សម្រាប់គ្រួសារមួយនៅក្នុងខេត្តបាត់ដំបង កញ្ចប់ធានារ៉ាប់រងឥតគិតថ្លៃមិនមែនគ្រាន់តែជាកិច្ចសន្យានៅលើក្រដាសទៀតឡើយ ដោយក្រុមហ៊ុនធានារ៉ាប់រងទូទៅហ្វីលីព PhillipInsurance បានបង្ហាញពីការធ្វើតាមកិច្ចសន្យាយ៉ាងពិតប្រាកដ។
ក្រុមហ៊ុនធានារ៉ាប់រងទូទៅហ្វីលីព PhillipInsurance (Phillip General Insurance (Cambodia) Plc.) ជាក្រុមហ៊ុនបុត្រសម្ព័ននៃហ្វីលីពកាពីតាល់ គ្រុប PhillipCapital Group នៃប្រទេសសឹង្ហបុរីបានផ្ដល់ប្រាក់សំណងជាសាច់ប្រាក់ចំនួន ៣០០ដុល្លារអាមេរិក ជូនដល់គ្រួសារនៃសព តាមរយៈកញ្ចប់ធានារ៉ាប់រងឥតគិតថ្លៃសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្រោមកិច្ចសហការរវាងគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងហ្វីលីពកាពីតាល់ គ្រុប (PhillipCapital Group) ។
បុរសដែលទទួលមរណភាពបានចុះឈ្មោះទទួលកញ្ចប់ធានារ៉ាប់រងឥតគិតថ្លៃសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦។ ការការពារពីកញ្ចប់ធានារ៉ាប់រង ដែលគាត់បានចុះឈ្មោះកន្លងទៅនោះបានក្លាយជាជំនួយផ្នែកហិរញ្ញវត្ថុដែលជាតម្រូវការដ៏ចាំបាច់ ក្នុងវេលាដ៏សែនសោកស្តាយនៅដែលគ្រួសាររបស់គាត់បាត់បងរូបគាត់។
ទោះបីជាជំនួយផ្នែកហិរញ្ញវត្ថុនេះមិនអាចកាត់បន្ថយការឈឺចាប់នៃការបាត់បង់មនុស្សជាទីស្រឡាញ់ក៏ពិតមែន ប៉ុន្តែប្រាក់ចំនួន ៣០០ ដុល្លារអាមេរិកនេះ បានផ្ដល់ការគាំទ្របន្ទាន់ផ្នែកហិរញ្ញវត្ថុ នៅពេលដែលគ្រួសាររបស់គាត់ត្រូវការបំផុត។

លើសពីការបំពេញកាតព្វកិច្ចធ្វើសំណង ក្រុមការងាររបស់ក្រុមហ៊ុនធានារ៉ាប់រងទូទៅហ្វីលីព បានធ្វើដំណើរទៅកាន់ខេត្តបាត់ដំបងដើម្បីជំនួបដោយផ្ទាល់ជាមួយគ្រួសារនៃសព្វ ដោយបង្ហាញការចូលរួមរំលែកទុក្ខ និងផ្ដល់ជាអំណោយដូចជា អង្ករព្រមទាំងគ្រឿងឧបភោគបរិភោគចាំបាច់ផ្សេងទៀតដែលមានតម្លៃស្មើនឹង ១០០ ដុល្លារអាមេរិក ។ ជំនួយបន្ថែមនេះត្រូវបានផ្ដល់ជូនជាអំណោយដាច់ដោយឡែកពី សំណង៣០០ ដុល្លារអាមេរិក ដែលក្រុមហ៊ុនធានារ៉ាប់រងទូទៅហ្វីលីពបានបន្ថែមពីលើ។
ដំណើរការនៃការស្នើរសុំទាមទារសំណងត្រូវបានជួយសម្រួលការរៀបបចំដោយអ្នកជិតខាងរបស់គ្រួសារនៃសព្វឈ្មោះ បងស្រី សុង សុដា ដែលបងស្រីបានស្គាល់ពីអត្ថប្រយោជន៍នៃកញ្ចប់ធានារ៉ាប់រងនេះដំបូងតាមរយៈយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះតាមថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលរៀបចំដោយគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្រុមហ៊ុនធានារ៉ាប់រងទូទៅហ្វីលីព PhillipInsurance ។ បងស្រីបានមានប្រសាសន៍ថា៖ «ដំណើរស្នើរសុំទាមទារសំណងគឺមានភាពងាយស្រួល ដោយសារបុគ្គលិកក្រុមហ៊ុនធានារ៉ាប់រងហ្វីលីព បានពន្យល់យ៉ាងច្បាស់លាស់អំពីឯកសារណាខ្លះដែលត្រូវរៀបចំ និងមានសម្រាប់ធ្វើអោយដំណើរការស្នើសុំនេះបានជោគជ័យ»។

ការផ្ដល់ប្រាក់សំណងដល់គ្រួសារនៃសពនៅខេត្តបាត់ដំបងនេះបានបង្ហាញពីជំហានជោគជ័យដ៏សំខាន់មួយក្រោមកិច្ចសហការរវាងគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងហ្វីលីពកាពីតាល់ គ្រុប (PhillipCapital Group)។
អ្វីដែលកាន់តែពិសេសគឺវាបានបង្ហាញថាកញ្ចប់ធានារ៉ាប់រងឥតគិតថ្លៃដែលបានផ្ដល់ជូនដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មិនមែនគ្រាន់តែជាគំនិតផ្ដួចផ្ដើមដែលប្រកាសតាមរយៈអនុស្សរណៈនៃការយោគយល់គ្នា (MoU)នោះទេ ពោលគឺនៅពេលដែលមានការស្នើសុំទាមទារសំណងតាមលក្ខខណ្ឌ ការការពារគឺពិតជាមានពិតប្រាកដដើម្បីជួយដល់សមាជិកដែលមានធានារ៉ាប់រង និងគ្រួសាររបស់ពួកគាត់។
ចំពោះក្រុមហ៊ុនធានារ៉ាប់រងទូទៅហ្វីលីព PhillipInsurance ការធានាសំខាន់បំផុតគឺ
ការរក្សាពាក្យសន្យា។ បណ្ណសន្យារ៉ាប់រង អាចមើលទៅគ្រាន់តែជាក្រដាសមួយសន្លឺកនៅពេលដែលពុំមានបញ្ហា ប៉ុន្តែតម្លៃពិតប្រាកដរបស់វាបង្ហាញឱ្យឃើញច្បាស់នៅពេលដែលហេតុការណ៍មិនអាចដឹងមុនបានកើតឡើងប៉ះពាល់ដល់ជីវភាពរស់នៅ និងសុវត្ថិភាពហិរញ្ញវត្ថុរបស់យើង។
លើសពីនេះតាមរយៈកញ្ចប់ធានារ៉ាប់រងឥតគិតថ្លៃនេះ ក្រុមហ៊ុនធានារ៉ាប់រងទូទៅហ្វីលីព PhillipInsurance មានក្តីសង្ឃឹមថានឹងបានរួមចំណែកកសាងភាពធន់ផ្នែកហិរញ្ញវត្ថុកាន់តែប្រសើរឡើងសម្រាប់សហគមន៍អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា និងជួយឱ្យគ្រួសារកាន់តែច្រើនទទួលបានការការពារធានារ៉ាប់រងពិតប្រាកដ។
ភាពជាដៃគូគាំទ្រដល់សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា
កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ហ្វីលីពកាពីតាល់ គ្រុប (PhillipCapital Group) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រោមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) ដើម្បីគាំទ្រដល់អ្នកប្រកបមុខរបរក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទូទាំងប្រទេសកម្ពុជា។
ក្រោមគំនិតផ្ដួចផ្ដើមនេះ លោកអ្នកដែលបានចុះឈ្មោះជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធរួចរាល់ នឹងទទួលបានកញ្ចប់ធានារ៉ាប់រងដោយឥតគិតថ្លៃរយៈពេល ១២ខែ ផ្តល់ជូនដោយក្រុមហ៊ុនធានារ៉ាប់រងទូទៅហ្វីលីព PhillipInsurance ដែលរួមមាន៖
· ការធានារ៉ាប់រងលើការខូចខាត ឬគ្រោះថ្នាក់ដល់ភាគីទីបីដោយសារទោចក្រយានយន្ត (ម៉ូតូ) រហូតដល់ ១,០០០ ដុល្លារអាមេរិក ក្នុងមួយការទាមទារ និង ២,០០០ ដុល្លារអាមេរិក ក្នុងមួយឆ្នាំ។
· ប្រាក់ឧបត្ថម្ភមរណភាពជាកញ្ចប់ចំនួន ៣០០ ដុល្លារអាមេរិក ក្នុងករណីមានគ្រោះថ្នាក់ស្លាប់ ឬស្លាប់ដោយសារជំងឺដែលបំពេញលក្ខខណ្ឌ។
· ការអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុជារៀងរាល់ត្រីមាស។
កញ្ចប់ធានារ៉ាប់រងឥតគិតថ្លៃនេះ ត្រូវបានរៀបចំឡើងដើម្បីផ្តល់នូវកិច្ចការពារផ្នែកហិរញ្ញវត្ថុជាក់ស្តែងដល់ប្រជាពលរដ្ឋដែលធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា ដែលភាគច្រើនអាចមានការការពារផ្នែកធានារ៉ាប់រងតិចតួច ឬគ្មានសោះ។
ក្រុមហ៊ុនធានារ៉ាប់រងទូទៅហ្វីលីព PhillipInsurance លើកទឹកចិត្តដល់កម្មករនិយោជិត និងអ្នកប្រកបមុខរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមិនទាន់បានចុះឈ្មោះជាមួយក្រសួង អាចពិចារណាចុះឈ្មោះចាប់ពីពេលនេះតទៅ។
ជំហានដំបូងគឺលោកអ្នកត្រូវចុះឈ្មោះជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងថ្នាលឌីជីថលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CAM-IE) ជាមុនសិន នោះលោកអ្នកនឹងទទួលបានសមាជិកភាព ឬវិញ្ញាបនបត្រអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។
អ្នកដែលដាក់ពាក្យស្នើសុំកញ្ចប់ធានារ៉ាប់រងឥតគិតថ្លៃនេះ គួរត្រៀម៖
· វិញ្ញាបនបត្រសមាជិកភាពសេដ្ឋកិច្ចក្រៅប្រព័ន្ធ
· អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព
· សៀវភៅចុះបញ្ជីទោចក្រយានយន្ត (កាតគ្រីម៉ូតូ) ក្នុងករណីដែលទាមទារការធានារ៉ាប់រងលើម៉ូតូ។
ការសម្រេចចិត្តចុះឈ្មោះនៅថ្ងៃនេះ អាចជួយធានាថាអ្នក និងគ្រួសាររបស់អ្នកទទួលបានកិច្ចការពារផ្នែកហិរញ្ញវត្ថុ នៅពេលមានហេតុការណ៍អយុត្តិធម៌ ឬគ្រោះថ្នាក់អយុត្តិផលកើតឡើង។
សម្រាប់ព័ត៌មានបន្ថែម ក្នុងការចុះឈ្មោះទទួលបានកញ្ចប់ធានារ៉ាប់រងឥតគិតថ្លៃនេះ សូមទាក់ទងមកកាន់ក្រុមហ៊ុនធានារ៉ាប់រងហ្វីលីព PhillipInsurance តាមរយៈលេខទូរសព្ទ 023 723 888 ឬចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ Phillip General Insurance Cambodia ៕


