គំនិតមកមុន លុយមកតាមក្រោយ! សៀវភៅល្អៗ៦ គួរអាននៅឆ្នាំ២០២៤ បើចង់រីកចម្រើន លុយកើន
Toeuy HongDECEMBER 5 2023664 views

គេថាបើចង់ផ្លាស់ប្ដូរខ្លួនឯងឲ្យកាន់តែរីកចម្រើន អ្នកគួរផ្លាស់ប្ដូរការគិតរបស់អ្នកជាមុនសិនពោលគឺគិតក្នុងផ្លូវវិជ្ជមានហើយចាប់ផ្ដើមអនុវត្តនោះអ្នកនឹងឃើញលទ្ធផលផ្លាស់ប្ដូរច្រើន។ ទាក់ទងនឹងគំនិតនេះដែរ ថ្ងៃនេះ Business Cambodia សូមណែនាំសៀវភៅហិរញ្ញវត្ថុចំនួន៦ក្បាលដែលអ្នកគួរអាននៅឆ្នាំ២០២៤ដើម្បីផ្លាស់ប្ដូរការគិតហើយតាំចិត្តអនុវត្តនោះ អ្នកនឹងសល់ទ្រព្យ សល់លុយកាន់តែច្រើន។

. The Total Money Makeover

សៀវភៅ The Total Money Makeover ត្រូវបាននិពន្ធដោយដោយ Dave Ramsey ដែលជាអ្នកជំនាញហិរញ្ញវត្ថុដ៏ល្បីម្នាក់របស់អាមេរិក។  ចំណុចល្អរបស់សៀវភៅនេះគឺជួយអ្នកអានក្នុងការដោះបំណុល ការកសាងលុយបម្រុងពេលមានអាសន្ន ការចាត់ចែងលុយកាក់ ជាពិសេសបង្ហាញពីការអនុវត្តជាក់ស្ដែងដើម្បីមានសេរីភាពហិរញ្ញវត្ថុ។

 

. Rich Dad Poor Dad

សៀវភៅ Rich Dad Poor Dad  គឺជាសៀវភៅហិរញ្ញវត្ថុដ៏ល្បីហើយប្រជាជនខ្មែរយើងមួយចំនួនធំក៏បានអានសៀវភៅនេះផងដែរ។ សៀវភៅនេះនិពន្ធដោយលោក Robert Kiyosaki ។ ចំណុចល្អនៃសៀវភៅនេះគឺផ្ដោតសំខាន់លើការអប់រំផ្នែកហិរញ្ញវត្ថុដែលជាមូលដ្ឋានគ្រឹះធ្វើឲ្យមនុស្សអាចកសាងភាពមានបានក្នុងជីវិត។

 

. Your Money or Your Life

សៀវភៅ Your Money or Your Life គឺត្រូវបាននិពន្ធដោយ Vicki Robin និង Joe Dominguez ។ សៀវភៅនេះបង្រៀនយើងពីក្បួនចាត់ចែងលុយនិងយល់ពីតម្លៃនៃជីវិត។ ជាពិសេសសៀវភៅនេះបង្ហាញពីជំហានច្បាស់ៗដើម្បីជួយអ្នកសម្រេចឯករាជ្យផ្នែកហិរញ្ញវត្ថុ។

 

. The Richest Man in Babylon

សៀវភៅ The Richest man in Babylon គឺជាសៀវភៅដែលទទួលបានការសរសើរច្រើនពីអ្នកអានព្រោះសាច់រឿងនៃសៀវភៅគឺបង្ហាញពីផ្នត់គំនិតនៃការចាត់ចែងលុយកាក់​ហើយប្រើប្រាស់លុយសន្សំដើម្បីកសាងទ្រព្យបង្កើតភាពមានបានក្នុងជីវិត។

 

. Think and Grow Rich

សៀវភៅ Think and Grow Rich និពន្ធដោយលោក Napoleon Hill គឺជាសៀវភៅល្បីនិងជាសៀវភៅដែលលក់ដាច់ខ្លាំងបំផុតមួយ។ វាគឺជាសៀវភៅអភិវឌ្ឍនខ្លួនដោយផ្ដោតលើឥទ្ធិពលនៃការគិតវិជ្ជមាននិងផ្នត់គំនិតសំខាន់ៗជួយឲ្យមនុស្សសម្រេចបានភាពជោគជ័យលើផ្នែកហិរញ្ញវត្ថុ។

 

. លុយពិត

សៀវភៅ”លុយពិត” គឺជាសៀវភៅរបស់ Business Cambodia ដែលនិពន្ធដោយលោក ទឿយ ហុង។ ចំណុចល្អនៃសៀវភៅនេះគឺអានងាយយល់ ហើយលើកយកសាច់រឿងពិតដែលជាតថភាពពិតនៃសង្គមខ្មែរជាក់ស្ដែង។ ជាពិសេសសៀវភៅនេះបង្ហាញអ្នកអានពីក្បួនចាត់ចែងលុយកាក់ ចៀសពីបញ្ហាលុយដែលជួយអ្នកអានកាន់តែសល់លុយ សល់ទ្រព្យបង្កើតភាពមានបានក្នុងជីវិត។ ចង់ទិញសៀវភៅលុយពិតទាក់ទងតាមតេឡេក្រាម https://t.me/hangchhengH24

Apit

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia