បច្ចុប្បន្ន ភូមិខ្មែរអ្នកធ្វើ ដែលជាផ្សារទេសចរណ៍ដំបូងគេនៅក្នុងរាជធានីភ្នំពេញ បានក្លាយជាទីតាំងដ៏ពេញនិយមមួយសម្រាប់អតិថិជនគ្រប់ជាតិសាសន៍មកលេងកម្សាន្ដ ដោយសារតែផ្សារទេសចរណ៍មួយនេះត្រូវបានក្រុមហ៊ុន ជីប ម៉ុង រៀបចំឡើងតាមរចនាបទបែបខ្មែរតាំងពីច្រកចូលរហូតដល់ផ្នែកខាងក្នុង និងមានតូបលក់សរុបជាង ១២០ កន្លែងដាក់លក់ផលិតផលផ្សេងៗគ្នារាប់រយមុខដែលផលិតផ្ទាល់ដៃដោយប្រជាជនខ្មែរ។

អ្វីដែលពិសេសគ្រប់ផលិតផល និងម្ហូបអាហារទាំងអស់ដែលដាក់លក់នៅផ្សារទេសចរណ៍ ភូមិខ្មែរអ្នកធ្វើ គឺសុទ្ធសឹងជាផលិតផល និងម្ហូបអាហារល្បីៗប្រចាំតំបន់នៅទូទាំងប្រទេសកម្ពុជា ខណៈផលិតផលខ្លះមានភាពល្បីល្បាញតជំនាន់ពីដូនតារាប់សិបឆ្នាំមកហើយ។ កត្ដានេះហើយដែលធ្វើឲ្យ ភូមិខ្មែរអ្នកធ្វើ ក្លាយទៅជាជង្រុកនៃមរតកអាជីវកម្មតជំនាន់ និងទទួលបានការចាប់អារម្មណ៍ ក៏ដូចជាការគាំទ្រច្រើនទាំងភ្ញៀវជាតិ និងអន្ដជាតិ។
យ៉ាងណាមិញក្រៅពីចូលរួមជួយជំរុញលើកស្ទួយម្ចាស់អាជីវកម្ម ដែលអាចចូលរួមដាក់លក់ផលិតផលស្នាដៃខ្មែរ ក៏ដូចជាម្ហូបអាហារប្រចាំតំបន់របស់ខ្លួននៅក្នុងផ្សារទំនើប គណៈគ្រប់គ្រងផ្សារក៏មានរៀបចំការសម្ដែងទស្សនីយភាពបែបបុរាណ សម័យ ប្រពៃណី និងប្រជាប្រិយ ដូចជា៖ របាំ ល្ខោនគ្រប់ទម្រង់ អាយ៉ៃ ចាប៉ីជាដើម និងមានរៀបចំសកម្មភាពផ្សេងៗទៀតដើម្បីបម្រើដល់ការកម្សាន្ដរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងចូលរួមលើកតម្កើងវប្បធម៌ដ៏ល្អឥតខ្ចោះរបស់ជាតិខ្មែរផងដែរ។

ការធ្វើទំនើបកម្មថ្មីដែលពោរពេញដោយភាពច្នៃប្រឌិត បង្កប់ទៅដោយអត្ថន័យ ឆ្លុះបញ្ចាំងពីភាពប៉ិនប្រសប់ ការយកចិត្តទុកដាក់ ស្នាដៃ វប្បធម៌ ភូមិខ្មែរអ្នកធ្វើ បានក្លាយជាស្ពានមួយក្នុងការបើកបង្ហាញដល់ភ្ញៀវជាតិ និង អន្តរជាតិ ឲ្យស្គាល់ពីភាពសម្បូរបែបនៃផ្សារទំនើបកូនខ្មែរ។ ខណៈមួយថ្ងៃៗផ្សារទេសចរណ៍ខ្មែរមួយនេះ បានទាក់ទាញភ្ញៀវរាប់ពាន់នាក់ចូលមកលេងកម្សាន្ដ។
សូមជម្រាបជូនថា ផ្សារទេសចរណ៍ ភូមិខ្មែរអ្នកធ្វើ គឺមានទីតាំងស្ថិតនៅជាន់ទី១ នៃផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល (ទល់មុខ ជីបម៉ុង ស៊ុបភើម៉ាឃីត) ដោយបើកដំណើការជារៀងរាល់ថ្ងៃចាប់ពីពីម៉ោង ១០ ព្រឹក ដល់ម៉ោង ១០ យប់។ សម្រាប់ព័ត៌មានបន្ថែមសូមធ្វើការតាមដានហ្វេសប៊ុកផេក ភូមិខ្មែរអ្នកធ្វើ-Phum Khmer Nak Tver ឬហ្វេសប៊ុកផេក Chip Mong 271 Mega Mall ។
មួយវិញទៀតក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃទី ៤ ៥ ៦ ខែតុលា មិនដឹងទៅលេងទីណាអាចក៏អញ្ចើញមកផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាម៉លបាន ខណៈផ្សារទំនើបក៏នឹងមានរៀបចំ កម្មវិធី មេហ្គាអុំទូក ៣ ថ្ងៃពេញ មានសកម្មភាពសប្បាយៗជាច្រើនសម្រាប់ភ្ញៀវដែលបានចូលរួម ការលក់បញ្ចុះតំលៃប្រូម៉ូសិន ៧០ % រួមជាមួយការបញ្ចាំងកុនហ្វីលទស្សវត្តទី៦០ រឿងកូនពស់កេងកង រឿងទឹកចិត្តម្តាយ រឿងឆ្អឹងដៃឪពុក រឿងមរណះមាតា រឿងទុំទាវ ហើយក៏មានការសំដែងល្ខោនភ្លេងការ រឿង ព្រះថោង នាងនាគ នៅថ្ងៃទី៦ វិចិ្ឆកាផងដែរ៕








