ភ្នំពេញ ថ្ងៃទី 25 ខែតុលា ឆ្នាំ 2023 – ធនាគារ ហ្វីលីព បានប្រារព្ធពិធីចាប់រង្វាន់ផ្សងសំណាងលើកទី 2 ដើម្បីស្វែងរកអតិថិជន 11 នាក់ ដែលនឹងឈ្នះរង្វាន់រថយន្ត Ford Ranger Wildtrak 2023 និងរង្វាន់ពិសេសជាច្រើនផ្សេងទៀតពីកម្មវិធីប្រូម៉ូសិន “ត្រឡប់មកវិញ កាន់តែអស្ចារ្យ” ។ កម្មវិធីចាប់រង្វាន់ផ្សងសំណាងនេះ ត្រូវបានធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់ធនាគារ ដែលមានទីតាំងនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស។
ដើម្បីគោរពទៅតាមការប្តេជ្ញាចិត្ត និងពាក្យសន្យាពីធនាគារទៅកាន់អតិថិជន ការចាប់រង្វាន់លើកទី 2 នេះបានផ្តល់ជូននូវរង្វាន់ជាច្រើនដូចជា រថយន្ត Ford Ranger Wildtrak 2023 (1 រង្វាន់) ទូរសព្ទ Samsung Galaxy Z Fold4 (5 រង្វាន់) និងរង្វាន់ជាសាច់ប្រាក់ចំនួន $888 (5 រង្វាន់)។
ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងស្មោះត្រង់ របស់ធនាគារ អតិថិជនដែលមានសំណាងទាំងអស់ត្រូវបានជ្រើសរើស តាមរយៈការបង្វិលគ្រាប់ប៉េងប៉ុង ដែលសកម្មភាពនៃការចាប់រង្វាន់ទាំងមូលត្រូវបានផ្សាយបន្តផ្ទាល់ពីទំព័រហ្វេកបុក ផ្លូវការរបស់ធនាគារ។
មិនទាន់យឺតពេលនៅឡើយទេ ក្នុងការចូលរួមកម្មវិធីប្រូម៉ូសិនដ៏ពិសេសនេះ! រង្វាន់ដ៏អស្ចារ្យជាច្រើនផ្សេងទៀតកំពុងរង់ចាំលោកអ្នក នៅក្នុងកម្មវិធីចាប់រង្វាន់ លើកទី 3 ដែលនឹងប្រព្រឹត្តឡើងនាដើមឆ្នាំក្រោយ។
ដើម្បីមានសិទ្ធិចូលរួមក្នុងកម្មវិធីប្រូម៉ូសិននេះ អតិថិជនទាំងអស់គ្រាន់តែធ្វើការបើកគណនីនៅធនាគារ ហ្វីលីព ហើយដាក់ប្រាក់សន្សំចាប់ពី 1,000 ដុល្លារឡើងទៅ នោះលោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ជាច្រើនដូចជារថយន្ត Ford Everest Titanium 2023 ( 1 រង្វាន់), Samsung Galaxy Z Fold4 (5 រង្វាន់) និងរង្វាន់ជាសាច់ប្រាក់ $888 (5 រង្វាន់)។
សម្រាប់អតិថិជនសំណាងទាំង 11 រូប ដែលបានឈ្នះរង្វាន់ពីការចាប់ឆ្នោតលើកទី 2 នេះ ធនាគារ ហ្វីលីពនឹងធ្វើការទាក់ទងទៅពួកគេតាមរយៈលេខទូរសព្ទផ្នែកសេវាបម្រើអតិថិជន: 086 930 000/ 89 989 818/ 88 465 9999។