Adobe Photoshop គឺជាកម្មវិធីដ៏ពេញនិយមនិងស្តង់ដារមួយ ក្នុងចំណោម កម្មវីធីកាត់តរូបភាពដទៃទៀតនៅលើកុំព្យទ័រ ខណៈគេនិយមប្រើកម្មវិធីនេះដើម្បីឌីហ្សាញរូបភាណ កែរូបភាព ធ្វើ Poster និងខិតបណ្ណផ្សព្វផ្សាយផ្សេងៗទៀត។
យ៉ាងណាមិញថ្ងៃនេះយើងសូមណែនាំ ឆាណែលយូធូបចំនួន៣ រៀនដោយសេរី ដែលបង្រៀនតាម វីដេអូអំពីការប្រើប្រាស់ Adobe Photoshop ជាភាសាខ្មែរសម្រាប់អ្នកចង់រៀនកម្រិតដំបូង និងសម្រាប់អ្នកពុំទាន់ចេះសោះ៖
១. Rean Computer 101៖ នេះគឺជាឆានែលយូធូបរបស់ខ្មែរមួយ ដែលមានបង្រៀន Adobe Photoshop សម្រាប់អ្នកមិនចេះសោះ ឬអ្នករៀនកម្រិតដំបូង ដោយក្នុងឆានែលនេះបានបញ្ចូលនូវ មេរៀនតាមជំហានៗងាយស្រួលរៀន និងអនុវត្តតាម។
២. PC COMPUTER CENTER៖ នេះគឺជាឆាណែលយូធូបមួយ ដែលនិងបង្ហាញមេរៀននិងវិធីធ្វើ Photoshop ដល់អ្នកមិនទាន់ចេះសោះ និងអ្នកចេះខ្លះៗ តែចង់អភិវឌ្ឍន៍សមត្ថភាពបន្ថែម។ នៅក្នុងឆាណែលនេះដែរ គឺបង្រៀនដោយគ្រូជំនាញ ពន្យល់ច្បាស់ល្អ តាមជំហាននីមួយៗ ងាយស្រួលអ្នកមិនសូវចេះ អាចតាមទាន់។
៣. KHMER Designer៖ សម្រាប់ឆាណែលមួយនេះក៏មានប្រមូលផ្ដុំទៅដោយវីដេអូ បង្រៀន Photoshop ជាច្រើនវគ្គផងដែរ។ ដោយក្នុងនោះអ្នកមិនចេះសោះ ឬអ្នកចេះខ្លះ ក៏អាចរៀន និងអនុវត្តបានដូចគ្នា។ ឆានែលមួយនេះបានចងក្រងវីដេអូបង្រៀនជាច្រើនវគ្គ និងមួយនឹងគ្រូ បង្រៀនជាភាសាខ្មែរ ច្បាស់ៗងាយយល់ និងអាចចូលរៀនបានគ្រប់ពេល។
យ៉ាងណាមិញសម្រាប់បងប្អូនដែលចូលចិត្តរៀននិងអភិវឌ្ឍន៍ខ្លួនលើការរៀនកាត់តរូបភាព ឌីហ្សាញរូបភាពលើកម្មវិធី Adobe Photoshop ហើយស្វែងរកវីដេអូនិងតិចនិកមួយចំនួនដែលពន្យល់ជាភាសាខ្មែរ អាចរៀនពីឆាណែល៣ខាងលើនេះបាន ជាពិសេសម្រាប់អ្នកចេះខ្លះៗនិងអ្នកមិនចេះសោះក៏អាចរៀននិងស្វែងយល់បានដែរ៕
អត្ថបទដោយ៖ ពីង ជូអេង