ភ្នំពេញ ថ្ងៃទី01 ខែសីហា ឆ្នាំ2023 – បន្ទាប់ពីប្រកាសចេញជាផ្លូវការនូវកម្មវិធីប្រូម៉ូសិន “ត្រឡប់មកវិញ កាន់តែអស្ចារ្យ” កាលពីពាក់កណ្តាលខែកុម្ភៈកន្លងទៅនេះ ធនាគារ ហ្វីលីព បានឈានដល់ការចាប់រង្វាន់ផ្សងសំណាងលើកទី1 ដើម្បីស្វែងរកអតិថិជនដែលមានសំណាងឈ្នះរង្វាន់ ទូរសព្ទSamsung Galaxy Z Fold4 ចំនួន 5 រង្វាន់ និងទឹកប្រាក់ 888 ដុល្លារ ចំនួន 5 រង្វាន់ ។ កម្មវិធីចាប់រង្វាន់ផ្សងសំណាងនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី 01 ខែសីហា ឆ្នាំ 2023 នៅទីស្នាក់ការកណ្តាលរបស់ធនាគារ ហ្វីលីព និងមានការផ្សាយបន្តផ្ទាល់ពីទំព័រហ្វេកបុកផ្លូវការ របស់ធនាគារ។
នេះគឺជាកម្មវិធីចាប់រង្វាន់លើកទី1 សម្រាប់អតិថិជនរបស់ធនាគារ ហ្វីលីព ដែលបានដាក់ប្រាក់សន្សំជាមួយធនាគារ ចាប់តាំងពីដើមឆ្នាំ2023។ ដើម្បីបង្ហាញអំពីតម្លាភាព ក្នុងការចាប់រង្វាន់នេះ ធនាគារ ហ្វីលីព បានជ្រើសរើសយកការបង្វិលគ្រាប់ប៉េងប៉ុង ដើម្បីស្វែងរកអតិថិជនដែលឈ្នះរង្វាន់ទាំង 10 រូប។
កម្មវីធីប្រូម៉ូសិន“ត្រឡប់មកវិញ កាន់តែអស្ចារ្យ” នឹងបន្តរហូតដល់ដំណាច់ឆ្នាំ ដែលកម្មវិធីចាប់រង្វាន់លើកទីពីរនឹងប្រារព្ធឡើងនៅខែតុលា ហើយកម្មវិធីចាប់រង្វាន់ធំនឹងប្រារព្ធឡើងនាដើមឆ្នាំក្រោយ។
សម្រាប់អតិថិជនថ្មី ឬ អតិថិជនដែលមានស្រាប់ ក៏អាចរីករាយនឹងប្រូម៉ូសិននេះផងដែរ ដោយគ្រាន់តែធ្វើការបើកគណនីជាមួយធនាគារ ហ្វីលីព ហើយដាក់ប្រាក់សន្សំចាប់ពី 1,000 ដុល្លារឡើងទៅ ដើម្បីទទួលបានឱកាសឈ្នះរង្វាន់ផ្សេងៗជាច្រើនរួមមាន រថយន្ត Ford Everest Titanium 2023 (1រង្វាន់) រថយន្ត Ford Ranger Wildtrak 2023 (1រង្វាន់) ទូរសព្ទ Samsung Galaxy Z Fold4 (15 រង្វាន់) និងរង្វាន់សាច់ប្រាក់សុទ្ធ 888 ដុល្លារ (15 រង្វាន់)។
សម្រាប់អតិថិជនឈ្នះរង្វាន់ទាំង 10នាក់ដំបូង ធនាគារ ហ្វីលីព នឹងធ្វើការទំនាក់ទំនងទៅកាន់ពួកគាត់តាមរយៈលេខទូរសព្ទរបស់ផ្នែកបម្រើសេវាកម្មអតិថិជន: 086 930 000 ឬ 089 989 818 ឬ 088 465 9999។
អំពីធនាគារ ហ្វីលីព
ធនាគារ ហ្វីលីព ជាធនាគារពាណិជ្ជរបស់សិង្ហបុរីតែមួយគត់ ដែលផ្តល់ជូនសេវាកម្ម និងផលិតផលហិរញ្ញវត្ថុដ៏សំបូរបែប តាមតម្រូវការរបស់ សាជីវកម្មធំៗ សហគ្រាសខា្នតតូច និង មធ្យម និងបុគ្គល។ ធនាគារ ហ្វីលីព ជាសមាជិករបស់ ហ្វីលីពកាពីតាល់គ្រុប ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសសឹង្ហបុរី និងត្រូវបានបង្កើតឡើងតាំងពីឆ្នាំ1975។ ធនាគារ ហ្វីលីព ភីអិលស៊ី ជាធនាគារពាណិជ្ជខ្នាតមធ្យមមួយនៅក្នុងប្រទេសកម្ពុជា ដែលមានច្រើនជាង 70សាខា ទូទាំងប្រទេស។