ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២២-ធនាគារ ហ្វីលីព ដែលជាធនាគារពាណិជ្ជ មានសាខាច្រើនជាងគេមួយនៅកម្ពុជា បានប្រកាសជាផ្លូវការនូវការបើកដំណើរការសាខាថ្មី សាខាកំបូល សម្រាប់ផ្តល់ជូនសេវាកម្មធនាគារពេញលេញ និងសេវាកម្មហិរញ្ញវត្ថុ ដែលមានភាពងាយស្រួលដល់អតិថិជន។ សាខាកំបូល មានទីតាំងស្ថិតនៅផ្ទះលេខ A០៨-A០៩-A១០ ផ្លូវជាតិលេខ ៤ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
សាខាកំបូលរបស់ធនាគារ ហ្វីលីព ស្ថិតក្នុងចំណោមសាខាសក្តានុពលជាច្រើន ដែលធនាគារមានគម្រោងបើកដំណើរការនៅក្នុងឆ្នាំ ២០២២នេះ។ សាខាថ្មីនេះ នឹងផ្តល់ជូននូវសេវាកម្ម និងផលិតផលហិរញ្ញវត្ថុធនាគារដែលទំនើប និងសំបូរបែប ទៅតាមតម្រូវការនៃរាល់អតិថិជន រួមមានសាជីវកម្មធំៗ សហគ្រាសខា្នតតូច និងមធ្យម និងបុគ្គល។
សេវាកម្ម និងផលិតផលហិរញ្ញវត្ថុបន្ថែមទាំងនោះរួមមាន៖
សាខាកំបូល ត្រូវបានបំពាក់ជាមួយនឹងរចនាបថថ្មី ទាំងរូបរាងអាគារ កន្លែងរងចាំ បញ្ជរសម្រាប់បម្រើអតិថិជនប្រកបដោយផាសុកភាព និងចំណតរថយន្តយ៉ាងធំទូលាយ។ ជាងនេះទៅទៀត សាខាកំបូល ក៏បានបំពាក់នូវ អេក្រង់ LED នៅខាងមុខសាខា សម្រាប់ឲ្យអតិថិជនដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ៤ អាចមើលវីដេអូដែលរៀបរាប់លម្អិតអំពីផលិតផល និងសេវាកម្មរបស់ធនាគារផងដែរ។
ដើម្បីអបអរសាទរការបើកដំណើរការសេវាធនាគារពេញលេញនៃសាខាកំបូល អតិថិជនទាំងអស់ដែលបើកគណនី ឬក្លាយជាអាជីវករទទួលទូទាត់តាមគណនីធនាគារ ហ្វីលីព ឬស្នើសុំឥណទានផ្សេងៗ នឹងទទួលបានកាដូអនុស្សាវរីយ៍ និងការផ្តល់ជូនពិសេសជាច្រើន។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមទូរស័ព្ទលេខ៖ ០៨៦ ៩៣០ ០០០/០៨៩ ៩៨៩ ៨១៨ (២៤/៧)៕


