ជិតដាច់ឆ្នាំត្រូវការលុ.យដោះប.ញ្ហា មកស្គាល់ធនាគារធំៗ៥ ផ្ដល់ក.ម្ចីផ្ទាល់ខ្លួន ទំហំធំ ការប្រា.ក់ទាប
SOKLY SODECEMBER 21 20232 K views

វិស័យធនាគារផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងការជម្រុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការសហការជាមួយវិនិយោគិន ដើម្បីឱ្យទីផ្សារមានដំណើរការរលូន។ ទន្ទឹមនឹងនោះធនាគារក៏ជាផ្នែកមួយជួយសម្រួលជីវភាពដល់មនុស្សគ្រប់គ្នា ដោយការគាំទ្រផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួន តាមរយៈការផ្ដល់នូវសេវាសន្សំ និងសេវាកម្ចីផងដែរ។

 

ប្រសិនបើពេលនេះលោកអ្នកកំពុងត្រូវការប្រាក់សម្រាប់ដោះស្រាយបញ្ហាផ្សេងៗ សូមមកស្គាល់ធនាគារធំៗ៥ ដែលកំពុងផ្ដល់សេវាកម្ចីការប្រាក់ទាប ជាមួយនឹងទំហំកម្ចីធំដែលមានសុវត្ថិភាពខ្ពស់៖

 

១. ធនាគារ អ៊ូរី

336364222 567370012030713 9023975998959997973 N

-ផ្ដល់ទំហំកម្ចីរហូតដល់ ២០០លានរៀល ឬ ៥ម៉ឺនដុល្លារ

-អត្រាការប្រាក់ចន្លោះពី ០.៩០% ដល់ ១.៥% ក្នុងមួយខែ

-រយៈពេលកំណត់រហូតដល់ ៧២ខែ

-លេខទូរស័ព្ទទំនាក់ទំនង 023 96 3333 / 081 331 333​

-ព័ត៌មានបន្ថែម៖ https://www.wooribank.com.kh/personal-banking/loan/personal-loan/

 

២. ធនាគារ ហ្វីលីព

376490334 706337241538015 6828755661218658944 N

-ផ្ដល់ទំហំកម្ចីរហូតដល់ ច្រើនជាង៥ដងនៃប្រាក់ខែ

-អត្រាការប្រាក់ ១៦%ក្នុងមួយឆ្នាំ

-លក្ខខណ្ឌ៖ មានអាយុចន្លោះពី ១៨-៦០ឆ្នាំ, ជាបុគ្គលិកកំពុងបម្រើការងារនិងមានប្រាក់ខែទៀងទាត់, កំពុងបម្រើការងារក្នុងក្រុមហ៊ុនបច្ចុប្បន្នយ៉ាងតិច១ឆ្នាំ

-លេខទំនាក់ទំនង៖ 086 930 000 / 089 989 818 / 088 456 9999 (24/7)

-ព័ត៌មានបន្ថែម៖ https://www.phillipbank.com.kh/kh/pages/credit/personal-loan\

 

៣. ធនាគារ Shinhan

399527571 748862347284806 851361156532863414 N

-ផ្ដល់ទំហំកម្ចីរហូតដល់ ៣០ម៉ឺនដុល្លារ 

-អត្រាការប្រាក់ចាប់ពី ៨.៥%ក្នុងមួយឆ្នាំ

-រយៈពេលកំណត់រហូតដល់ ១០ឆ្នាំ

-លក្ខខណ្ឌ៖ មានអាយុចន្លោះពី ១៨-៦០ឆ្នាំ, មានអត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែនមានសុពលភាព, មានអាសយដ្ឋានអចិន្ត្រៃយ៍នៅក្នុងប្រទេសកម្ពុជា, មានរបាយការប្រាក់ចំណូល, តម្រូវឱ្យមានទ្រព្យបញ្ចាំ

-លេខទូរស័ព្ទទំនាក់ទំនង 023 955 001

-ព័ត៌មានបន្ថែម៖ https://www.shinhan.com.kh/km/product/personal-personal-loan-km.html

 

៤. ធនាគារ J Trust Royal

339119418 903631034252378 8469063314889731668 N

-សម្រាប់អតិថិជនដែលមានស្រាប់អាចស្នើកម្ចីរហូតដល់៨ដងនៃប្រាក់ចំណូលសុទ្ធប្រចាំខែ

-សម្រាប់អតិថិជនថ្មី បានរហូតដល់៥ដងនៃប្រាក់ចំណូលសុទ្ធប្រចាំខែ

-អត្រាការប្រាក់ ១៦%ក្នុងមួយឆ្នាំ (សម្រាប់កម្ចី ១០,០០០ដុល្លារ - ២៥,០០០ដុល្លារ) , ២០%ក្នុងមួយឆ្នាំ (សម្រាប់កម្ចី ៥,០០០ដុល្លារ​ - ១០,០០០ដុល្លារ) និង ២៥%ក្នុងមួយឆ្នាំ (សម្រាប់កម្ចី ១,០០០ដុល្លារ​ - ៥,០០០ដុល្លារ)

-រយៈពេលកំណត់រហូតដល់ ៥ឆ្នាំ

-លេខទូរស័ព្ទទំនាក់ទំនង 023 999 000 (24/7)

-ព័ត៌មានបន្ថែម៖ https://jtrustroyal.com/kh/personal/personal-loans/

 

៥. ធនាគារ ហត្ថា

118770557 5065562660136697 2525254906431078633 N

-ផ្ដល់ទំហំកម្ចីរហូតដល់ ៣,៥០០ដុល្លារ

-អត្រាការប្រាក់ត្រឹមតែ ១,៥០% ក្នុងមួយខែ

-រយៈពេលកំណត់រហូតដល់ ២៤ខែ

-លេខទូរស័ព្ទទំនាក់ទំនង 1800 212 222

-ព័ត៌មានបន្ថែម៖ https://www.hatthabank.com/km/page/personal-loan

 

សូមជម្រាបផងដែរថាបំណុលជាអាវុធមុខ២ វាពិតជាអាចជួយអ្នកក្នុងការដោះស្រាយបញ្ហា ហើយក៏អាចទាក់អ្នកឱ្យធ្លាក់ក្នុងបញ្ហាដែរ។ ហេតុនេះមុននឹងសម្រេចចិត្តប្រើប្រាស់កម្ចី សូមសិក្សាពីតម្រូវការឱ្យបានច្បាស់លាស់ជាមុនសិន ហើយក៏ត្រូវវិភាគមើលដែរថាតើអ្នកមានលទ្ធភាពរកលុយបង់សងត្រឡប់វិញដែរឬទេ? រៀនប្រើបំណុលដោយភាពឆ្លាតវៃ ដើម្បីជីវភាពកាន់តែប្រសើរ៕

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia