កម្ដៅឡើងដល់កំពូល! ប្រទេសហ្វីលីពីនសម្រេចបិទសាលាមួយចំនួនខណៈរលកកម្ដៅឡើងដល់ចំណុចគ្រោះថ្នា.ក់
Toeuy HongAPRIL 2 20243.3 K views

 

 សាលាមួយចំនួននៅក្នុងរដ្ឋធានីម៉ានីលនៃប្រទេសហ្វីលីពីនត្រូវបានបិទនិងផ្អាកការសិក្សាជាបណ្ដោះអាសន្ននៅថ្ងៃទី២មេសានេះខណៈកម្រិតកម្ដៅបានឡើងដល់កម្រិតមួយគ្រោះថ្នាក់និងគួរឲ្យព្រួយបារម្ភ។ នេះបើយោងតាមាករចុះផ្សាយរបស់CAN របស់សិង្ហបុរីនៅថ្ងៃនេះ។

ប្រភពដដែលបានឲ្យដឹងថារលកនៃកម្ដៅនៅអំឡុងខែមេសានេះអាចឡើងដល់កម្រិតគ្រោះថ្នាក់មួយពោលគឺឡើងដល់៤២អង្សាសេនៅថ្ងៃអង្គារ៍ ហើយនៅថ្ងៃពុធស្អែកនេះត្រូវបានគេព្យាករថាកម្ដៅអាចឡើងដល់ទៅ៤៣អង្សាសេ។

 នៅក្នុងនោះដែរសាលាបឋមសិក្សានិងវិទ្យាល័យនៅក្នុងតំបន់ Quezon នៃទីក្រុងម៉ានីលដែលជាតំបន់ទីប្រជុំជនដ៏ពេញនិយមបំផុតត្រូវបានបញ្ជាឲ្យបិទចំណែកសាលានៅតំបន់ផ្សេងៗទៀតនៃទីក្រុងម៉ានីលគឺផ្ដល់ជម្រើសឲ្យសិស្សងាកមកសិក្សាតាមអនឡាញវិញម្ដង។ ចំណែកសាលាមួយចំនួនគឺកាត់បន្ថយម៉ោងសិក្សាដើម្បីចៀសវាងពេលវេលាដែលត្រូវកម្ដៅខ្លាំង។

បើតាមអ្នកព្យាករអាកាសធាតិនៅប្រទេសហ្វីលីពីនបានឲ្យដឹងកម្រិតកម្ដៅពី៤២ទៅ៥១អង្សាសេអាចធ្វើឲ្យមនុស្សមានជួបបញ្ហាជាពិសេសគឺបញ្ហារមួលក្រពើហើយធ្វើឲ្យមនុស្សអស់ជាតិទឹកក្នុងខ្លួនរហូតអាចឈានដល់ការកើតជំងឺដាច់សរសៃឈាមខួរក្បាលដោយសារតែកម្ដៅខ្លាំងពេក។

ចំពោះប្រទេសកម្ពុជាយើងវិញ បើយោងតាមក្រសួងធនធានទឹកនិងឧតុនិយមបានឱ្យដឹងថា ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ តំបន់វាលទំនាបនឹងរងសីតុណ្ហភាពតិចបំផុត២៦អង្សាសេនិងសីតុណ្ហភាពច្រើនបំផុត៣៧អង្សាសេ។ ដោយតំបន់ខ្ពង់រាបសីតុណ្ហតិចបំផុត ២៣អង្សាសេ និងសីតុណ្ហភាពច្រើនបំផុត ៣៧អង្សាសេ ហើយចំពោះតំបន់មាត់សមុទ្រសីតុណ្ហភាពតិចបំផុត២៥ អង្សាសេ និងសីតុណ្ហភាពច្រើនបំផុត៣៥អង្សាសេ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia