កម្រមាន! បុរី ប៉េង ហួត បើកជួលទីតាំងផ្សារថ្មី ខណៈអាជីវករ ៥ នាក់ដំបូងផ្ដល់ជូនឥតគិតថ្លៃ ៥ ខែ
Bunthoeun KoemMARCH 5 2026370 views

ជាឱកាសពិសេសសម្រាប់អាជីវករដែលកំពុងស្វែងរកទីតាំងប្រកបអាជីវកម្មដែលមានសក្តានុពលខ្ពស់ និងតម្លៃសមរម្យ ពេលនេះផ្សារទំនើប PH Mera Mall ដែលស្ថិតក្នុងគម្រោងបុរី ប៉េង ហួត ដឹស្តាមេរ៉ាហ្គាដិន (The Star Mera Garden) កំពុងប្រកាសបើកជួលទីតាំងក្នុងតម្លៃពិសេសបំផុត គឺក្រោម ១០ដុល្លារប៉ុណ្ណោះ ក្នុងមួយម៉ែត្រការ៉េ។

 

554216447 766245469718019 2113066136020322688 N

 

តាមការបញ្ជាក់ពីបុរី ប៉េង ហួត ទីតាំងដែលកំពុងបើកឱ្យអាជីវករជួលនេះ គឺស្ថិតនៅជាន់ផ្ទាល់ដី និងជាន់ទី១ នៃផ្សារទំនើប PH Mera Mall ផ្ទាល់តែម្តង ដែលជាទីតាំងស្ថិតក្នុងតំបន់ពោរពេញដោយចរន្តសេដ្ឋកិច្ចសកម្ម និងមានប្រជាជនរស់នៅយ៉ាងកុះករ។ អ្វីដែលជាចំណុចទាក់ទាញខ្លាំងនោះគឺ ជុំវិញគម្រោងនេះត្រូវបានហ៊ុំព័ទ្ធទៅដោយសហគមន៍ធំៗ និងទីប្រជុំជនដែលកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។

 

បន្ថែមពីលើនេះ ផ្សារទំនើប PH Mera Mall មានទីតាំងភូមិសាស្ត្រយ៉ាងអំណោយផល ដោយស្ថិតនៅអមបណ្តោយផ្លូវ ៥០ម៉ែត្រ ដែលបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ ដោយលោកអ្នកចំណាយពេលត្រឹមតែ ២០នាទីប៉ុណ្ណោះ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ។

 

480282296 592666793742555 1217328245261073487 N

 

អ្វីដែលកាន់តែពិសេស ក្រៅពីតម្លៃជួលដ៏ធូរថ្លៃមិនធ្លាប់មាន ផ្សារទំនើប ក៏បានប្រកាសនូវប្រូម៉ូសិនដ៏ពិសេសនិងគួរឱ្យភ្ញាក់ផ្អើលផងដែរ ដោយធ្វើការផ្តល់ជូនការជួលទីតាំងដោយឥតគិតថ្លៃ (FREE) រយៈពេលរហូតដល់ ៥ខែពេញ សម្រាប់ម្ចាស់អាជីវកម្ម ឬអាជីវករដែលបានចុះឈ្មោះមុនគេចំនួន ៥នាក់ដំបូង ប៉ុណ្ណោះ។

 

នេះគឺជាឱកាសដ៏កម្រ និងល្អបំផុតសម្រាប់សហគ្រិន ព្រមទាំងម្ចាស់អាជីវកម្មទូទៅ ដែលកំពុងសម្លឹងមើលទីតាំងយុទ្ធសាស្ត្រល្អៗ ស្ថិតក្នុងសហគមន៍ដ៏ធំ និងទាន់សម័យ ដើម្បីចាប់ផ្តើម ឬពង្រីកអាជីវកម្មរបស់ខ្លួនឱ្យកាន់តែរីកចម្រើន។ សម្រាប់ព័ត៌មានជួលទីតាំងសូមទាក់ទងទៅកាន់លេខ៖ 011 666 098 / 098 666 824៕

 

508491050 685073847835182 410372476506782704 N

484995961 615227218153179 6587194966234602973 N

508449757 685074107835156 7043502413625444722 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia