ដំណឹងល្អ! រាជរដ្ឋាភិបាលបញ្ជាក់ថាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែតនឹងបើកការដ្ឋានសាងសង់យ៉ាងយូរឆ្នាំ២០២៤
Bunthoeun KoemJUNE 7 20232 K views

នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ នេះ រដ្ឋាភិបាលកម្ពុជា ជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត (ផ្លូវល្បឿនលឿនទី៣)ហើយ។ ដោយការចុះហត្ថលេខានេះមានការអញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងលោក Du Fei តំណាងក្រុមហ៊ុន CRBC ផងដែរ។

352522033 6342338859178757 8580358631243802363 N

នៅក្នុងពិធីខាងលើនេះ ឯកឧត្ដមទេសរដ្ឋមន្ដ្រីបានលើកឡើងដែរថា បន្ទាប់ពីចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌរួច យ៉ាងយូរត្រឹមបំណាច់ឆ្នាំ២០២៤ ផ្លូវល្បឿនលឿនទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងត្រូវបើកការដ្ឋានសាងសង់។

“តាមដំណើរការគឺឆ្នាំក្រោយអាចបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនទី៣ របស់យើងបាន តាមការគ្រោងទុកយ៉ាងយូរដាច់ឆ្នាំ២០២៤ នឹងមានការបើកការដ្ឋានសាងសង់ នេះបើតាមការសន្យា និងការគ្រោងទុករបស់ក្រុមហ៊ុន”។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្ដម ស៊ុន ចាន់ថុល។

352402060 1407032713412540 6088846712080089454 N

សូមជម្រាបថា នៅក្នុងកិច្ចព្រមព្រៀងក្របខ័ណ្ឌ ភាគីក្រុមហ៊ុនបានស្នើរៀបចំការសិក្សាសមិទ្ធិលទ្ធភាពគម្រោង (Feasibility Study - FS) និងការអនុវត្តគម្រោងខាងលើជា ០២ ដំណាក់កាល រួមមាន៖ ដំណាក់កាលទី១ ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅក្រុងសៀមរាប និង ដំណាក់កាលទី២ ផ្លូវល្បឿនលឿន បន្តពីក្រុងសៀមរាប ទៅក្រុងប៉ោយប៉ែត និងតភា្ជប់ជាមួយនឹងប្រទេសថៃ។ គម្រោងទាំង២ ដំណាក់កាលនេះគ្រោងនឹងសិក្សាជា ៤ គន្លង ដូចផ្លូវល្បឿនលឿនមុនៗដែរ។

តាមការបញ្ជាក់បន្ថែមពីឯកឧត្ដម ស៊ុន ចាន់ថុល គម្រោងផ្លូវល្បឿនលឿនទី៣ នេះមានប្រវែងសរុបប្រមាណ ៤០០ គីឡូម៉ែត្រ ក្នុងនោះដំណាក់កាលទី១ ពីភ្នំពេញទៅសៀមរាប ប្រវែង ២៥០ គីឡូម៉ែត្រ និងដំណាក់កាលទី២ ពីសៀមរាបទៅប៉ោយប៉ែត ប្រវែងប្រមាណ ១៥០ គីឡូម៉ែត្រ។ ហើយគម្រោងនេះនឹងគ្រោងចំណាយថវិកាប្រមាណ ៤ ពាន់លានដុល្លារផងដែរ៕

F Et Qac Vvea M12q K (3)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia