ប្រែហើយ! ក្រសួងដែនដីបញ្ជាក់ពីការសម្រេចបានព្រលានយន្ដហោះអន្ដរជាតិភ្នំពេញថ្មី តម្លៃ ១.៥ ពាន់.លាន$
Bunthoeun KoemSEPTEMBER 4 20235.4 K views

ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញថ្មី (ព្រលានយន្ដហោះអន្ដរជាតិតេជោក្រុងតាខ្មៅ) ដែលមានទីតាំងស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ ចាប់ផ្ដើមផ្លាស់ប្ដូររូបរាងបន្ដិចម្ដងៗហើយ។ ជាក់ស្ដែងគិតមកដល់ពេលបច្ចុប្បន្ននេះការសាងសង់សម្រេចបានជាង ៥១ ភាគរយហើយ។ នេះយើងតាមការបញ្ជាក់ពីក្រសួងដែនដីនគរូបណីយកម្ម និងសំណង់។

375017106 682256320612234 2288741141104298136 N

តាមការចុះផ្សាយពីក្រសួង កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ ឯកឧត្ដម បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានរៀបចំដែនដីនិងនគរូបនីយកម្ម និងជាប្រធានក្រុមការងារគាំទ្រដល់ការងាររៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញថ្មី បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការងារការដ្ឋានសាងសង់អាកាសយានដ្ឋាន ជាលទ្ធផលគម្រោងសម្រេចបាន​ប្រមាណជា ៥១,១%។

ព្រលានយន្ដហោះអន្តរជាតិភ្នំពេញថ្មី ឬតេជោក្រុងតាខ្មៅនេះ ត្រូវបានសាងសង់ឡើងលើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ ។ អាកាសយានដ្ឋានអន្តរជាតិខាងលើនេះ ជាគម្រោងដ៏ធំនៅក្នុងប្រទេសកម្ពុជា ដែលវិនិយោគសាងសង់រវាងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ និងក្រុមហ៊ុននៃប្រទេសចិនផងដែរ។

894

ដោយក្នុងនោះ សម្រាប់ការសាងសង់វិញត្រូវបានបែងចែកជា ៣ ដំណាក់កាល ដោយដំណាក់កាលទី១ អាចនឹងបញ្ចប់នៅឆ្នាំ២០២៥ និងចំណាយទឹកប្រាក់ ១.៥ ពាន់លានដុល្លារ (មិនគិតតម្លៃដី) ខណៈអាចទទួលបានភ្ញៀវទេសចរបាន ១៣ លាននាក់ក្នុង១ឆ្នាំ ។ចំពោះដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ២០៣០ អាចទទួលភ្ញៀវទេសចរ៣០លាននាក់ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ នឹងបញ្ចប់នៅឆ្នាំ២០៥០ អាចទទួលភ្ញៀវទេសចរ ៥០លាននាក់ក្នុង១ឆ្នាំ៕

105590491 2522333998058474 2020901278026442598 O

374571483 682256447278888 5111291225101968820 N

369255236 682256763945523 8349993663846634895 N

370415172 682256750612191 8765052568533813576 N

371822495 682256720612194 987966919719763653 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia