអាយុ៦ឆ្នាំ ដោយត្រូវមិត្តភក្តិរបស់ឱពុកបៀតបៀនផ្លូវភេទ រហូតដល់ត្រូវបញ្ជូនឱ្យទៅរស់នៅមណ្ខលកុមារកំព្រាដើម្បីសុវត្ថិភាព។ នេះបើយោងតាមការថ្លែងប្រាប់នាវគ្គបទសម្ភាសន៍ក្នុងកម្មវិធី MGI ដែលបេក្ខនារីខ្ពស់ស្រឡះកម្ពស់ ១.៧៧ រូបនេះអាចនិយាយបាន៣ភាសា ដូចជាភាសាខ្មែរ ភាសាថៃនិងភាសាអង់គ្លេសផងដែរ។
ក្នុងនាមជាអ្នកតំណាងប្រទេស ក្នុងកម្មវិធីប្រកួតសម្រស់ Miss Grand International 2022 កញ្ញា ពេជ្រវត្តី សារ៉ាវឌ្ឍី មានគោលបំណងអាចជួយលុបបំបាត់និងបញ្ឈប់រាល់អំពើហិង្សាទៅលើស្រ្តីនិងកុមារ តាមរយៈសំឡេងរបស់នាង ព្រមជាមួយគោលដៅនិងក្តីសុបិនក្លាយជាម្ចាស់ជ័យលាភីកម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយនេះ៕
ខ្វះគំនិតរកស៊ី ចង់បានសៀវភៅចែកជូនហ្វ្រី ចង់ជួបវាគ្មិនដែលជាសហគ្រិនល្បីៗ សូមកុំភ្លេចមកចូលរួមពិព័រណ៍ Startup Expo 2022 សូមចូលក្នុងគ្រុបនេះ https://t.me/startupexpo2022
អត្ថបទដោយ៖ ពីង ជូអេង


