សុទ្ធតែយីហោល្បីៗ! រោងចក្រធំ ២ កំពុងសម្ងំផលិតផលិតផលលំដាប់អន្ដរជាតិ ៥ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ
Srey NuthSEPTEMBER 22 2023394 views

បច្ចុប្បន្ននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ) មានគម្រោងវិនិយោគជាច្រើនសរុបចំនួន ១៣៩គម្រោង ខណៈក្នុងនោះក៏មានយីហោល្បីៗជាច្រើនកំពុងសម្ងំលាក់ខ្លួនក្នុងតំបន់នេះផងដែរ។ អ្វីដែលចាប់អារម្មណ៍មានយីហោល្បីៗលំដាប់អន្ដរជាតិចំនួន៥ រួមមាន៖ ណៃគី(Nike) ប៉ូឡូ(Polo) ពូម៉ា(Puma)  លូលូឡេម៉ុន(Lululemon) និង Coca-Cola កំពុងផលិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខាងលើ។

379938105 122117945666029244 5719720751845839514 N

យោងតាមការបញ្ជាក់ពី ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសបំពេញទស្សនកិច្ចក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ក្រុមហ៊ុនដែលកំពុងផលិតវិនិយោគផលិតផលិតផលយីហោទាំង ៥ ខាងលើរួមមាន៖

 

១. ក្រុមហ៊ុន Marvel Garment Co., Ltd. វិនិយោគលើការកាត់ដេរសម្លៀកបំពាក់ម៉ាក ណៃគី(Nike) ប៉ូឡូ(Polo) ពូម៉ា(Puma)  និងលូលូឡេម៉ុន(Lululemon) ជាដើម។ ក្រុមហ៊ុននេះបានចាប់ដំណើរការវិនិយោគ ក្នុងខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងទុនវិនិយោគប្រមាណ ២៥០លានដុល្លារអាមេរិក លើផ្ទៃដីទំហំ ៤៥ហិកតា និងបានបង្កើតការងារបានចំនួន ១៣.៣០០កន្លែង។

 

381150025 122117946428029244 1590018914009741419 N

 

២. ក្រុមហ៊ុន Cambodia Beverage Company., Ltd. ផលិតផលិតផលភេសជ្ជៈ Coca-Cola តែ ភេសជ្ជៈប៉ូវកម្លាំង និងភេសជ្ជៈបំពេញជាតិទឹកជាដើម។ ក្រុមហ៊ុននេះ ចាប់ផ្តើមដំណើរការក្នុងកំឡុងខែតុលា ឆ្នាំ២០១៥ ដែលមានទុនវិនិយោគចំនួន ១០០លានដុល្លារអាមេរិក លើផ្ទៃដីទំហំ ១២,៥ហិកតា និងបានបង្កើតការងារចំនួន ២៣០កន្លែង៕

 

380232700 122117946770029244 7417385147660449895 N

 

380251212 122117947412029244 4405828842734556600 N

Srey Nuth

អត្ថបទសរុប៖ 438

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia